ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លទ្ធផ​ល​​បង្ក្រាប​ករណី​គ្រឿង​​ញៀន​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងយុទ្ធនាការ​បង្ក្រាប​ករណី​គ្រឿងញៀ.ន គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៥ កុម្ភៈ គឺ​បង្ក្រា​ប​​បាន​៦០​ករណី ក្នុង​នោះ​​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣៩​នាក់ (​ស្រី​១៧​នាក់​) ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លោក​​ឃួ​ង ស្រេង អភិ​បាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងយុទ្ធនាការ​បង្ក្រាប​ករណី​គ្រឿងញៀន គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៥ កុម្ភៈ គឺ​បង្ក្រា​ប​​បាន​៦០​ករណី ក្នុង​នោះ​​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣៩​នាក់ (​ស្រី​១៧​នាក់​) ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លោក​​ឃួ​ង ស្រេង អភិ​បាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​០៦ កុម្ភៈ ស្ថិត​ក្រោម​​វត្តមាន​របស់​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធាន​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

ទន្ទឹម​នោះផងដែរ លោក​ក៏​បាន​​លើក​ឡើង​ទៀត​ថា ​កាលពី​​​ថ្ងៃ​ទី​០១ ​ដល់​ថ្ងៃ​ទី​៣១ មករា កន្លង​មក ​បង្ក្រាប​គ្រឿងញៀន​បាន​​ចំនួន​២៨៧​ករណី ឃាត់​ខ្លួន​​​ជនសង្ស័យ​បាន​​ចំនួន​៧២៩​នាក់ (​ស្រី​១០១​នាក់​) មក​​ហើយ ។

នេះ​ជា​លទ្ធផល​ដ៏​ល្អប្រសើរ​​​មួយ ក្រោយ​ពី​សម្តេច​​ក្រឡា​ហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ឱ្យ​ធ្វើការ​បង្ក្រាប​ករណី​គ្រឿងញៀន ​ឱ្យ​បាន​​ដល់ទី​បំផុត​។