ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជម្រើសជាតិ​កា​មេ​រូ​ន គ្រង​ជើងឯក Africa Cup of Nations ជា​លើក​ទី​5

7 ឆ្នាំ មុន

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Africa Cup of Nations 2017 ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្គា​បុ​ង ត្រូវ​បាន​បញ្ចប់​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ កន្លង​ទៅ​នេះ ដោយ​ក្រុម​ជម្រើស​ជាតិ​​កា​មេ​រូ​ន បាន​យកឈ្នះ​អតីត​ម្ចាស់​ជើងឯក​៧​ជំនាន់

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Africa Cup of Nations 2017 ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្គា​បុ​ង ត្រូវ​បាន​បញ្ចប់​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ កន្លង​ទៅ​នេះ ដោយ​ក្រុម​ជម្រើស​ជាតិ​​កា​មេ​រូ​ន បាន​យកឈ្នះ​អតីត​ម្ចាស់​ជើងឯក​៧​ជំនាន់​ គឺ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ីប​ក្នុង​លទ្ធផល ២-១ ។

ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Africa Cup of Nations នេះ​គេ​សង្កេត​ឃើញ​ថា ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ីប បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ជម្រើសជាតិ​កា​មេ​រូ​ន រហូត​អាចបំប៉ោង​សំណាញ់​ទី​គូប្រកួត​បាន​១​គ្រាប់ ​ដោយ​កីឡាករ Mohamed Elneny មក​ពី​ក្លិប Arsenal នៅ​នាទី​ទី​២២ ធ្វើ​ឱ្យ​អេ​ហ្ស៊ី​ប​នាំមុខ​បណ្តោះអាសន្ន​តង់​ទី​១ ​ក្នុង​លទ្ធផល ១-០ ។

ចូល​ដល់​តង់​ទី​២ ​កា​មេ​រូ​ន​បាន​ព្យាយាម​តាម​វាយបក​វិញ​ រហូត​ធ្វើ​បាន​សម្រេច​ចំនួន​២​គ្រាប់​ ដោយ​កីឡាករ N’Koulou នៅ​នាទី​ទី​៥៩ និង​១​គ្រាប់​ទៀត​ដោយ​កីឡាករ Aboubakar នៅ​នាទី​ទី​៨៨ ។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៥​ហើយ​ ដែល​កា​មេ​រូ​ន បាន​ឈ្នះ​ពានរង្វាន់ Africa Cup of Nations 2017 នេះ​ បន្ទាប់​ពី​បាន​គ្រង​ជា​ម្ចាស់​ជើងឯក​ដំបូង​កាលពី​ឆ្នាំ​១៩៨៤, ១៩៨៨, ២០០០ និង​ក្រោយមក​នៅ​ឆ្នាំ​២០០២ ។ ចំណែក​ក្រុម​ជើងឯក​រង​អេ​ហ្ស៊ី​ប ក៏​បាន​ឈ្នះ​ពានរង្វាន់ Fair Play Award ផង​ដែរ ៕