ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់នាងព្រោះ​​គ្រឿង​​ញៀន តែ​អត់ភ័យអីតិច ញញឹម​ទៀត

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្ត បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដាក់​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ដោយ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំ​ញៀន ។ ជន​ទាំង​៣​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​នៅ​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្ត បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដាក់​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃ​ទី​៤​ កុម្ភៈ ដោយ​​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំ​ញៀន ។ ជន​ទាំង​៣​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​នៅ​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មាន ១-​ឈ្មោះ ពៅ ស្រី​នាង
ភេទ​ស្រី អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ នូវ សីលា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​៣-​ឈ្មោះ ឈឹ​ម ច​ន្ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​ញៀន​ចំនួន​៥​កញ្ចប់​ធំ ទូរស័ព្ទ​ចំនួន​៦​គ្រឿង ម៉ូតូ​១​គ្រឿង រួម​នឹង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ ប្រភព​ដដែល​បន្ត​ថា មុន​ដំបូង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជានា​រី​ចំនួន​២​នាក់ ទើប​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ម្នាក់​ទៀត ។