ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្លេកស្លាំង

7 ឆ្នាំ មុន

រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​ស្លេកស្លាំង​មាន​ដូច​ជា​ស្បែក​ស្លេកស្លាំង ញ័រ​ទ្រូង អស់កម្លាំង ឈឺក្បាល ផ្តាសាយ ដង្ហក់ និង​ឈឺ​អណ្តាត ។ ប្រសិនបើ​លោក​អ្នកមាន​ជំងឺ​ស្លេកស្លាំង វា​ជា​ការ​ល្អ​ក្នុង​ការ​តាមដាន​កោសិកា​ឈាមក្រហម

រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​ស្លេកស្លាំង​មាន​ដូច​ជា​ស្បែក​ស្លេកស្លាំង ញ័រ​ទ្រូង អស់កម្លាំង ឈឺក្បាល ផ្តាសាយ ដង្ហក់ និង​ឈឺ​អណ្តាត ។ ប្រសិនបើ​លោក​អ្នកមាន​ជំងឺ​ស្លេកស្លាំង វា​ជា​ការ​ល្អ​ក្នុង​ការ​តាមដាន​កោសិកា​ឈាមក្រហម និង​កម្រិត​ជាតិ​ដែក​។ ខាងក្រោម​នេះ​ជា​អាហារ​មួយ​ចំនួន​សម្រាប់​អ្នកជំងឺ​ស្លេកស្លាំង​ក្រោយ​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក ។

១-​សារាយ​ស្ពី​រ៉ូ​លី​ន​ណា ៖ ចូរ​ទទួលទាន​សារាយ​ស្ពី​រ៉ូ​លី​ន​ណាមួយ​ស្លាបព្រា​កាហ្វេ​រៀងរាល់ថ្ងៃ​បើ​អ្នកមាន​ជំងឺ​ស្លេកស្លាំង ។ អ្នក​អាច​លាយ​វា​នៅ​ក្នុង​ទឹក​មួយ​កែវ​ហើយ​ទទួល​ទាន ។ វា​ជា​សារាយ​មួយ​ប្រភេទ និង​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល ។ វា​ផ្តល់​នូវ​វីតាមីន B12 ក្លរ៉ូភីល ជាតិ​ដែក ប្រូ​តេ​អីុ​ន និង​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ឈាម​របស់​អ្នកមាន​សុខភាព​ល្អ ។

២-​វីតាមីន B12 ៖ អ្នកមាន​ជំងឺ​ស្លេកស្លាំង​គួរ​ទទួលទាន​វីតាមីន B12 មួយ​ចំនួន​ពី​ពងត្រី ទឹកដោះគោ និង​សាច់​។ កង្វះ​វីតាមីន B12 អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​។ វីតាមីន B 12 អាច​ធ្វើ​ឲ្យ​កោសិកា​ឈាមក្រហម​របស់​អ្នកមាន​សុខភាព​ល្អ ។

៣-​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ ៖ អ្នក​ត្រូវការ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ ដោយសារ​ពួក​វា​មាន​វីតាមីន C ដែល​ដើរតួ​នាទី​ក្នុង​ការ​ជួយ​ដល់​រាង​កាយ​របស់​អ្នក​ស្រូប​យកជាតិ​ដែក​បាន​គ្រប់គ្រាន់​ពី​អាហារ​ដែល​អ្នក​បរិភោគ ។ ដូច្នេះ​ចូរ​បំពេញ​ចាន​របស់​អ្នក​ជាមួយនឹង​ប៉េងប៉ោះ ក្រូចឆ្មារ ប្រូ​ខូ​លី និង​ម្ទេស​ប្លោក​ដើម្បី​ទទួល​បាន​វីតាមីន C បាន​គ្រប់គ្រាន់  ។

៤-​វីតាមីន B9 ៖ អ្នកមាន​ជំងឺ​ស្លេកស្លាំង​គួរ​បរិភោគ​បន្លែ​ស្លឹក​បៃតង សណ្តែកខៀវ សណ្តែក ចេក និង​ក្រូច​ព្រោះ​ផ្លែ​ឈើ​ទាំងនេះ​សម្បូរ​ទៅ​ដោយ​វីតាមីន B9 ។ ពេល​ដែល​ឈាម​របស់​អ្នកមាន​វីតាមីន B9 មិន​គ្រប់គ្រាន់ អ្នក​នឹង​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេកស្លាំង ។

៥-​ផ្លែ​ឈើ​ក្រៀម ៖ ចូរ​បរិភោគ​ផ្លែ​ឈើក្រៀម​ឲ្យ​បាន​ច្រើន​បើសិន​អ្នកមាន​ជំងឺ​ស្លេកស្លាំង​។ ផ្លែ​ទំពាំងបាយជូរ​ក្រៀម ផ្លែ​ព្រូន​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក។ ដូច​គ្នា​នេះ​ដែរ សណ្តែក និង​បន្លែ​បៃតង​ក៏​ផ្តល់​នូវ​ជាតិ​ដែក​ដែល​រាង​កាយ​របស់​អ្នក​ត្រូវការ​ផង​ដែរ ៕