ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខណៈ​កំពុង​ប្រក់​ដំបូល​រោង​ទា ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បងប្អូន​៣​នាក់​ខណៈ​កំពុង​ប្រក់​ស័ង្កសី​ដំបូល​រោង​ចិញ្ចឹម​ទា ស្រាប់តែ​ខ្សែភ្លើង​ដាច់​រលាត់​ឆ្លង​ឆក់​ធ្លាក់​ពីលើ​ដំបូល​ស្លា.ប់​ភ្លាម​មួយ​រំពេច …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បងប្អូន​៣​នាក់​ខណៈ​កំពុង​ប្រក់​ស័ង្កសី​ដំបូល​រោង​ចិញ្ចឹម​ទា ស្រាប់តែ​ខ្សែភ្លើង​ដាច់​រលាត់​ឆ្លង​ឆក់​ធ្លាក់​ពីលើ​ដំបូល​ស្លាប់​ភ្លាម​មួយ​រំពេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ មុខ​ខ្លោងទ្វារ​ខាងកើត​ភ្នំ​រាប ផ្លូវលំ ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។

បុរស​រង​គ្រោះ​ឈ្មោះ អាន សីឡា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​កើតហេតុ បាន​ស្លាប់​នៅ​កន្លែង តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ក៏​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ក្បែរ​នោះ​តែ​មិន​អាច​ជួយ​បាន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​បងប្អូន​៣​នាក់​បាន​នាំ​គ្នា​ឡើង​រុះ​ដំបូល​ស្លឹក​រោង​ចិញ្ចឹម​មាន់ ដើម្បី​ប្រក់​ស័ង្កសី​វិញ ។ នៅ​ពេល​ប្រក់​ស័ង្កសី​រួច​មួយ​ចំហៀង ស្រាប់តែ​ខ្សែភ្លើង​ដាច់​រលាត់​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ដំបូល​រោង​មាន់​កម្ពស់​ប្រមាណ​ជិត​៣​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង ភ្លាម​ៗ​នោះ​ដោយ​មិន​អស់ចិត្ត​បងប្អូន​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​នៅ​ក្បែរ​នោះ តែ​ត្រូវ​គ្រូ​វ​ពេទ្យ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ តែ​នៅ​តែ​មិន​អស់ចិត្ត​ក៏​បាន​យក​ទៅ​កប់​ខ្សាច់​ទៀត ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កម្ក​ល់​នៅផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕