ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ប្រកាស​បញ្ជូន​អត្ត​ព​លិ​ក​40​នាក់​ទៅ​​ប្រកួត​ជើងឯក​2​ព្រឹត្តិការណ៍​នៅ​​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​ការ​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​៤០​នាក់​ស្មើនឹង​៤​ក្រុម ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​ការ​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​៤០​នាក់​ស្មើនឹង​៤​ក្រុម ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទាញព្រ័ត្រ​អាស៊ី​អាគ្នេយ៍ និង​ព្រឹត្តិការណ៍​ទាញព្រ័ត្រ​អាស៊ី​លើក​ទី​១១​នៅ​ប្រទេស​ថៃ ។

លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា មានឱកាស​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​បែប​នេះ ។ ការ​ប្រកួត​នេះ នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២៦​ដល់​៣០ មេ​សា ឆ្នាំ​២០១៧ ដោយ​សហព័ន្ធ​អន្តរជាតិ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​បញ្ជូន​៥​វិញ្ញាសា​ទៅ​ចូលរួម​ប្រកួត ប៉ុន្តែ​សហព័ន្ធ​ប្រហែលជា​មាន​សមត្ថភាព​បញ្ជូន​តែ​៤​ក្រុម​ប៉ុណ្ណោះ​ទៅ​ចូលរួម​ប្រកួត ។​វិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​មាន​ផ្នែក​បុរស​និង​ផ្នែក​នារី​អាយុ​២៣​ឆ្នាំ​ឡើង និង​២៣​ឆ្នាំ​ចុះ និង​វិញ្ញាសា​ប្រកួត​ចម្រុះ​បុរស​នារី ។ ដោយឡែក​ចំពោះ​វិញ្ញាសា​ចម្រុះ​បុរស​នារី​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​សិន ដោយសារ​តែ​យើង​នៅ​ខ្វះ​ធនធាន​អត្ត​ពលិក ។

លោកស្រី ប្រាក់ សម្ផស្ស បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ទៀត ថ្វី​ដ្បិតតែ​យើង​មិនសូវ​មាន​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​មែន ប៉ុន្តែ​យើង​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ពី​គេ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ។

លោកស្រី​បន្ត​ថា នៅ​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៩ មេ​សា សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​ចាប់ផ្ដើម​ធ្វើការ​ប្រមូលផ្ដុំ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ជា​លើក​ដំបូង ។ ដូច្នេះ​វា​គឺជា​ឱកាសល្អ​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ដោយ​យើង​បាន​ហាត់​សម​ពី​របៀប​ទាញ​ឱ្យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​មុន​ពេល​យើង​ចេញដំណើរ ។ លោកស្រី​បានឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​សហព័ន្ធ​មាន​ពេល​ហ្វឹកហាត់​ក្នុង​មួ​យស​ប្ដា​ហ៍​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​លោកស្រី​នៅ​តែ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់​ដែល​បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​សកម្ម​ដោយ​មិន​ខ្លាច​នើ​យ​ហត់​បែប​នេះ ។ និយាយ​រួម​ពួក​គេ​ទាំងអស់​សុទ្ធតែ​មាន​ឆន្ទៈ​ក្នុង​ការ​ហ្វឹកហាត់ ។

គួរ​រំលឹក​ថា លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ទាញព្រ័ត្រ​នេះ​ក្នុង​មួយ​ក្រុម​មាន​គ្នា​១០​នាក់​ប៉ុន្តែ​ពេល​ប្រកួត​មួយ​ក្រុម​មាន​គ្នា​តែ​៨​នាក់​ប៉ុណ្ណោះ ៕