ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ម្នាក់​ត្រូវ​សាលា​បណ្ដេញចេញ​ ព្រោះធ្លាយ​អាថ៌​កំបាំង​ជា​អតីត​តារា​អាសអាភាស

7 ឆ្នាំ មុន

អ្នកគ្រូ​ Resa Woodward បង្រៀន​នៅ​សាលា​មួយ​ក្នុង​ទីក្រុង​ដាល់​ឡាស់ រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ត្រូវ​បណ្ដេញចេញ​ក្រោយ​ពីសា​លា​ដឹង​ថា នាង​ធ្លាប់​ជា​តារា​សម្ដែង​ភាពយន្ដ​អាសអាភាស​កាលពី​១៥​ឆ្នាំ​មុន ។ សាលា​យល់​ថា

អ្នកគ្រូ​ Resa Woodward បង្រៀន​នៅ​សាលា​មួយ​ក្នុង​ទីក្រុង​ដាល់​ឡាស់ រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ត្រូវ​បណ្ដេញចេញ​ក្រោយ​ពីសា​លា​ដឹង​ថា នាង​ធ្លាប់​ជា​តារា​សម្ដែង​ភាពយន្ដ​អាសអាភាស​កាលពី​១៥​ឆ្នាំ​មុន ។ សាលា​យល់​ថា អាជីព​របស់​នាង​កាលពី​អតីត​កាលនោះ មិន​សក្ដិ​សម​ធ្វើ​ជា​សាស្ដ្រា​ច ា​រ្យ​នៅ​ក្នុង​សាលា​ដែល​មាន​ក្មេង​ស្រី​ទេ ។

«New York Post» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា រឿងរ៉ាវ​របស់​នាង​Resa ត្រូវ​បាន​ទម្លាយ​ក្រោយ​ពី​អាជ្ញាធរ​ក្រុង​ដាល់​ឡាស់ បាន​ទទួល​ដំណឹង​ពី​បុរស​អនាមិក​ថា អ្នកគ្រូ​ប្រចាំ​នៅ​សាលា​«STAMACADEMY» ធ្លាប់​មាន​អាជីព​ជា​តារាភាពយន្ដ​អាសអាភាស ។ ដឹង​ដូច្នេះ​អាជ្ញាធរ​ក៏​ប្រាប់​ទៅ​សាលា​ឱ្យ​បានដឹង ។ មុន​ពេល​ក្លាយជា​សាស្ដ្រា​ចារ្យ អ្នកគ្រូ​Resa ធ្លាប់​ធ្វើ​ជា​តារាភាពយន្ដ​អាសអាភាស​អស់​រយៈពេល​ប្រហែល​៤​ឆ្នាំ ពី​ឆ្នាំ​២០០១​ដល់​២០០៥ ដោយ​នាង​ប្រើ​ឈ្មោះ រ៉ូ​ប៊ី​ន ហ្វូ​ស្ទ័​រ និង​បាន​សម្ដែង​ចំនួន​១៦​រឿង។

អ្នកគ្រូ​Resa និយាយ​ថា នៅ​ពេល​នោះ​ជីវភាព​របស់​នាង​ជួប​ការ​លំបាក ដូច្នេះ​ហើយ​ទើប​បង្ខំចិត្ដ​សម្ដែង​ភាពយន្ដ​អាសអាភាស ។ ក្រោយ​ពេល​ចាក​ចេញពី​មជ្ឈដ្ឋាន​ភាពយន្ដ​អាសអាភាស​មក នាង​ចាប់ផ្ដើម​កសាង​ជីវិត​ថ្មី​រហូត​ក្លាយជា​អ្នកគ្រូ​នៅ​ឆ្នាំ​២០១៣ ។

នាង​Resa មិន​ត្រឹមតែ​ជា​គ្រូ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ជា​សមាជិក​គណបក្ស​នយោបាយ​ផង​ដែរ ។

ជនអនាមិក​ដែល​បង្ហាញ​ពី​ប្រវត្ដិ​អតីតកាល​របស់​អ្នកគ្រូ​Resa ឱ្យ​ដឹង​ថា នាង​ជា​មនុស្ស​បោកប្រាស់ និង​មិន​គួរ​ទទួលយក​ធ្វើ​ជា​គ្រូ​ទេ ។ ប្រសិនបើ​កុមារ​ទាំងអស់​ដឹង​ថា គ្រូ​របស់​​ខ្លួន​ធ្លាប់​ជាតា​រា​អាសអាភាស គឺជា​រឿង​អាក្រក់​មួយ ។

អតីត​តារា​អាសអាភាស​នាង​Resa ត្រូវ​អាជ្ញាធរ​សាកសួរ ហើយ​បាន​ទទួលស្គាល់​ថា នាង​ធ្លាប់​សម្ដែង​រឿង​អាសអាភាស ប៉ុន្ដែ​គ្មាន​មិត្ដភក្ដិ​រួមការ​ងារ​ណា​ម្នាក់ រួម​ទាំង​សិស្ស​បានដឹង​ទេ ។

នាង​Resa និយាយ​ថា​បុរស​រូប​នោះ​ប្រហែល​មិន​ពេញចិត្ដ​ដែល​នាង​ធ្លាប់​បង្ហោះ​ហ្វេ​ស​ប៊ុ​ក រិះគន់​លើ​រឿងរ៉ាវ​ដែល​គេ​មាន​ចំណែក​ពាក់ព័ន្ធ​លើ​រឿង​ក្ដី​បើកបរ​ទាំង​ស្រវឹង ។

ទោះជា​យ៉ាងណា​ក្ដី អតីត​នារី​អាសអាភាស​រូប​នោះ មិន​ព្រម​ចុះចាញ់​ទេ ដោយ​កំពុង​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​បាន​ចូល​បង្រៀន​វិញ ។

នាង​ Resa បញ្ជាក់​ថា «​ខ្ញុំ​បាន​គិត​ជា​រៀង​រហូត​ថា សាលា​សម្រាប់​ស្ដ្រី​នេះ​ជា​សាលាបង្រៀន​ក្មេង​ស្រី​ឱ្យ​មាន​ភាព​រឹង​ប៉ឹ​ង ក្លាហាន និង​មាន​សិទ្ធិ​បញ្ចេញមតិ តើ​ជា​រឿង​ដ៏​អាក្រក់​បែប​ណា នៅ​ពេល​បានដឹង​ថា គ្រូ​របស់​ពួក​នាង​ត្រូវ​បណ្ដេញចេញ​ព្រោះតែ​រឿង​អតីតកាល​តាំងពី​យូរ​កន្លង​មក​នោះ​» ៕