ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យនោះស៊យ! ពន្លត់ម៉ាស៊ីន​ចត​ស្ងៀមសោះហ្នឹង​…

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​១៥​កៅអី​មួយ​គ្រឿង ត្រូវ​បាន​ភ្លើង​ត្របាក់​អស់ទាំង​ស្រុង ពេល​ដែល​រថយន្ត​នោះ​កំពុង​ចត​ស្ងៀម​នៅ​ឯ​ផ្ទះ កើតឡើង​កាលពី​ថ្ងៃ​ទី​០២ កុម្ភៈ វេលា​ម៉ោង​០៨ និង​២៥​នាទី​យប់ ស្ថិត​នៅ​ភូមិ​អូ​ចំណារ ឃុំ​អូ​ឧក​ញ្ញា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ឱ្យ​ថា រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ គឺជា​រថយន្ត​ដឹក​កម្មករ​រោងចក្រ ដែល​មាន​ម្ចាស់​ឈ្មោះ​ហេង ស៊ី​ឈាន់ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ចំណុច​ផ្ទះ​កើតហេតុ ។ ប្រភព​ដដែល​ថា ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អា​គុយ ខណៈ​ត្រូវ​ចត​ទុក​ពន្លត់​ម៉ាស៊ីន​ទៅ​ហើយ​នោះ ។

ករណី​នេះ មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ទេ គ្រាន់​រោល​ជញ្ជាំង​ដែល​សង់​ពី​ថ្ម​បន្តិច បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ​ជួយ​ជួយ​ពន្លត់​ទាន់​ពេល ។