ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​យូរ អតីត​ពិធី​ការិនី​ល្បីឈ្មោះ ឈិ​ត សុជាតា ចេញ​មុខ​ប្រាប់​ពី​ជីវិត​បច្ចុប្បន្ន

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ពិធី​ការិនី​ល្បីឈ្មោះ ឈិ​ត សុជាតា បាន​បាត់​មុខ​ពី​មហាជន​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​ពេល​ជួប​ស្នេហ៍​តាម​បំណង និង​មាន​សេចក្តីសុខ​ថែម​ទៀត ក្រោយ​មានកូន​។ អ្នក​នាង​ពេល​នេះ បាន​ក្លាយជា​អ្នក​ម្តាយ​គេ​ដោយ​

រាជធានី​ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ល្បីឈ្មោះ ឈិ​ត សុជាតា បាន​បាត់​មុខ​ពី​មហាជន​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​ពេល​ជួប​ស្នេហ៍​តាម​បំណង និង​មាន​សេចក្តីសុខ​ថែម​ទៀត ក្រោយ​មានកូន​។ អ្នក​នាង​ពេល​នេះ បាន​ក្លាយជា​អ្នក​ម្តាយ​គេ​ដោយ​ត្រូវ​មើលថែ​កូនប្រុស​ស្រី ដែល​ជា​កូនភ្លោះ និង​មុខរបរ​ប្រចាំ​ថ្ងៃ​ដែល​មាន​ក្នុង​ដៃ​។ អ្នក​នាង​នៅ​តែ​នឹករលឹក​អ្នកគាំទ្រ ហើយ​បេះដូង​នៅ​តែ​ជាមួយ​សិល្បៈ​ដូច​កាល​ប្រឡូក​។

បើ​រំលឹក​ពី​ច្រើន​ឆ្នាំ​មុន ឈិ​ត សុជាតា បាន​ដណ្តើម​យក​ប្រជាប្រិយភាព​ជា​ខ្លាំង​ផ្នែក​សម្តែង​។ អ្នក​នាង​ថត​សម្តែង​តាម​ផលិតកម្ម​ជា​ច្រើន ដូច​ជា​ហង្ស​មាស ណាយ​ស្តារ និង​ផលិតកម្ម​ក្រៅប្រទេស​។ អ្នក​នាង​ក៏​ជា​ពិធី​ការិនី​ឆ្នើម​មួយ​ដួង ក្នុង​ចំណោម​ពិធី​ការិនី​ដែល​លេចធ្លោ​ជំនាន់​អ្នក​នាង មាន​ឌួ​ង ហ្សូ​រី​ដា អឿ​ន ដា​លី​ស ឯម គុណ​ក​ល្យា ជាដើម​។ ភាពយន្ត​ជា​ច្រើន​ត្រូវ​បាន​សម្តែង ជា​ពិសេស​រឿង​ដឹង​នាំ​ដោយ​លោក​ហ្វៃ សំអាង រមែង​មាន​វត្តមាន​អតីត​តារា​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ​ចូលរួម​។

អ្នក​នាង ឈិ​ត សុជាតា បាន​ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​យក​ព័ត៌មាន យើង​ក្នុង​ជំនួប​ចៃដន្យ​មួយ​ថា «​អ្នក​នាង​ផ្តាច់​ពី​សិល្បៈ​ទាំងស្រុង​ហើយ ពោល​គឺ​៦​ឆ្នាំ​ហើយ ដោយ​មិន​បាន​ចូលរួម​កម្មវិធី​សិល្បៈ​ណា​ឡើយ​។ ដើមហេតុ​មក​ពី​យើង​មានកូន ត្រូវ​បំពេញ​តួនាទី​ជា​ម្តាយ និង​មើល​មុខរបរ​ផ្សេង​ទៀត​។ អ្នក​នាង​មាន​តែ​ពាក្យ​ថា នឹករលឹក ហើយ​បេះដូង គឺ​នៅ​តែ​ស្រឡាញ់​សិល្បៈ​ជួយ​គាំទ្រ​រហូត​ចំពោះ​រលក​ក្រោយ មិន​ថា​ការ​សម្តែង ឬ​ការ​ប្រឡង​កម្មវិធី​ចម្រៀង​ផ្សេង​ៗ​។ រយៈពេល​៦​ឆ្នាំ​ដែល​បែក​ពី​មហាជន នាង​សម្លឹង​ឃើញ​ថា ប្អូន​ៗ​ជំនាន់​ក្រោយ​ស្អាត​ៗ ហើយ​ពូកែ​ម្យ៉ាង​ៗ​ម្នាក់ និង​សូម​អោយ​ពួក​គេ​ខិតខំ​លើក​ស្ទួយ​សិល្បៈ​បន្ត​ទៀត​។

តារា​ដែល​ពេល​នេះ​សម្រស់​នៅ​តែ​ស្អាត តាម​ទម្រង់​អ្នក​ម្តាយ បាន​ថ្លែងអំណរគុណ​ទស្សនិកជន ដែល​កន្លង​មក​គាំទ្រ​នាង គ្រា​ប្រឡូក​សិល្បៈ​តាំងពី​ជំហាន​ដំបូង រហូត​លាឈប់​។ ធ្វើ​ម្តេច​រប​ថ​ជីវិត​ប្រែប្រួល​បែប​នេះ នាង​មាន​តែ​ពាក្យ​ជូនពរ​អោយ​ប្រជាជន​ខ្មែរ​ជួប​តែ​សេចក្តីសុខ​ទាំងអស់​គ្នា​ជា​រៀង​រហូត​តទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ