ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម ! ស្អែក​ភ្នំពេញ និង​ខេត្ត​ចំនួន​១២ ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ សៀមរាប បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ តាកែវ កោះកុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី​

រាជធានី​ភ្នំពេញ  ៖ រាជធានី​ភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ សៀមរាប បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ តាកែវ កោះកុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី​និងខេត្តមណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា​នឹង​ថយ​ចុះ​មក​ក្នុង​រង្វង់ ១៧​ទៅ​១៩​អង្សា​សេ នៅ​ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៧ ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

បើ​តាម​ក្រសួង​ជំនាញ​ដដែល​បាតុភូត​ធម្មជាតិ​ដែល​ចុះ​ត្រជាក់​ខាងលើ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់ នឹង​បង្កើន​ឥ​ទ្ឋិ​ពល​មក​គ្របដណ្តប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាតុភូត​នេះ​ក៍​នឹង​ធ្វើ​ឲ្យ​តំបន់​វាលទំនាប ខ្ពង់រាប​និង​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ និង​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២០​ទៅ​២២​អង្សា​សេ ៕