ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​កំណើត​ភរិយា​លោក​ត្រាំ កំពុង​ពេញ​និយម​ពី​អ្នកទេសចរ

7 ឆ្នាំ មុន

សារព័ត៌​មាននៅ​ក្រុង​«​លូ​ប​លី​យ៉ា​ណា​»​ប្រទេស​ស្លូ​វេ​នី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ស្លូ​វេ​នី ជា​ប្រទេស​តូច​មួយ​នៅ​អឺរ៉ុប​កណ្តាល​ភាគ​ខាងត្បូង កំពុង​ក្លាយជា​ដែនដី​ពេញ​និយម​លើ​ផ្នែក​ទេសចរណ៍ មូលហេតុ​មួយ​

សារព័ត៌​មាននៅ​ក្រុង​«​លូ​ប​លី​យ៉ា​ណា​»​ប្រទេស​ស្លូ​វេ​នី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ស្លូ​វេ​នី ជា​ប្រទេស​តូច​មួយ​នៅ​អឺរ៉ុប​កណ្តាល​ភាគ​ខាងត្បូង កំពុង​ក្លាយជា​ដែនដី​ពេញ​និយម​លើ​ផ្នែក​ទេសចរណ៍ មូលហេតុ​មួយ​ផ្នែក​ព្រោះ​ជា​ប្រទេស​កំណើត​របស់​លោកស្រី​មេ​ឡា​នី ត្រាំ ស្ត្រី​ទី​១ របស់​សហរដ្ឋអាមេរិក ។

វិទ្យាស្ថាន​ស្ថិតិ​ជាតិ​ឱ្យ​ដឹង​ថា ចំនួន​អ្នកទេសចរ​ជនជាតិ​អា​មេ​រិ​ក ដែល​ធ្វើ​ដំណើរ​ទៅ​សម្រាក​លំហែកាយ​នៅ​ស្លូ​វេ​នី​កើនឡើង​ប្រហែល​១០%​ក្នុង​ឆ្នាំ​២០១៦​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ។

ចំណែក​អ្នកទេសចរ​បរទេស​ផ្សេង​ទៀត​កើន​ប្រហែល​១០%​ដូច​គ្នា ពី​ចំនួន​២​លាន​នាក់​នៅ​ឆ្នាំ​២០១៥ ទៅ​៤​លាន​នាក់ ក្នុង​ឆ្នាំ​២០១៦ ។

វេ​ប​សាយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​របស់​ស្លូ​វេ​នី​ផ្សាយ​ថា​«​ស្វាគមន៍​ចំពោះ​ការ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ប្រទេស​កំណើត​របស់​ស្ត្រី​ទី​១​សហរដ្ឋអាមេរិក​» ៕