ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមរ័ក​មុន​រៀប​ការ​ទទួលទោស​វាយ​នឹង​រំពាត់​ទាំង​2​នាក់

7 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ដ្រី​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ទទួលទោស​ដោយ វាយ​ខ្នង​ចំនួន​២៦​រំពាត់ ព្រោះ​ប្រព្រឹត្ដ​ខុសច្បាប់​សាសនា «​សារី​អា​» ដែល​ហាម​មិន​ឱ្យ​រួមរ័ក​មុន​ពេល

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ដ្រី​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ទទួលទោស​ដោយ វាយ​ខ្នង​ចំនួន​២៦​រំពាត់ ព្រោះ​ប្រព្រឹត្ដ​ខុសច្បាប់​សាសនា «​សារី​អា» ដែល​ហាម​មិន​ឱ្យ​រួមរ័ក​មុន​ពេល​រៀប​ការ ។ ចំណែក​ខាង​បុរស​ទទួលទោស​ដូច​គ្នា​ដែរ ។

ស្ដ្រី​រូប​នោះ​ត្រូវ​បង្ខំ​ឱ្យ​អង្គុយ​លត់​ជង្គង់​នៅ​ទីវាល​ខាង​មុខ​វិហា​រមូ​ស្ល៊ីម ក្នុង​ក្រុង​អា​សេ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ត្រូវ​គេ​វាយ​២៦​រំពាត់ ។ ចំណែក​ខាង​បុរស​ជា​កូ​ស្នេហ៍​ត្រូវ​ដាក់ទោស​ដោយ​ប្រើ​រំពាត់​វែង​វាយ​ចំនួន​២៦​រំពាត់​ដែរ ។ អ្នកទោស​ទាំង​២​នាក់ ដែល​ទទួល​ទណ្ឌកម្ម​បាន​ស្រែកយំ​ដោយ​ក្ដី​ឈឺចាប់ ។

ខេត្ដ​អា​សេ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មាន​ជនជាតិ​មូ​ស្ល៊ី​ម​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ជា​ខេត្ដ​មួយ​ប្រើ​ច្បាប់ «​សារី​អា​» ឬ​ច្បាប់​សាសនា​អីុ​ស្លា​ម ។ ច្បាប់​បញ្ជាក់​ថា បុរស​ស្ដ្រី​ដែល​មិនមែន​ជា​ប្ដី​-​ប្រពន្ធ មិន​អាច​នៅ​ក្បែរ​គ្នា​ទេ ប្រសិនបើ​ល្មើស​នឹង​ទទួលទោស​ដោយ​វាយ​នឹង​រំពាត់ ។

ចំពោះ​ការ​រួមរ័ក​របស់​មនុស្ស​ភេទ​ដូច​គ្នា ការ​លេងល្បែង​ស៊ី​សង និង​ផឹក​គ្រឿង​ស្រវឹង ត្រូវ​ហាមឃាត់ ។ អ្នក​ប្រព្រឹត្ដ​ល្មើស​ត្រូវ​ដាក់ទោស​ដោយ​វាយ​នឹង​រំពាត់​ឫស្សី ក្រោយ​ពី​ខេត្ដ​អា​សេ បាន​ទទួល​បានការ​កាន់កាប់​ស្វយ័ត ចាប់ពី​ឆ្នាំ​២០១២​មក ។

សេចក្ដីព្រាងច្បាប់ «​សារី​អា​» ថ្មី​ជា​ច្រើន​មាត្រា បាន​ដាក់​ឱ្យ​ប្រើ​នៅ​ខេត្ដ​អា​សេ កាលពី​ឆ្នាំ​កន្លង​មក បង្ក​ឱ្យ​កើត​មានការ​ជំទាស់​ពី​ក្រុម​សកម្មជន​សិទ្ធិ​ស​មុ​ស្ស ។ នៅ​ឆ្នាំ​២០១៥ ក្រុង​បាន់​ដា​អា​សេ ជា​ក្រុង​ធំ​ក្នុង​ខេត្ដ​អា​សេ ចេញ​ច្បាប់​ហាម​ស្ដ្រី​ចូល​ទីតាំង​កម្សាន្ដ​សប្បាយ​នៅ​ក្រោយ​ម៉ោង​១១​យប់ ទោះបីជា​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ប្ដី ឬ​សមាជិក​គ្រួសារ​​ជា​បុរស​ភេទ​ក៏​ដោយ ។

ក្រៅពី​នេះ​ខេត្ដ​អា​សេ នៅ​មានច្បាប់​ហាម​បុរស និង​ស្ដ្រី ដែល​មិន​ទាន់​រៀប​ការ​ជិះ​ម៉ូតូ​ជាមួយ​គ្នា​ទៀត​ផង ៕