ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមេប៉ុស្តិ៍ព្រៃវិហារអាចនឹងដកដំណែងដែរឬទេ?​ ក្រោយក្រុមប្រឹក្សាវិន័យប្រជុំចប់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ករណី​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ​ចេញ​លិខិតបញ្ជាក់​ឲ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​គ្រឿង​ញៀន​​ដែល​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ហើយ​នោះ តើ​មាន​វាសនា​បាន​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​​បន្ត​ទៀត​ដែរ ឬ​យ៉ាងណា?

ខេត្តកំពង់ស្ពឺ ៖ ករណី​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ​ចេញ​លិខិតបញ្ជាក់​ឲ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​គ្រឿង​ញៀន​​ដែល​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ហើយ​នោះ តើ​មាន​វាសនា​បាន​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​​បន្ត​ទៀត​ដែរ ឬ​យ៉ាងណា?

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ករណី​លោក​វរសេនីយ៍ត្រី​គិត វ័យ​នៃ​មេ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ព្រៃ​វិហារ​ក្នុងស្រុក​គងពិសី ដែល​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​គ្រឿងញៀន​ចំនួន​បួន​នាក់​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​ត្រូវ​បាន​ក្រុមប្រឹក្សាវិន័យ​ត្រៀម​​បើក​អង្គប្រជុំ ដើម្បី​វាយតម្លៃ​ថា តើ​គួរ​បន្ត​ឲ្យ​លោក​គិត​វៃ​នៅ​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​ទៀត ឬ​
ក៏​ត្រូវ​ដក​យក​មក​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​ដាក់​អ្នក​ថ្មី​ទៅ​ជំនួស​វិញ​។

ទោះជា​យ៉ាងណា នៅ​មិន​ទាន់​មានការ​អះអាង​ជាក់លាក់​ណាមួយ​ដែល​អាច​នឹង​បង្ហាញ​ឱ្យ​បានដឹង​មុន​នោះ​ទេ ខណៈ​ដែល​មន្ត្រី​មួយ​រូប​បាន​បង្ហាញ​ថា រឿង​នេះ​លោកស្នងការ​មានការ​ខឹង​សប្បាយ​យ៉ាង​ខ្លាំង​ចំពោះ​លោក​គិត វៃ ដែល​ថ្លើមធំ​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​គ្រឿងញៀន​នេះ ដោយ​ថ្នូរ​នឹង​លាភសក្ការៈ ។

ដោយឡែក ប្រភព​មួយទៀត​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា ក្រោយ​ទទួល​ដំណឹង​អំពី​ការ​ប្រជុំ​វិនិច្ឆ័យ​កំហុស​របស់​ខ្លួន​របស់​ក្រុមប្រឹក្សាវិន័យ​រួច​មក លោក​មេ​ប៉ុស្តិ៍​បាន​ស្វះ​ស្វែងរក​អន្តរាគមន៍ ដើម្បី​កុំឱ្យ​មានការ​ដក​រូប​លោក​ចេញពី​តំណែង​នាយ​ប៉ុស្តិ៍​តែ​ហាក់ដូចជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ។ ប្រភព​បន្ត​ថា ករណី​លោក​គិត វៃ នេះ ក្រុមប្រឹក្សាវិន័យ​ត្រូវ​បើក​អង្គប្រជុំ​នា​ថ្ងៃ​ទី 30 ខែសីហា​ឆ្នាំ 2022 តែ​ដោយ​លោកស្នងការ​ជាប់រវល់​ក៏​លើក​ទៅ​ថ្ងៃ​ទី 1​កញ្ញា 2020 វិញ តែ​សភាពការណ៍​ហាក់បីដូចជា​តឹងតែង​ណាស់​បើ​តាម​ស្ដាប់​សម្ដី​លក់​ស្នងការ ។

មានការ​លើក​ឡើង​ផង​ដែរ​ថា ជា​និច្ចកាល​មន្ត្រី​នគរបាល​សហគមន៍​តែងតែ​ក្តាប់​បាន​នូវ​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​បទល្មើស​នានា តែ​លោក​គិត វៃ ហាក់បីដូចជា​ព្រងើយកន្តើយ​មិនដឹង​មុខសញ្ញា​ក្តាប់​មុខ​សញ្ញា​ប្រព្រឹត្ត​ល្មើស​មិន​បានជា​ពិសេស ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឱ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​​គ្រឿងញៀន​នេះ​ទៀត ដែល​ករណី​នេះ​មិន​គួរ​ទុក​អោយ​នៅ​កាន់​តំណែង​ជា​មេ​ប៉ុស្តិ​នគរ​បាល​​ព្រៃ​វិហារ​ទៀត​ឡើយ គួរ​ណាស់​តែ​ថ្នាក់លើ​សម្លឹង​រក​មើល​មន្ត្រី​ណា​ដែល​មាន​សមត្ថភាព​ឱ្យ​មក​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​ជំនួស​វិញ ។

សូម​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ សារ​សំឡេង​មួយ​ចំនួន​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​សំឡេង​របស់​លោក​ឧត្តមសេនីយ៍ទោ​សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដែល​ហាក់បីដូចជា​ធ្វើការ​ស្ដីបន្ទោស​ទៅ​លើ​លោក​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ ស្រុក​គងពិសី​មួយ​រូប គឺ​លោក​គិត វៃ ដែល​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​ឲ្យ​ជនជាប់សង្ស័យ​ក្នុង​ករណី​គ្រឿងញៀន​ចំនួន​04​រូប ។

ក្នុង​សារ​សំឡេង​បាន​បញ្ជាក់​ថា លោក​ព្រៃ​វិហារ​គងពិសី លោក​មាន​អំណះអំណាង​ស្អី​ដែល​លោក​ហ៊ាន​បញ្ជាក់​មួយ​ហើយ​មួយទៀត លោក​គិត​យ៉ាងម៉េច​ពេល​នេះ0x017d7 អ្នក​ណាមួយ​ដែល​ឲ្យ​លោក​ធ្វើ​របៀប​ហ្នឹង​បញ្ជាក់​ថា អត់​មាន​ជាប់​គ្រឿងញៀន ខណៈ​ដែល​អយ្យការ​(​ព្រះរាជអាជ្ញា​) បាន​ចោទប្រកាន់​រួច​ទៅ​ហើយ​។ បញ្ជាក់​ហើយ​ផ្ញើ​ឯកសារ​ទៅ​អយ្យការ​ទៀត​លោកស្នងការ​បាន​សង្កត់​ធ្ងន់​ថា តើ​អ្នក​ណាមួយ​បញ្ជា​ឲ្យ​លោក​ធ្វើ? ឬ​ក៏​លោក​ធ្វើ​ដោយ​ចិត្ត​ឯង​ជ្រុល​ហួស​ហេតុ​ពេក​ហើយ​។

សាលាឃុំ​បញ្ជាក់​វា​ជា​រឿង​មួយ​ផ្សេង​នេះ នគរបាល​ប៉ុស្តិ៍​បញ្ជាក់​ចុះ​លេខ​នគរបាល​ប៉ុស្តិ៍​ទៀត ធ្វើ​អី​ធ្វើ​យ៉ាងហ្នឹង? ក្នុង​នោះ​ផង​ដែរ លោកស្នងការ​ក៏​បាន​បញ្ជា​ទៅ​លោកស្នងការ​រង​គឺ​ឧត្តម​សេនីយ៍ត្រី​ម៉ាត់ ធុ​ច ដែល​ទទួល​បន្ទុក​ករណី​គ្រឿងញៀន​ឲ្យ​ពិនិត្យ​មើល​លើ​សំណុំរឿង​នេះ​ផង​ដែរ​ថា តើ​លិខិត​បញ្ជាក់​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​សំណុំរឿង​មួយ​យ៉ាងណា​ហើយ​ខ្ញុំ​ស៊ី​ញ៉េ​រដែរ​អត់​ទេ​។ ហើយ​បើ​អត់​ទេ អានេះ​បញ្ជាក់​នៅ​ពេល​ក្រោយ​ហើយ​ដាក់​ទៅ​តុលាការ​ខ្លួន​គាត់​ហើយ ។ លោក​ក្នុង​ការ​បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ចុង​ក្រោយ​ថា​បើសិនជា​សំណុំរឿង​មាន​លិខិតបញ្ជាក់​មក​ជាមួយ​ដែរ លោកស្នងការ​រង​ក៏​មាន​រួមចំណែក​ខុស​ក្នុង​រឿង​នេះ​ដែរ​។

ដោយឡែក យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​គងពិសី​ឯណោះ​វិញ បាន​បង្ហើប​ថា​លោក​គិត​វៃ គឺជា​មន្ត្រី​ប៉ូលិស ទើបតែ​ចូល​ថ្មី​តែ​មានសំណាង​បាន​ធ្វើ​ជា​មេ​ប៉ុស្តិ៍​ឡើង​កាន់​តំណែង​ក្មេងខ្ចី​បែប​នេះ ហើយ​ខ្វះ​ការ​ពិចារណា​ងុបងុល​នឹង​លាភ​សក្ការ​ទើប​គាត់​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​ជន​ជាប់​សង្ស័យ​ករណី​គ្រឿងញៀន​នេះ​ហើយ​ការ​បញ្ជាក់​នេះ​ក៏​ទំនងជា​លោក គិត វៃ បាន​ទទួល​លាភ​សក្ការៈ​ពី​ក្រុម​គ្រួសារ​ជនសង្ស័យ​ទាំងនោះ​មិន​តិច​ឡើយ​ទើប​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​របៀប​នេះ​។

ករណី​នេះ គឺ​មាន​ថ្នាក់លើ​នោះ​ទេ ទើប​សម្រេច​ទោះ​បែប​ណា​ចំពោះ​លោក​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ​រូប​នេះ​បណ្ដែតបណ្ដោយ​ទុក​ឲ្យ​នៅ​កាន់​តំណែង​តទៅ​ទៀត​នោះ​មិនដឹង​ជា​មានរឿង​អ្វី​កើតឡើង​តទៅ​ទៀត​​នោះ​ទេ​នៅ​ថ្ងៃក្រោយ ។ ដោយឡែក លោក​ឧត្តមសេនីយ៍ត្រី អៀង អុល ស្នងការ​រង​ទទួល​ផែន​បុគ្គលិក​បាន​ប្រាប់​ផង​ដែរ​ថា បើសិនជា​លោក​គិត វៃ នាយ​ប៉ុស្តិ៍​ព្រះ​វិហារ​ហ៊ាន​ចេញ​លិខិត​បញ្ជាក់​កិរិយា​មាយា​ទ​ឲ្យ​ជនសង្ស័យ​ក្នុង​ករណី​គ្រឿងញៀន​មែន​នោះ គឺ​ខុសច្បាប់​ទាំងស្រុង​។

ព័ត៌មានលម្អិត​កោះ​សន្តិភាពនឹង​មានផ្សាយជូនបន្ត ។ ​

អត្ថបទសរសេរ ដោយ