ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្ស៊​ក​ដា​នី​ជា​ដែនដី​វត្ថុ​បុរាណ​មាន​តម្លៃ​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

ប្រទេស​ហ្ស៊​ក​ដា​នី​បាន​ទទួល​រហស្សនាម​ថា​ជា «​ដែនដី​ដ៏​សក្តិ​សិទ្ធិ​» ព្រោះ​ស្ថិត​នៅ​លើ​ចំណុច​ផ្សារ​ភ្ជាប់​ដ៏​សំខាន់​របស់​ជនជាតិ​គ្រឹ​ស្ត​អុ​ី​ស្រា​អែ​ល និង​មូ​ស្លុ​ី​ម នៅ​ក្រុង​ម៉ូ​សេក ពីលើ​កំពូលភ្នំ «NEBO» ទីក្រុង​របស់​ហ្ស៊​ក​ដា​នី

ប្រទេស​ហ្ស៊​ក​ដា​នី​បាន​ទទួល​រហស្សនាម​ថា​ជា «​ដែនដី​ដ៏​សក្តិ​សិទ្ធិ​» ព្រោះ​ស្ថិត​នៅ​លើ​ចំណុច​ផ្សារ​ភ្ជាប់​ដ៏​សំខាន់​របស់​ជនជាតិ​គ្រឹ​ស្ត​អុ​ី​ស្រា​អែ​ល និង​មូ​ស្លុ​ី​ម នៅ​ក្រុង​ម៉ូ​សេក ពីលើ​កំពូលភ្នំ «NEBO» ទីក្រុង​របស់​ហ្ស៊​ក​ដា​នី បច្ចុប្បន្ន​គឺ​ក្រុង​អា​ម៉ា​ន់ ។ ដែនដី​នោះ​អតីត​ជា​មហានគរ​អារ្យធម៌​សម័យ​បុរាណ​បាន​កកើត​ជាង​៦០០០​ឆ្នាំ​មុន ស្ថិត​នៅ​លើ​កំពូលភ្នំ​ចំនួន​៧ ដោយ​តួ​ក្រុង​ទាំងមូល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​ត្រង់​កណ្តាល ។

អា​ម៉ា​ន់ ធ្លាប់​ជា​មជ្ឈមណ្ឌល​របស់​ជន​អំបូរ​រ៉ូ​ម៉ាំង​-​ហ្វ៊ី​ឡា ដែល​ហ្វ៊ី​យ៉ា មា​ច​ចំណុច​លេចធ្លោ​ជា​ប៉ម​ការពារ​ក្រុង​អា​ម៉ា​ន់ ។ អ្វី​ដែល​នៅ​សេសសល់​ក្នុង​ពេល​បច្ចុប្បន្ន គឺ​សសរ​របៀង​ដ៏​ធំ និង​រោងល្ខោន​រ៉ូ​ម៉ាំង ជា​រោងល្ខោន​ធំ​បំផុត​ក្នុង​សតវត្ស​ទី​២ ទទួល​មនុស្ស​ចូល​អង្គុយ​ទស្សនា​បាន​៥.០០០​នាក់ ដោយ​ចែក​ចេញ​ជា​៣​ថ្នាក់ គឺ​ថ្នាក់​ក្រោម​សម្រាប់​មនុស្ស​មានត្រកូល​ខ្ពស់ ថ្នាក់​កណ្តាល ឬ​ថ្នាក់​ទី​២ សម្រាប់​សមាជិក​ព្រឹទ្ធសភា និង​ជាន់ខ្ពស់ ឬ​ថ្នាក់​ទី​៣ សម្រាប់​ពលរដ្ឋ​ទូទៅ ។

ពី​ក្រុង​អា​ម៉ា​ន់ ទៅ​ភាគ​ខាងជើង​គឺជា​ទីតាំង​ក្រុង​រ៉ូ​ម៉ាំង​បុរាណ​ឈ្មោះ «Jerash» ឬ​«​ក្រុង​សសរ​១០០០» មាន​រហស្សនាម​ថា «​ប៉ម​ប៉េ​អុ​ី​ខាងកើត​» ស្ថិត​នៅ​ចំណុច​បាតខ្ទះ​នៃ​ផែនដី ក្រោម​នីវ៉ូទឹក​សមុទ្រ​ដល់​ទៅ​ជាង​៤.០០០​ម៉ែត្រ ជា​ផ្នែក​មួយ​ក្នុង​ចំណោម​១០​ក្រុង​របស់​អាណាចក្រ​រ៉ូ​ម៉ាំង ។ ដោយសារ​តែ​រញ្ជួយ​ដី​បំផ្លិចបំផ្លាញ​ក្រុង​ជា​ច្រើន​លើក ធ្វើ​ឱ្យ​ក្រុង Jerash ត្រូវ​បោះបង់​ចោល លុះដល់​ឆ្នាំ​១៨៧៨​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ​របស់​ក្រុង​នោះ គឺ​ទីលាន​រូបរាង​ដូច​ស៊ុត​នៅ​កណ្តាល​ក្រុងមាន​ទទឹង​៨០​ម៉ែត្រ បណ្តោយ​៩០​ម៉ែត្រ និង​មាន​សសរ​ខ្ពស់​ជាង​១០​ម៉ែត្រ បាន​តម្រៀប​គ្នា​ជុំវិញ​ទីលាន​មាន​ចំនួន​៦៧​ដើម ៕