ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ​រំលេច​ដោយ​កម្ទេច​ដប​ដូច​កែវ​មរកត​កំពុង​ពេញ​និយម

7 ឆ្នាំ មុន

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ឆ្នេរ​មួយ​ក្នុង​ប្រទេស​រុ​ស្ស៊ីឈ្មោះ​«Ussuri Bay»​នៅ​ក្បែរ​ក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ក្នុង​សម័យ​សហភាព​សូ​វៀត​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​យក​កម្ទេច​ដប​ភេសជ្ជៈ​ទៅ​បោះចោល

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ឆ្នេរ​មួយ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ឈ្មោះ​«Ussuri Bay»​នៅ​ក្បែរ​ក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ក្នុង​សម័យ​សហភាព​សូ​វៀត​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​យក​កម្ទេច​ដប​ភេសជ្ជៈ​ទៅ​បោះចោល​រួម​ទាំង​ដប​ស្រា​វ៉ុ​ត​កា និង​ស្រា​មាន​តម្លៃ​ខ្ពស់ ធ្វើ​ឱ្យ​បរិវេណ​នោះ​គ្មាន​នរណា​ម្នាក់​ចង់ទៅ​កម្សាន្ត​ទេ ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ធម្មជាតិ​នៅ​បរិវេណ​នោះ​ទាំង​ទឹកសមុទ្រ និង​ខ្យល់​ដែល​បោកបក់​បាន​លើក​ស្ទួយ​តំបន់​ដ៏​គ្រោះថ្នាក់​នោះ​ក្លាយជា​ឆ្នេរ​ខ្សាច់​សម្បូរ​ដោយ​ដុំ​ថ្ម​ដ៏​ស្រស់​ត្រកាល​ស្រ​ដៀង​គ្រឿង​ពេជ្រ ឬ​កែវ​មរកត ។ កម្ទេច​ដប​ពណ៌ ផ្សេង​ៗ​ដែល​បែក​រប៉ាត់រប៉ាយ ត្រូវ​រលក​បោកបក់​សឹក​រេច​រិល​ក្លាយជា​ថ្ម​ពិសេស​ដូច​ត្បូង​ពេជ្រ​ចម្រុះ​ពណ៌ រំលេច​ភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ។

បច្ចុប្បន្ន​ឆ្នេរ​នោះ​ត្រូវ​អាជ្ញាធរ​រុ​ស្សុ​ី​ចាត់​បញ្ចូល​ជា​តំបន់​គ្រប់គ្រង​ពិសេស ឬ​ហៅ​ថា​«​ឆ្នេរ​កែវ​មរកត​»(Glass Beach)​និង​កំពុង​ក្លាយជា​ឆ្នេរ​ដ៏​ពេញ​និយមរ​ប់ស​អ្នកទេសចរ​រួម​ទាំង​អ្នកស្រុក​នៅ​តំបន់​នោះ ដោយ​តែងតែ​ទៅ​ទស្សនា​ពី​ភាព​ស្រស់​ស្អាត​ស្ទើរ​ពេញ​មួយ​ឆ្នាំ ៕