ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​នឹង​ឈប់​ប្រើប្រាស់​ប្រាក់​ដុល្លារ​ជា​ការ​ឆ្លើយ​តប​នឹង​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បញ្ចូល​អីុ​រ៉​ង់​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លា​ម និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក

ប្រទេស​អីុ​រ៉​ង់ ៖ បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បញ្ចូល​អីុ​រ៉​ង់​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លា​ម និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ប្រទេស​អីុ​រ៉​ង់​បាន​ឆ្លើយ​តប​វិញ​ដោយ​គំរាម​ថា នឹង​ឈប់​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

លោក Valiollah Seif ប្រធាន​ធនាគារជាតិ​របស់​អីុ​រ៉​ង់​ឲ្យ​ដឹង​ថា អីុ​រ៉​ង់​សុខចិត្ត​ប្រើប្រាស់​រូបិយ​វត្ថុ​ថ្មី ឬ​ប្រើប្រាស់​ភាគហ៊ុន​នៃ​រូបិយ​វត្ថុ​ជា​ច្រើន ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ។ ការ​ផ្តួចផ្តើម​គំនិត​នេះ នឹង​ចាប់ផ្តើម​ក្នុង​ខែមីនា ឆ្នាំ​២០១៧ ។

លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ « វា​កំពុង​តែ​ដំណើរការ​បាន​ល្អ ដោយ​ពួក​យើង​នឹង​ហាមឃាត់​ដ៏​តឹង​រ៉ឹ​ង និង​មានការ​ត្រួតពិនិត្យ​យ៉ាង​ដិត​ដល់​ផង​ដែរ » ។

លោក Seif កត់​សម្គាល់ថា ភាគហ៊ុន​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ទីផ្សារ​ភាគហ៊ុន​អីុ​រ៉​ង់ គឺ​មិន​សំខាន់​នោះ​ទេ ហើយ​ការ​ផ្លាស់​ប្តូរ​មិន​ប្រើប្រាស់​វា គួរតែ​ស័ក្តិសម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​សំខាន់​ៗ​ដទៃ​ទៀត ដូច​ជា UAE, រុ​ស្ស៊ី​, ចិន និង​សហភាព​អឺរ៉ុប​ជាដើម ។

អ្នកវិភាគ​មួយ​ចំនួន​អះអាង​ថា អីុ​រ៉​ង់​ចង់​ទទួល​បាន​ប្រាក់​ចំណូល​ពី​ប្រេង​ប្រមាណ​៤១​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ហើយ​ការ​ផ្លាស់​ប្តូរ​មិន​ប្រើប្រាស់​ប្រាក់​ដុល្លារ គឺ​អាច​នឹង​បង្ក​ជា​ហានិភ័យ​ហិរញ្ញវត្ថុ​មួយ​ផង​ដែរ ។

កាសែត​ក្នុងស្រុក​របស់​​អីុ​រ៉​ង់​និយាយ​ថា ប្រាក់​ដុល្លារ​ភាគច្រើន​កំពុង​ត្រូវ​បាន​ជំនួស​ដោយ​រូបិយប័ណ្ណ​របស់​ប្រទេស​ដទៃ ក្នុង​ការ​ផ្លាស់​ប្តូរ​ទំនិញ​ប្រេង ហើយ​ប្រទេស​អីុិរ៉​ង់​ភាគ​ច្រើន​ប្រើប្រាស់​វា​ក្នុង​ការ​រាយការណ៍​តែ​ប៉ុណ្ណោះ ៕