ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ផាត​មិន​ប្រមាណ​ជាង​35​ពាន់​យូ​នី​ត​បាន​ដាក់​ចូល​ទីផ្សារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ អា​ផាត​មិន​ចំនួន​២០០​អគារ ស្មើនឹង​៣៥​ពាន់​យូ​នី​ត​កំពុង​ដាក់​ដំណើរការ​នៅ​លើ​ទីផ្សារ ខណៈ​អត្រា​ជួល​បាន​គ្របដណ្តប់​ប្រមាណ​៨៥% ។

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ អា​ផាត​មិន​ចំនួន​២០០​អគារ ស្មើនឹង​៣៥​ពាន់​យូ​នី​ត​កំពុង​ដាក់​ដំណើរការ​នៅ​លើ​ទីផ្សារ ខណៈ​អត្រា​ជួល​បាន​គ្របដណ្តប់​ប្រមាណ​៨៥% ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong បាន​ថ្លែង​នា​រសៀល​ថ្ងៃ​ទី​៣០ មក​រា​ថា នៅ​ដើមឆ្នាំ​២០១៦ មាន​អា​ផាត​មិន​ចំនួន​១៨៤​អគារ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មាន​អា​ផាត​មិន​ប្រមាណ​២០០​អគារ​បាន​ដាក់​ចូល​ទីផ្សារ ស្មើនឹង​កំណើន​ចន្លោះ​ពី​១៥ ទៅ​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​រវាង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ។ បច្ចុប្បន្ន មាន​អា​ផាត​មិន​ប្រមាណ​២០​អគារ​ទៀត​កំពុង​ដំណើរការ​សាងសង់ ដែល​មានផ្ទះ​សរុប​ប្រមាណ​២​ពាន់​យូ​នី​ត​បន្ថែម​ទៀត​។

លោក​បន្ត​ថា ៖ « ទីផ្សារ​អា​ផាត​មិន​នៅ​តែ​មាន​ភាពល្អ​ប្រសើរ បើ​ទោះជា​មានការ​ប្រកួតប្រជែង​ខ្លាំង​ក្តី ប៉ុន្តែ​តម្លៃ​នៃ​ការ​ជួល​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ ព្រោះ​អត្រា​ជួល​នៅ​តែ​គ្របដណ្តប់​៨៥% ។ នៅ​ពេល​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​បាន​ធ្វើ​ឲ្យ​វិនិយោគិន​អា​ផាត​មិន ត្រូវការ​សេវា​គ្រប់គ្រង​អចលនទ្រព្យ​កាន់តែ​ច្រើន » ។

លោក សុខ​នី​ម បន្ថែម​ថា អ្នក​ស្នាក់​នៅ​តាម​អា​ផាត​មិន ជា​ប្រជាពលរដ្ឋ​ចម្រុះ​ទាំង​ជនជាតិ​ខ្មែរ ចិន កូរ៉េ ជប៉ុន និង​ជនបរទេស​ដទៃ​ទៀត ជា​ពិសេស លំហូរ​ជនបរទេស​មក​កម្ពុជា​កាន់តែ​ច្រើន ។

លោក វ៉​ន ចាន់​ថន អគ្គនាយក​ក្រុមហ៊ុន​TOWN CITY Real Estate បាន​ថ្លែង​ដោយ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា ទោះបីជា​អា​ផាត​មិន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ច្រើន​ក្តី ប៉ុន្តែ​ការ​ជួល​ពី​អ្នក​ស្នាក់​នៅ នៅ​តែ​មាន​ចំនួន​ច្រើន ហើយ​អា​ផាត​មិន​នីមួយ​ៗ​មាន​មនុស្ស​ស្នាក់​នៅ​ពេញ​ៗ ជា​ពិសេស អា​ផាត​មិន​នៅ​ក្នុង​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ ដោយសារ​ខណ្ឌ​ទាំង​ពីរ​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ​។

អា​ផាត​មិន​ពី​មុន​មាន​ច្រើន​នៅ​តំបន់​បឹង​កេងកង​១ ប៉ុន្តែ​បច្ចុប្បន្ន​បាន​រីកសាយ​ភាយ​ច្រើន​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​ទីក្រុង ដូច​ជា សង្កាត់​ទន្លេបាសាក់ ទួល​ស្វាយព្រៃ ទួល​ទំពូង ផ្សារ​ដើម​ថ្កូវ និង​សង្កាត់​ទំនប់​ទឹកជា​ដើម ។

លោក វ៉​ន ចាន់​ថន បន្ត​ថា ៖ « ទោះបីជា​អគារ​ខុន​ដូ​បញ្ចប់​ការ​សាងសង់​កាន់តែ​ច្រើន​ក្តី តែ​វា​មិន​រង​សម្ពាធ​ដល់ទី​ផ្សា​រអា​ផាត​មិន​នោះ​ទេ ព្រោះ​មនុស្ស​រស់នៅ​ខុន​ដូ និង​អា​ផាត​មិន មាន​បែបបទ​ខុស​ៗ​គ្នា​ដូច​ជា មនុស្ស​រស់នៅ​តាម​ខុន​ដូ​ច្រើន​តែ​ជា​យុវជន និង​មាន​ភាព​ស៊ី​វិ​ល័យ ប៉ុន្តែ​អ្នក​ស្នាក់​នៅ​អា​ផាត​មិន​ច្រើន​ជា​អ្នកធ្វើការ និង​មនុស្ស​វ័យ​ចំណាស់»។

អគ្គនាយក​ក្រុមហ៊ុន FURI NAKI Real Estate លោក លី សែន​លាភ បាន​ថ្លែង​ថា ទីផ្សារ​ខុន​ដូ និង​អា​ផាត​មិន​នៅ​តែ​មាន​សក្តានុពល​ក្នុង​ទីផ្សារ ដោយសារ​កាលពី​ឆ្នាំ​មុន​មាន​ជនបរទេស​ជាង​៣​ម៉ឺន​នាក់​បាន​ដាក់​ពាក្យ​ធ្វើការ​នៅ​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ និង​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ។ ដូច្នេះ ចំនួន​អា​ផាត​មិន និង​ខុន​ដូ​ដាក់​ចូល​ទីផ្សារ គឺ​មិន​លើស​ពី​តម្រូវការ​ជាក់ស្តែង​នោះ​ទេ ។

លោក​បន្ត​ថា ៖ « បើ​និយាយ​ពី​ការ​លក់​ខុន​ដូ​នៅ​តែ​ល្អ​ប្រសើរ ឲ្យ​តែ​ខុន​ដូ​នោះ​ស្ថិត​នៅ​ទីតាំង​ល្អ មាន​ក្រុមហ៊ុន​គ្រប់គ្រង​ប្រកបដោយ​ស្តង់ដា​អន្តរជាតិ ហើយ​អគារ​ខុន​ដូ​មានការ​ឌី​សាញ ដោយ​បំពាក់​សម្ភារ​បរិក្ខារ​ទំនើប ទាន់សម័យ និង​សម្បូរ​បែប » ៕