ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​គ្រាប់ត្នោត​ចំពោះ​សុខភាព​របស់​លោក​អ្នក

7 ឆ្នាំ មុន

ទឹកត្នោត​ដែល​គេ​យក​នៅ​ក្នុង​ពេល​ព្រឹក​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​គ្មាន​ជាតិ​អាល់កុល ។

នៅ​ពេល​ដែល​ឡើង​មេ​វា​មាន​រសជាតិ និង​ក្លាយជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល ឬ​មានឈ្មោះ​ថា ទឹកត្នោតជូរ ។ ចំណែកឯ​គ្រាប់ត្នោត មាន

ទឹកត្នោត​ដែល​គេ​យក​នៅ​ក្នុង​ពេល​ព្រឹក​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​គ្មាន​ជាតិ​អាល់កុល ។

នៅ​ពេល​ដែល​ឡើង​មេ​វា​មាន​រសជាតិ និង​ក្លាយជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល ឬ​មានឈ្មោះ​ថា ទឹកត្នោតជូរ ។ ចំណែកឯ​គ្រាប់ត្នោត មាន​ជាតិ​ស្ករ ប្រូ​តេ​អីុន កាបូ​អីុដ្រា​ត អាស៊ីត​អា​មី​ណូ វីតាមីន C ផ្សិត ប៉ូ​តា​ស្យូ​ម ស័ង្កសី ម៉ាញេស្យូម ជាតិ​ដែក វីតាមីន B1 B2 B3 និង B6 ។ ទាំងនេះ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​គ្រាប់ត្នោត​ចំពោះ​រាង​កាយ​របស់​យើង ៖

១-​ធ្វើ​ឱ្យ​សុខភាព​ភ្នែកមាន​ភាព​ប្រសើរ​ឡើង ៖ គ្រាប់ត្នោត​មាន​វីតាមីន C ដែល​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ហើយ​ក៏​មាននៅ​ក្នុង​ផ្លែ​ឈើ និង​បន្លែ​មួយ​ចំនួន​ផង​ដែរ ។ វីតាមីន B1 ឬ​Thiamine ដែល​មាននៅ​ក្នុង​គ្រាប់ត្នោត​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​គំហើញ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។

២-​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ ការ​ទទួលទាន​ទឹកត្នោត​ក្នុង​កម្រិត​មធ្យម​អាច​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​សរសៃឈាម​បេះដូង​ដូច​ជា​ជំងឺខ្សោយ​បេះដូង។

វា​មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម ដែល​ធ្វើ​ឱ្យ​មុខងារ​បេះដូង​មាន​ភាព​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ជំងឺលើសឈាម ។

៣-​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ៖ គ្រាប់ត្នោត​មាន​វីតាមីន B2 ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​នឹង​ជំងឺមហារីក​បណ្តាល​មក​ពី​ពពួក​រ៉ា​ឌី​កាល់​សេរី ។

៤-​ពង្រឹង​សុខភាព​សក់ ក្រចក និង​ស្បែក ៖ ជាតិ​ដែក និង​វីតាមីន B ដែល​មាន​ក្នុង​គ្រាប់ត្នោត​ជួយ​ពង្រឹង​សុខភាព​ស្បែក សក់ និង​ក្រចក ។

វា​ជួយ​ក្នុង​ការ​ព្យាបាល​ដោយ​ជួសជុល​ជាលិកា និង​បង្កើត​កោសិកា​ដែល​មាន​សុខភាព​ល្អ​ឡើង​វិញ ។ ស្ត្រី​អាច​បរិភោគ​គ្រាប់ត្នោត​ក្នុង​បរិមាណ​តិច​តូច​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​របស់​ពួក​គេ​មាន​ភាព​ទន់​ភ្លឺ​រលោង ។

៥-​ជំរុញ​ការ​បញ្ចេញ​ទឹកដោះ ៖ នៅ​តំបន់​ភាគច្រើន​នៃ​ទ្វីបអាហ្វ្រិក​គ្រាប់ត្នោត​ត្រូវ​បាន​ប្រើ​ដោយ​គ្រូ​បុរាណ​ដើម្បី​បង្កើន​ការ​ផលិត​ទឹកដោះ ។ វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជា​ជន​​ទូទៅ​ដើម្បី​ពង្រឹង​សុខភាព​ទូទៅ​របស់​ពួក​គេ និង​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ ៕