ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​អស់​មួយ​យប់ ក្រោយ​ប្រ​ព្រឹ​ត្តឹ​មិន​សមរម្យ​លើ​ស្ត្រី​នគរបាល​ចរាចរ​ណ៍​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​អប់រំ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​មិន​សម​រម្យ​​លើ​មន្ត្រី​អនុវត្ត​ន៏​ច្បាប់​ចរាចរ​ណ៏​ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ សីហា ២០២២ នៅ​ចំណុច​មុខ​សណ្ឋាគារ​អឿ​ន ស​កុ​ណា ក្នុងភូមិ​កណ្តាល…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​អប់រំ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​មិន​សម
​រម្យ​​លើ​មន្ត្រី​អនុវត្ត​ន៏​ច្បាប់​ចរាចរ​ណ៏​ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ សីហា ២០២២ នៅ​ចំណុច​មុខ​សណ្ឋាគារ​អឿ​ន ស​កុ​ណា ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោរម្យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​សមត្ថកិច្ច​កំពុង​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ គ្មាន​ពាក់មួក​សុវត្ថិភាព លុះ​ជិះ​ទៅ​ដល់​គោលដៅ​របស់​សមត្ថកិច្ច​កំពុង​អនុវត្ត​ន៏​ច្បាប់ ក៏​មាន​មន្ត្រី​ចរាចរ​ណ៏​ជា​ស្ត្រី​បញ្ជា​ឲ្យ​គាត់​ឈប់ ដើម្បី​អប់រំ​អំពី​ការ​បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ប៉ុន្តែ​ភ្លាម​ៗ​នោះ​បុរស​ខាងលើ​បែរជា​លើកជើង​បម្រុង​ធ្លាក់​មន្ត្រី​ចរាចរ​ណ៏​ទៅវិញ​។

សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​នោះ​ដោយនៅ​ឆ្ងាយ​ពី​គ្នា សកម្មភាព​បែប​ហិង្សា​របស់​បុរស​នេះ មិន​បាន​បង្ក​របួស​ស្នាម​ដល់​ស្ត្រី​ដែល​ជា​នគរបាល​នោះ​ទេ ។ ដោយ​ឃើញ​មាន​សកម្មភាព​បែប​នេះ សមត្ថ​កិច្ច​ក៏​បាន​ឃាត់ខ្លួន​បុរស​នោះ​ទៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត ដើម្បី​អប់រំ​បន្ថែម ។

បើ​តាម​​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ខាងលើ​ប្រព្រឹត្ត​ដោយ​ឈ្មោះ ឈ​ន សុភាព ភេទ​ប្រុស បាន​យក​ជើង​ធាក់​ទៅ​លើ កម្លាំង​នគរបាល​បាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​០២​ជើង​(​ធាក់​ខុស​) ។ ក្រោយ​សាក​សួរ​ទើប​ដឹង​ថា បុរស​ម្នាក់​នេះ​កន្លង​មក ធ្លាប់​រង​របួសធ្ងន់​ផ្នែក​ក្បាល ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៏​នា​ពេល​​កន្លង​មក ទើប​គាត​មាន​បញ្ហា​ស្មារតី ហើយ​នៅ​ថ្ងៃ​ទី​០១ កញ្ញា ២០២២ សមត្ថកិច្ច​បាន​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​អប់រំ​បន្ត​នៅ​ឯ​ផ្ទះ ​៕

អត្ថបទសរសេរ ដោយ