ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​រៀបចំ​ពិធី​ប្រណាំង​រទេះសាឡី​រក្សា​ប្រពៃណី​របស់​អ្នកស្រុក

7 ឆ្នាំ មុន

ខេត្តកំពត ៖ កសិករ​បួន​ស្រុក គឺ​ស្រុក​អង្គរ​ជ័យ​, ស្រុក​ឈូក​, ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ក្នុង​ខេត្តកំពត បាន​រៀបចំ​ពិធី​ប្រណាំង​គោ​នៅ​ស្ទឹង​ស្លា​ញ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ​។ ក្នុង​ពិធី​ប្រណាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​

ខេត្តកំពត ៖ កសិករ​បួន​ស្រុក គឺ​ស្រុក​អង្គរ​ជ័យ​, ស្រុក​ឈូក​, ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ក្នុង​ខេត្តកំពត បាន​រៀបចំ​ពិធី​ប្រណាំង​គោ​នៅ​ស្ទឹង​ស្លា​ញ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ​។ ក្នុង​ពិធី​ប្រណាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​កសិករ និង​ទស្សនិកជន​ទូទៅ​ចូលរួម​ទស្សនា​ប្រមាណ​ជាង​២​ពាន់​នាក់ ។

បុរស​ម្ចាស់​គោ​ប្រណាំង​ឈ្មោះ​យ៉ែ​ម អីុ​ន អាយុ​៤១​ឆ្នាំ ពី​ភូមិ​ក្រសាំង​មាន​ជ័យ ឃុំ​ដូន​យ៉​យ ស្រុក​ឈូក ឱ្យ​ដឹង​ថា គោ​របស់​គាត់​មួយ​នឹម​នេះ​ជា​គោ​លឿន​ដែល​គាត់​ចិញ្ចឹម​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ ។ គាត់​ធ្លាប់​យក​វា​ទៅ​ចូលរួម​ប្រណាំង​ចំនួន​២៣​លើក​គិត​ទាំង​លើក​នេះ​ជា​លើក​ទី​២៤ ។ ការ​ចូលរួម​ប្រណាំង​របស់​គាត់​ទទួល​ជ័យជម្នះ​ទាំង​លើក​នេះ​ផង​ចំនួន​២២​លើក ចាញ់​២​លើក ។

លោក​កឹ​ម ភី មេឃុំ​ដំបូក​ខ្ពស់ ឱ្យ​ដឹង​ថា ប្រពៃណី​ប្រណាំង​រទេះគោ​នេះ​មាន​តាំង​តែ​ពី​ដើម​រៀង​មក ប៉ុន្តែ​បាត់​មួយ​រយៈ​ក្នុង​របប​ប៉ុ​ល​ពត ។ ក្រោយ​ឆ្នាំ​១៩៧៩ មក​ប្រពៃណី​នៃ​ការ​ប្រណាំង​គោ​នេះ ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​បាន​រៀបចំ​ឡើង​វិញ ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ និង​ជួយ​ថែរក្សា​ប្រពៃ​របស់​ដូនតា​យើង​ដែល​ធ្លាប់​មាន​ពី​មុន​មក​កុំ​ឲ្យ​បាត់បង់ ។

ការ​ប្រណាំង​រទេះគោ​លឿន​នេះ​គេ​ច្រើន​តែ​នាំ​គ្នា​ប្រណាំង​នៅ​ក្រោយ​រដូវ​ច្រូតកាត់​ប្រមូល​ទុកដាក់​ផល​ស្រូវ​រួចរាល់ គឺ​នៅ​ក្នុង​ខែ កុម្ភៈ និង​ខែមីនា នៃ​រដូវប្រាំង ។

ពិធី​ប្រណាំង​គោ​នៅ​ខេត្តកំពត​រៀបចំ​ឡើង​ដោយ​លោក​ហ៊ុន ណា​ន់ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ។ មាន​ប្រជា​កសិករ​ប្រមាណ​ជាង​២​ពាន់​នាក់​ពី​បណ្តា​ស្រុក​ចំនួន​៤​ចូលរួម ។

តំណាង​អ្នក​រៀបចំ​កម្មវិធី​ថ្លែង​ថា ការ​រៀបចំ​ល្បែង​ប្រពៃណី​ប្រណាំង​គោ​នេះ គឺជា​ប្រពៃណី​ដ៏​យូរលង់​មក​ហើយ​ដែល​ប្រជា​កសិករ​យើង​ធ្លាប់​ធ្វើ​នៅ​ក្រោយ​រដូវ​ប្រមូល​ទុកដាក់​ផល​ស្រូវ​រួចរាល់ ។ «​ខ្ញុំ​សូម​អំពាវនាវ និង​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់​សូម​ជួយ​ថែរក្សា និង​លើក​ស្ទួយ​ប្រពៃណី​ដែល​ប្រជា​កសិករ​យើង​តែងតែ​និយម​ចូល​ចិត្ត​នេះ​ផង​ដើម្បី​កុំ​ឲ្យ​បាត់បង់ » ៕