ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ មិន​ទាន់​មានការ​កំណត់​ថ្ងៃ​ចរចា​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មក​ដល់​ពេល​នេះ​គណបក្ស​ទាំង​ពីរ​(CPP និង CNRP) មិន​ទាន់​មានការ​កំណត់​ជួប​ពិភាក្សា​គ្នា​នៅឡើយ​ទេ តែ​គណបក្ស​ប្រជាជន​កម្ពុជា​បើកទ្វារ​ចំហ​ជា​និច្ច ហើយ​ថា​ការ​ចរចា​ណាមួយ​កើតឡើង​លុះណាតែ​មិន​លើកយក​បញ្ហា​អ្នកទោស​មក​ជជែក ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ ។

ដោយឡែក បើ​តាម​លោក សុខ ឥ​សាន នៅ​ពេល​នេះ​ដែរ ការ​ពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដើម្បី​កំណត់​អ្នកនយោបាយ​ដែល​ក្លាយជា​ទណ្ឌិត​មិន​អាច​ឈរឈ្មោះ​ជា​ប្រធាន​និង​អនុប្រធាន​បក្ស​បាន​នោះ កំពុង​តែ​ដំណើរការ ប៉ុន្តែ​មិន​ទាន់​កំណត់​ដាក់​ចូល​ទៅ​ក្នុង​របៀបវារៈ​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅឡើយ​ទេ រង់ចាំ​ការ​យល់ព្រម​ពី​សមាជិក​សភា​សិន ៕