ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ព្រមាន​ទាំង​5​បង្ហាញ​ថា​អ្នកមាន​បញ្ហា​គ្មាន​កូន

7 ឆ្នាំ មុន

បញ្ហា​គ្មាន​កូន​ដែល​កើត​មាន​ចំពោះ​ស្ត្រី អាច​បង្ក​ឡើង​ដោយ​បញ្ហា​មាត់ស្បូន ការ​ស្ទះ​ក្នុង​ដៃ​ស្បូន ឬ​រដូវ​ប្រចាំខែ​មិន​ទៀងទាត់ ដោយសារ​ជំងឺ Polycystic Ovarian Syndrome (PCOS) អ​តុល្យភាព​អ័រម៉ូន ជំងឺ​

បញ្ហា​គ្មាន​កូន​ដែល​កើត​មាន​ចំពោះ​ស្ត្រី អាច​បង្ក​ឡើង​ដោយ​បញ្ហា​មាត់ស្បូន ការ​ស្ទះ​ក្នុង​ដៃ​ស្បូន ឬ​រដូវ​ប្រចាំខែ​មិន​ទៀងទាត់ ដោយសារ​ជំងឺ Polycystic Ovarian Syndrome (PCOS) អ​តុល្យភាព​អ័រម៉ូន ជំងឺ​បណ្តាល​មក​ពី​ការ​បរិភោគ ស្ត្រេ​ស ការ​ឡើង​ទម្ងន់ ឬ​ពងទឹក ។

វា​អាច​ជា​ស្ថានភាព​មួយ​ដ៏​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ពី​រោគ​សញ្ញា​តាំងពី​ដំបូង គ្រូពេទ្យ​អាច​ជួយ​ព្យាបាល​បញ្ហា​ទាំងនេះ​បាន ។

អ្នក​ទាំងអស់​គ្នា​អាច​ត្រៀមខ្លួន នៅ​ពេល​មាន​សូចនាករ​នៃ​បញ្ហា​គ្មាន​កូន​ទាំងនេះ ។ ចូរ​ចាំ​ថា បញ្ហា​ទាំងនេះ​ភាគច្រើន​អាច​ព្យាបាល​បាន ។ ដូច្នេះ ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​មួយ​ចំនួន​វា​មិន​មាន​ន័យ​ថា អ្នក​មិន​អាច​ឈាន​ទៅ​ដល់​ភាព​ជា​មាតាបិតា​នោះ​ទេ ។ សូម​ចាំ​ថា អ្នក​គ្រាន់តែ​ត្រូវ​ចំណាយ​រយៈពេល​យូរ​បន្តិច ។

ខាងក្រោម​នេះ គឺជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចាប់អារម្មណ៍​អំពី​បញ្ហា​គ្មាន​កូន ៖
១-​រដូវ​មិន​ទៀងទាត់ ឈឺចាប់ ឬ​មិន​មក​រដូវ 
តើ​រដូវ​របស់​អ្នក​ខុស​ប្រក្រតី​ដែរ​ឬទេ ?

តើ​វដ្ត​រដូវ​មួយ​ចំនួន​មាន​រយៈពេល​យូរ​ជាង​វដ្ត​ផ្សេង​ទៀត​ដែរ​ឬទេ ? តើ​ពួក​វា​តែងតែមាន​រយៈពេល​ខុស​គ្នា​មែន​ទេ ? អ្នក​មិន​គួរ​មិន​អើពើ​នឹង​លក្ខណៈ​មិន​ប្រក្រតី​ទាំងនេះ​ទេ ។
ខណៈ​ពេល​ដែល​ការ​ចុកពោះ​អាច​ជា​រឿង​ធម្មតា ប៉ុន្តែ​អ្នក​គួរតែ​ចាប់អារម្មណ៍​នៅ​ពេល​មានការ​ឈឺចាប់​ខ្លាំង ។ ការ​ឈឺចាប់​ខ្លាំង​នេះ​មាន​ដូច​ជា ការ​ឈឺ​ខ្នង​ខ្លាំង ឈឺ​នៅ​តំបន់​អាង​ត្រគាក ឬ​ចុកពោះ​ខ្លាំង ។ ចំណុច​មិន​ប្រក្រតី​មួយទៀត​គឺ​ការ​មក​រដូវ​តិច​ពេក ឬ​ច្រើន​ពេក​ជាង​ធម្មតា ។ រដូវ​មិន​មក ឬ​រដូវ​មក​មិន​ទៀងទាត់​អាច​ជា​សញ្ញា​ព្រមាន​ទ្វេ​ដង ។

២-​ទឹករំអិល​មាត់ស្បូន​មាន​សភាព​ខាប់ ឬ​មានគុណ​ភាព​មិនល្អ
ប្រសិនបើ​ទឹករំអិល​មាត់ស្បូន​របស់​អ្នក​ខាប់ វា​ពិបាក​សម្រាប់​មេជី​វិត​ឈ្មោល​ក្នុង​ការ​ឆ្លងកាត់ ។
លើស​ពី​នេះ​ទៅ​ទៀត pH និង​ទ្រង់ទ្រាយ​ក​ស្បូន​ក៏​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​មេជី​វិត​ឈ្មោល​នឹង​អាច​ធ្វើ​ឲ្យ​វា​ឆាប់​ស្លាប់ ។

នៅ​ពេល​ដែល​អ្នក​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​មានកូន ទឹករំអិល​របស់​អ្នក​គួរតែ​មាន​គុណភាព​សម្រាប់​មេជី​វិត​ឈ្មោល ។ វា​មាន​ន័យ​ថា ទឹករំអិល​ក្នុង​ស្បូន​ស្ត្រី​ត្រូវ​តែ​មាន​ពណ៌​ថ្លា និង​អន្តាយ និង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ការពារ​មេជី​វិត​ឈ្មោល​ពី​មជ្ឈដ្ឋាន​អាស៊ីត​ក្នុង​ស្បូន​ស្ត្រី ។

ទឹករំអិល​នេះ ថែម​ទាំង​អាច​ជួយ​រក្សា​សំណើម​មេជី​វិត​ឈ្មោល និង​ការពារ​វា​កុំ​ឲ្យ​ស្លាប់ ។

៣-​ការ​ហូរ​ឈាម​មិន​ប្រក្រតី​ចេញពី​ស្បូន
បញ្ហា​ដុំ​សាច់​អាច​បង្ក​ឱ្យ​មានការ​ហូរ​ឈាម​ដែល​មិន​ទាក់ទង​នឹង​ការ​មក​រដូវ ។ ដុំ​សាច់​ទាំងនេះ ភាគច្រើន​ជា​ដុំ​សាច់​ស្លូត​កើតឡើង​នៅ​ពេល​ដែល​ជាលិកា​សាច់ដុំ​ក្នុង​ស្បូន​លូតលាស់​ខ្លាំង​ពេក​។ ដុំ​សាច់​ទាំងនេះ​អាច​បង្ក​ឲ្យ​មានការ​ហូរ​ឈាម​មិន​ប្រក្រតី និង​កើត​បញ្ហា​គ្មាន​កូន​បាន ។

៤-​ឈឺចាប់​ក្នុង​កំឡុង​ពេល​ឬ​បន្ទាប់​ពី​ការ​រួម​ភេទ
ការ​រួម​ភេទ​មិន​គួរ​មានការ​ឈឺចាប់​នោះ​ទេ ។

ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​ឈឺចាប់​ក្នុងអំឡុងពេល​ឬ​បន្ទាប់​ពី​ការ​រួម​ភេទ វា​អាច​មក​ពី​បញ្ហា​មាត់ស្បូន ។ ស្ថានភាព​នេះ ជា​មូលហេតុ​ចម្បង​នៃ​ការ​គ្មាន​កូន ។ វា​ក៏​អាច​ធ្វើ​ឲ្យ​ចលនា​ពោះវៀន​របស់​អ្នក​មានការ​ឈឺចាប់​ផង​ដែរ ។

៥-​អស់កម្លាំង ធ្លាក់​ទឹកចិត្ត និង​គេង​មិន​លក់
រោគ​សញ្ញា​មួយទៀត​នៃ​បញ្ហា​មាត់ស្បូន​គឺ​អស់កម្លាំង ។ ក្នុងអំឡុងពេល​រដូវ​របស់​អ្នក អ្នក​អាច​មាន​អារម្មណ៍​ថា អស់កម្លាំង​ខ្លាំង និង​ខ្សោយ​ដោយសារ​ការ​ឈឺចាប់ ។ ការ​ធ្លាក់​ទឹកចិត្ត​ក៏​អាច​កើតឡើង​ពេល​មក​រដូវ ។ វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​រលាក​អាង​ត្រគាក​ផង​ដែរ (PID) ដែល​ជា​បញ្ហា​មួយ​ចំពោះ​ការ​គ្មាន​កូន​។ ការ​គេង​មិន​លក់ ក៏​អាច​មក​ពី​បញ្ហា​នេះ​ដែរ ៕