ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមី​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​ជាទី​ពឹង​របស់​ជនានុជន​គ្រប់​ទិស​ទី (មានវីដេអូឃ្លីប)

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ទោះបីជា​រូបសំណាក​របស់​លោកតា​ស្រុះ នៅ​លើ​កំពូលភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​មនុស្ស​វិកលចរិត​វាយ​បំបែក​ខូចខាត​មួយ​ផ្នែក​កាល​អំឡុង​ឆ្នាំ​២០១៦ និង​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ក្តី គេ​សង្កេត​ឃើញ​ថា

ខេត្តមណ្ឌលគិរី ៖ ទោះបីជា​រូបសំណាក​របស់​លោកតា​ស្រុះ នៅ​លើ​កំពូលភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​មនុស្ស​វិកលចរិត​វាយ​បំបែក​ខូចខាត​មួយ​ផ្នែក​កាល​អំឡុង​ឆ្នាំ​២០១៦ និង​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ក្តី គេ​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​លើ​បារមី​លោកយាយ លោកតា​ភ្នំ​ដោះ​ក្រមុំ នៅ​តែ​គោរព​និង​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ទៅ​តាម​ការ​បន់ស្រន់ រៀង​ៗ​ខ្លួន ។

ជា​រៀងរាល់ថ្ងៃ ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ឬ​ថ្ងៃ​បុណ្យ​ទាន ផ្សេង​ៗ​គេ​សង្កេត​ឃើញ​ថា​ភ្ញៀវ​ទេសចរ និង​អ្នកមាន​ជំនឿ​តែងតែ​បណ្តាក់​គ្នា​មិន​ដែល​ដាច់​ចូល​អុជ​ធូប​បន់ស្រន់​ប៉ង​ប្រាថ្នា សូម​សេចក្តីសុខ​ពី​បារមី​លោកយាយ​ផ្លុំ និង​លោកតា​ស្រុះ ។ កត្តា​ដែល​ជំរុញ​ឱ្យ​មនុស្ស​បន្ត​គ្នា​ចូល​បន់ស្រន់​នោះ​ក៏​ដោយសារ​តែ​បារមី​នៃ​ដួងវិញ្ញាណ​របស់​លោកយាយ លោកតា នៅ​តែ​បាន​បង្ហាញ​នូវ​ភាព​ជាក់ស្តែង ពិសេស​គឺ​ការ​បន់ស្រន់​នៅ​តែ​ផ្តល់​ភាព​ស័​ក្ត​សិទ្ធិ​មិន​ខុស​គ្នា​ពី​ពេល​មុន​ឡើយ ។ ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​ជើងភ្នំ​ដោះ​ក្រមុំ បាន​កោតសរសើរ​ទៅ​លើ​បារមី​លោកតា និង​លោកយាយ​ភ្នំ​ដោះ​ក្រមុំ​ខណៈ​គេ​សង្កេត​ឃើញ​ជា​រៀងរាល់ថ្ងៃ​តែងតែមាន​យានជំនិះ​បណ្តាក់​គ្នា​មិន​ដែល​ដាច់​ចុះឡើង​លើ​ភ្នំ ហើយ​ភាគច្រើន​គឺ​សុទ្ធតែ​មាន​គ្រឿង​សំណែន ទៀន​ធូប​ទៅ​បន់ស្រន់ ។ ជាមួយ​នេះ​ខ្លះ​ទៀត គឺ​បន្ត​ថតរូប​ទុកជា​អនុស្សាវរីយ៍​ដ្បិត​លើ​កំពូលភ្នំ​ដោះ​ក្រមុំ​មាន​ទេសភាព​ស្រស់​ស្អាត​អាច​មើលឃើញ​ពី​សំណង់​របស់​ក្រុង​សែន​មនោ​រម្យ​បាន​យ៉ាង​ច្បាស់ បូក​រួម​ជាមួយ​សមុទ្រ​ឈើ​ដ៏​ធំ​ល្វឹងល្វើយ ។

ជាក់ស្តែង​ក្រោយ​ពេល​ដែល​ជន​មិន​ស្គាល់​មុខ​លួច​វាយ​បំបែក​រូបសំណាក​របស់​លោកតា​ភ្លាម​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ភ្លាម ខណៈ​ដែល​រូបសំណាក​ត្រូវ​បាន​គេ​វាយ​បំបែក​នៅ​យប់​ស្ងាត់​នោះ តែ​បែរ​ចាប់​បាន​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​កើតហេតុការណ៍ ។

លោកយាយ​ដែល​នៅ​សំអាត​អាស្រម​លោកតា​ស្រុះ​ភ្នំ​ដោះ​ក្រមុំ ឱ្យ​ដឹង​ថា រូបសំណាក​ត្រូវ​បាន​អាជ្ញាធរ​ប្រមូល​យក​មក​ផ្គុំ​គ្នា​ជា​ថ្មី​មាន​រូបរាង​ដដែល​មើល​សឹងតែ​មិនដឹង​ថា​ផ្គុំ​ឡើង​វិញ​នោះ​ទេ ហើយ​ចំពោះ​អ្នកមាន​ជំនឿ​នៅ​តែ​បន្ត​គ្នា​ចូល​បន់ស្រន់​គ្រប់ពេល​គ្រប់​វេលា ព្រោះ​បារមី​លោកយាយ លោកតា​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​បង្ហា​យ​ភាព​ស័ក្តិសិទ្ធិ​ក្នុង​ជំនឿ​របស់​អ្នក​បន់ស្រន់ ។

រូបសំណាក​លោកតា​ស្រុះ នៅ​លើ​កំពូលភ្នំ​ដោះ​ក្រមុំ​ខេត្តមណ្ឌលគិរី ត្រូវ​អតីត​គ្រូបង្រៀន​ម្នាក់​នៅ​ខេត្តមណ្ឌលគិរី​មាន​ជំងឺ​វិកលចរិត​លប​លួច​វាយ​បំផ្លាញ កាលពី​ចុងឆ្នាំ​២០១៦ ។ រូបសំណាក​ត្រូវ​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ជួសជុល​ឡើង​វិញ​ភ្លាម ក្នុង​នោះ​ជន​បង្ក​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន និង​បញ្ជូន​បន្ត​ទៅ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​នៅ​ជាយ​រាជធានី​ភ្នំពេញ ៕