ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិក​ស៊ិ​ក​គំរាម​ឈប់​ប្រើប្រាស់​ផលិតផល​របស់​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រទេស​ម៉ិក​ស៊ិ​ក ៖ ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ដែល​រស់នៅ​ក្នុង​ក្រុង​តាម​បណ្តោយ​ព្រំដែន និង​រដ្ឋធានី កំពុង​ខឹងសម្បា​នឹង​គម្រោង​របស់​លោក Donald Trump ក្នុង​ការ​សាងសង់​ជញ្ជាំង​រវាង​ដៃគូ​រាប់រយ​ឆ្នាំ និង

ប្រទេស​ម៉ិក​ស៊ិ​ក ៖ ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ដែល​រស់នៅ​ក្នុង​ក្រុង​តាម​បណ្តោយ​ព្រំដែន និង​រដ្ឋធានី កំពុង​ខឹងសម្បា​នឹង​គម្រោង​របស់​លោក Donald Trump ក្នុង​ការ​សាងសង់​ជញ្ជាំង​រវាង​ដៃគូ​រាប់រយ​ឆ្នាំ និង​ការ​គំរាម​ដាក់​ពន្ធ​២០% លើ​ផលិតផល​របស់​មុ​ិ​ក​ស៊ិ​ក​ដែល​នាំ​ចូល​ទឹកដី​សហរដ្ឋអាមេរិក ដើម្បី​យក​ថវិកា​មក​សាងសង់​ជញ្ជាំង​នេះ ។

ខណៈ​អ្នកនយោបាយ​កំពុង​តែ​ថ្លឹងថ្លែង​ស្ថានការណ៍ ប្រជាជន​ម៉ីក​ស៊ិ​កលែង​រង់ចាំ​ទៀត​ហើយ​។ មាន​មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដើម្បី​បង្ហាញ​នូវ​ការ​ប្រឆាំង ។
យុទ្ធនាការ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​លើ​ប្រព័ន្ធ​សង្គម និង​ជំរុញ​ដល់​ប្រជាជន​ម៉ិក​ស៊ិ​ក​ឲ្យ​ឈប់​ទៅ​ហាង McDonald’s, Starbucks, Walmart និង​ឈប់​ទទួលទាន​កូកាកូឡា​ជាដើម បន្ទាប់​ពី​លោក Trump បាន​ចេញ​បទបញ្ជា​ដើម្បី​សាងសង់​ជញ្ជាំង ។

យ៉ាងណា​ក្តី មាន​អតិថិជន​ជា​ច្រើន​ជឿជាក់​ថា ការ​ធ្វើ​បែប​នេះ​មាន​តែ​ធ្វើបាប​ប្រជាជន​ម៉ិក​ស៊ិ​ក​ខ្លួនឯង​ប៉ុណ្ណោះ ។

លោក Fernando Ruiz និយាយ​ថា ៖ «​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ដំណើរការ​នៅ​ម៉ិក​ស៊ិ​ក គឺ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ម៉ិក​ស៊ិ​ក​ទិញ​សិទ្ធិ​ផលិត និង​ចែកចាយ ហើយ​បុគ្គលិក​ទាំងនោះ គឺជា​ជនជាតិ​ម៉ិក​ស៊ិ​ក​ផង​ដែរ » ។

ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ និង​ល្បីល្បាញ​ជា​ច្រើន​ដែល​ដំណើរការ​នៅ​ម៉ិ​ក​ស៊ិ​ក គឺ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទិញ​សិទ្ធិ​ផលិត និង​ចែកចាយ ។

យ៉ាងណា​ក្តី ការងារ​ប្រមាណ​៦​លាន​របស់​សហរដ្ឋអាមេរិក គឺ​ពឹងផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ម៉ិ​ក​ស៊ិ​ក ។ ការ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចេញពី​ម៉ិ​ក​ស៊ិ​ក អាច​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ជា​ច្រើន​ដែល​នាំ​ចេញ​គ្រឿង​ដំឡើង​នៅ​ម៉ិ​ក​ស៊ិ​ក​ហើយ​នាំ​ចូល​វិញ ប៉ុន្តែ​ការ​ព្រួយបារម្ភ​ជាងគេ​នោះ គឺ​ការ​គំរាមកំហែង​របស់​លោក Trump ក្នុង​ការ​ចរចា NAFTA ឡើង​វិញ ។

អ្នកជំនាញ​និយាយ​ថា លោក​ប្រធានាធិបតី Pena Nieto មាន​ផែនការ​មួយ​ចំនួន​ទៀត ។ ឧទាហរណ៍ ម៉ិ​ក​ស៊ិ​ក​អាច​នឹង​បញ្ឈប់​ការ​សហការ​ជាមួយ​សហរដ្ឋអាមេរិក​លើ​បញ្ហា​សន្តិសុខ និង​គ្រឿងញៀន​ជាដើម ។

ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​មុន លោក​ក៏​បាន​ជំរុញ​ដល់​ប្រជាជន​ឲ្យ​ទិញ​ផលិតផល​ផលិត​នៅ​ម៉ិ​ក​ស៊ិ​ក​ផង​ដែរ ដើម្បី​ឆ្លើយ​តប​នឹង​គោលនយោបាយ​អា​មេ​រិ​ក​ទី​១ របស់​លោក Trump ។

អតិថិជន​មួយ​ចំនួន​បាន​យល់​ស្រប​នឹង​ការ​លើកតម្កើង​ផលិតផល​ក្នុងស្រុក និង​បញ្ឈប់​ការ​ប្រើប្រាស់​ផលិតផល​របស់​អា​មេ​រិ​ក​ផង​ដែរ ។

អតិថិជន​ម្នាក់​ឈ្មោះ Susana Gonzalez និយាយ​ថា ៖ « វិធី​ដោះស្រាយ គឺ​មិនមែន​បញ្ឈប់​ការ​ប្រើប្រាស់​ទេ ព្រោះ​ពួក​យើង​កំពុង​ធ្វើបាប​ប្រជាជន​របស់​ខ្លួន ។ ពួក​យើង​ត្រូវ​តែ​ផលិត​ផលិតផល​ល្អ​ៗ » ៕