ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ទោច​ម្កុដ​ដ៏​កម្រ​នៅ​ព្រៃអង្គរ​កំពុង​បន្ត​ពូជ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សត្វ​ទោច​ម្កុដ​ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​ចំនួន​៤​ក្បាល​ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) និង​ក្រុមហ៊ុន​ខ្សែ​

ខេត្តសៀមរាប ៖ សត្វ​ទោច​ម្កុដ​ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​ចំនួន​៤​ក្បាល​ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) និង​ក្រុមហ៊ុន​ខ្សែ​យោង​អេកូ​ទេសចរណ៍ (Flight of the Gibbon Angkor) លែង​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ ។

ទោច​ម្កុដ​ទាំង​ពីរ​គូ​នេះ មួយគូ​លែង​នៅ​ក្នុង​ព្រៃ​ម្តុំ​ប្រាសាទ​តា​នៃ និង​មួយគូ​ទៀត ត្រូវ​បាន​ព្រ​លែង​នៅ​ក្នុង​ព្រៃ​ក្បែរ​ខ្លោងទ្វារ​ខ្មោច ។ មក​ទល់​នឹង​ពេល​នេះ សត្វ​ទោច​ម្កុដ​ទាំង​ពីរ​គូ​នេះ កើតកូន​បាន​ពីរ​ក្បាល​ហើយ ។

តាម​ការ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​របស់​ក្រុមហ៊ុន​ខ្សែ​យោង​អេកូ​ទេស​ចេ​ណ៍​នៅ​ប្រាសាទ​តា​នៃ លោក Todd Anthony ថា ទោច​ម្កុដ​ឈ្មោល​ពណ៌​ខ្មៅ​មានឈ្មោះ​ថា «​ប៉ា​ៗ»  ហើយ​ទោច​ម្កុដ​ញី​ពណ៌​សមាន​ឈ្មោះ​ថា «​ម៉ា​ៗ»​។ ដោយឡែក​កូន​ទោច​ម្កុដ​ញី​ពណ៌​ស​តូច​ជាងគេ ដែល​ទើប​កើត​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ មាន​ឈ្មោះ​ថា «​ស្រី​ពេជ្រ​»​។ តាម​ការ​សង្កេត​កន្លង​មក គេ​អាច​ឃើញ​ទោច​ម្កុដ​ទាំងនោះ​បាន​នៅ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង​៦​ទៅ​ម៉ោង​១០​ព្រឹក ។

តាម​ការ​សិក្សា​ជំរឿន​សត្វព្រៃ​កន្លង​មក រមណីយដ្ឋាន​អង្គរ​ធ្លាប់​មាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​រស់នៅ​។ ដោយឡែក​សត្វព្រៃ​ប្រភេទ​ទោច​ម្កុដ​នេះ​ក៏​ធ្លាប់​មាន​វត្តមាន​ក្នុង​តំបន់​អង្គរ​ផង​ដែរ ប៉ុន្តែ​ក្នុង​ចន្លោះ​នៃ​សង្គ្រាមស៊ីវិល​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពួក​ទោច​បាន​ស្លាប់​ផុត​ពូជ​ពី​ព្រៃ​នេះ​ទៅ​ហើយ​។ ក្នុង​គម្រោង​ស្តារ​ឡើង​វិញ​នូវ​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ អាជ្ញាធរ​ជាតិ​គ្រោង​នឹង​នាំ​យក​ប្រភេទ​សត្វ​កម្រ​ផ្សេង​ៗ​លែង​ក្នុង​ព្រៃអង្គរ​ឲ្យ​បាន​ច្រើន ដើម្បី​លើក​តម្លៃ​បរិស្ថាន​ធម្មជាតិ ក្នុង​តំបន់​អង្គរ ឲ្យ​កាន់តែ​វិសេសវិសាល​ថែម​ទៀត ៕