ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី​យ៉ុ​ន​សេ ត្រៀម​សម្ដែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ Grammy

7 ឆ្នាំ មុន

វេ​ប​សាយ​«ET» ឬ​Entertainment Tonight កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ប៊ី​យ៉ុ​ន​សេ តារាចម្រៀង​អាយុ​៣៥​ឆ្នាំ គ្រោង​ឡើង​សម្ដែង​នៅ​លើ​វេទិកា​ប្រកាស​ពានរង្វាន់​Grammy លើក​ទី​៥៩ ដែល​

វេ​ប​សាយ​«ET» ឬ​Entertainment Tonight កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ប៊ី​យ៉ុ​ន​សេ តារាចម្រៀង​អាយុ​៣៥​ឆ្នាំ គ្រោង​ឡើង​សម្ដែង​នៅ​លើ​វេទិកា​ប្រកាស​ពាន​រង្វាន់ ​Grammy លើក​ទី​៥៩ ដែល​រៀបចំ​ឡើង​នៅ​សាល​«Staple Center» ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក ដោយ​មាន​លោក​James Corden ធ្វើ​ជា​ពិធីករ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ នោះ​គឺជា​ការ​ឡើង​សម្ដែង​លើក​ដំបូង​ក្រោយ​ពី​តារាចម្រៀង​ដ៏​ស្រស់​ស្អាត​រូប​នេះ​ប្រកាស​ថា នាង​មានគភ៌​កូនភ្លោះ ។

ប្រភព​ជំនិត​ឱ្យ​ដឹង​ថា ប៊ី​យ៉ុ​ន​សេ បាន​ជាប់​ឈ្មោះ​ដណ្ដើម​ពានរង្វាន់​Grammy ដល់​ទៅ​៩​ពានរង្វាន់ ហើយ​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ការ​សម្ដែង​ជាមួយ​ក្រុមការងារ និង​ក្រុម​អ្នក​រាំ​នៅ​ទីតាំង​ពិសេស​មួយ​ក្នុង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស កាលពី​ថ្អៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

នៅ​មាន​តារាចម្រៀង​ជា​ច្រើន​នាក់​ចូលរួម​សម្ដែង​លើ​វេទិកា​ប្រគល់​ពានរង្វាន់​Grammy រួម​មាន លោក​The Weeknd នឹង​ឡើង​សម្ដែង​ជាមួយ​Daft Punk, នាង​Alicia keys, នាង​Maren Morris, នាង​Adele, លោក​John Legend, លោក​Bruno Mars, លោក​Metallica, នាង​Carrie Underwood និង​លោក​Keith Urban៕