ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាង និង​អុកឡុក​ក្នុង​តារាង​បាល់ទះ​ត្រូវ​ឃាត់​ខ្លួន

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ទំនើង​មួយ​ក្រុមបាន​​កា.ប់​ចា.ក់​គ្នា​នៅ​ក្នុង​ទីលាន​តារាង​បាល់ទះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ដេក​ដួល​ក្នុង​ថ្លុកឈាម ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជាង​២០​ថ្នេរ ហើយ​នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ យក​ទៅ​សាកសួរ ខណ​:​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​។ ហេតុការណ៍​នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​នេះ…

ខេត្ត​ប៉ៃលិន ៖ ក្មេង​ទំនើង​មួយ​ក្រុមបាន​​កា.ប់​ចា.ក់​គ្នា​នៅ​ក្នុង​ទីលាន​តារាង​បាល់ទះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ដេក​ដួល​ក្នុង​ថ្លុកឈាម ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជាង​២០​ថ្នេរ ហើយ​នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ យក​ទៅ​សាកសួរ ខណ​:​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​។

ហេតុការណ៍​នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​តារាង​លេង​បាល់ទះ​បរ​ថ្មី ក្នុងភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ នគរបាល​ក្រុង​ប៉ៃលិន​បានឱ្យ​កម្លាំង​វេន​ប្រចាំ​បញ្ជា និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប​រយ៉ា​ខា ចុះ​ទៅ​ដល់​កន្លែង ដើម្បី​តាមដាន​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ក្នុងផ្ទះ​ជនសង្ស័យក្នុងភូមិ​ខាងលើ យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ៃលិន ​។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​ទី​១- ឈ្មោះ ផល គង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ចា​តិ​ខ្មែរ ជា​កសិ​ករ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ ជា​ជន​ដៃដល់ (​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​) ទី​២- ឈ្មោះ ឌឿ​ន គឹ​ម​ស៊ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ សញ្ចា​តិ​ខ្មែរ ជា​កសិករ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ ទី​៣- ឈ្មោះ វុ​ទ្ធី ថា​រិ​ន ហៅ​ក្រឹម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ប្រឡាយ ឃុំ​គា ស្រុក​មោង​ប្ញ​ស្សី ខេត្ត​បាត់ដំបង​។

ចំណែក ជន​រង​គ្រោះ មានឈ្មោះ ប៊ូ វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​របួស​ខ្នង​ធ្ងន់ធ្ងរ ដេរ​អស់​ចំនួន​២០​ថ្នេរ​)​។ ក្រោយមក នគរបាល​បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង ម៉ា​កវី​ន​ន័​រ ពណ៌​ទឹកក្រូច បាញ់ថ្នាំ​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ស្លាក​លេខ និង​កាំបិត​១​ដើម​។

ប្រភព​បញ្ជាក់​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រហែល​៥ និង​២៥​នាទី​ល្ងាច​ថ្ងៃ​ដដែល ឈ្មោះ ឌឿ​ន គឹ​ម​ស៊ន បាន​ជិះ​ម៉ូតូឌុប​ក្មួយ​ដើរ​លេង ស្រាប់តែ​ជន​រង​គ្រោះ បាន​មក​ប្រាប់​ថា ឈប់​ឱ្យ​ខ្លួន​ដើរ​ជាមួយ​ជន​ដៃដល់ ក្រែង​ថ្ងៃក្រោយ​អាច​មាន​ករណី​ហិង្សា​នឹង​ប៉ះពាល់​ដល់​ខ្លួន​។

លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឈ្មោះ ឌឿ​ន គឹ​ម​ស៊ន បាន​ទៅ​ប្រាប់​ជន​ដៃដល់ ពី​រឿងហេតុ​ខាងលើ ហើយ​ភ្លាម​នោះ​ជន​ដៃដល់​ក៏​បាន​ជិះ​ម៉ូតូ​០៣​នាក់​ទៅ​រក​ជន​រង​គ្រោះ លុះ​ពេល​ទៅ​ដល់​ចំណុច​តារាង​លេង​បាល់ទះ​បរ​ថ្មី ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​ទាញ​យក​កាំបិត កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​ខ្នង​ធ្ងន់ធ្ងរ​ដេក​ដួល​ក្នុង​ថ្លុកឈាម រួច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន រហូត​ក្រោយមក សមត្ថកិច្ច​បាន​ទៅ​នាំ​ខ្លួន​ពួក​គេ​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ តំណាង​ជន​រង​គ្រោះ​ម្នាក់ឈ្មោះ ពេជ្រ ភាព ភេទ​ស្រី អាយុ​៤៦​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​កសិករ រស់នៅ​ភូមិ​រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដោយ​ទាមទារ​សំណង​ចំនួន​៤,០០០,០០០​រៀល (​បួន​លាន​រៀល​គត់​) ដើម្បី​យក​ទៅ​ព្យាបាល​ជន​រង​គ្រោះ​៕ ​

អត្ថបទសរសេរ ដោយ