ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​​ការ​បរទេស​អាមេរិក លោកស្រី​ហ៊ីលឡារី គ្លីនតុន ​នឹង​​ចាក​ចេញ​ពីតំណែង​​ក្រោយ​ឆ្នាំ​2012

15 ឆ្នាំ មុន

គេហទំព័រ «តេឡេក្រាហ្វ» កាលពីថ្ងៃទី​​១៦ មីនា បានចេញ​ផ្សាយព័ត៌​មាន​​​​ ដោយដកស្រង់​សម្តី​​​រដ្ឋ​មន្ត្រី​​ការបរទេស​សហរដ្ឋអាមេរិក​​​លោក​ស្រីហ៊ីល​ឡារី គ្លីនតុន ​ដែលថ្លែង​​​នៅថ្ងៃទី​១៦ មីនា ​នោះ​ថា ​លោកស្រី​​មិនចង់​​បន្ត​តំណែង​​របស់​លោក​​ស្រី​​ទៀត​​ឡើយ​ ប្រសិន​ទោះ​បើ​​លោក​ប្រធា​​នា​ធិបតី​​បារ៉ាក់ អូបាម៉ា ​ឈ្នះ​ឆ្នោត​​អាណត្តិ​ទី​២ ​នៅឆ្នាំ​២០១២ ខាង​មុខនេះទៀត​ក៏ដោយ​ ។ អ្នក​ការទូត​​​ជាន់ខ្ពស់​​អាេមរិក​​មួយរូប​​និយាយ​ថា លោកស្រី​គ្លីន​តុន ​​មិន​មានផែនការ​​​​​ចង់​​នៅក្នុង​​សេត​វិមាន​​ ឬ​​ចង់​បន្ត​តំណែង​​របស់លោកស្រី​ទៀត​​ឡើយ ។​
លោកស្រី​គ្លីនតុន ​ត្រូវបានចោទ​​សួរ​អំពី​​បំណង​ចង់​បន្ត​តំណែង​​របស់​លោកស្រី​នៅ​ពេល​​លោកស្រី​​បំពេញទស្សន​កិច្ច​​​ក្នុង​ទីក្រុង​​គែរ ប្រទេស​​អេហ្ស៊ីប​ កាលពីពេលថ្មីៗ​កន្លង​មក ។​
តាម​​ប្រភពខ្លះ​​ថា លោកស្រី​​​គ្លីនតុន ​ចង់​​ចាក​ចេញ​ពីតំណែង​​រដ្ឋមន្ត្រី​​​ការបរទេស​​ ដោយ​​​សារ​លោក​ស្រី​​ចង់កាន់​តំណែង​​រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​​បន្ត​វេន​ពី​លោក​រ៉ូប៊ែត ហ្គេត ​​ខណៈ​ពេល​មាន​​ប្រភព​ខ្លះ​​​បង្ហើប​ថា ​​លោករ៉ូប៊ែត​ ហ្គេត នឹង​សុំ​​លា​ចេញពីតំណែង ប៉ុន្តែ​លោកស្រីគ្លីនតុន បញ្ជាក់​​​ច្បាស់​ថា លោកស្រី​​ពុំ​មាន​បំណងឈរ​ឈ្មោះ​​សម្រាប់​​មុខតំណែងប្រមុខ​ប៉ង់​តាហ្គោន ​នោះទេ ។ លោកស្រីគ្លីន​តុន ថ្លែង​ថា «ខ្ញុំ​ធ្វើអ្វី​ដែលខ្ញុំ​​ចង់ធ្វើ ​ហើយ​ខ្ញុំ​​មិន​មានបំណង​ឈរ​ឈ្មោះ​​សម្រាប់តំណែង​​នេះម្តងទៀត​​​នោះទេ ៕