ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ប្រឆាំង​គ្រឿងញៀ.ន​ប្រធានាធិបតី​ហ្វ៊ីលីពីន​ប្រើ​កង​ទ័ព

7 ឆ្នាំ មុន

ប្រធានាធិបតី​ហ្វ៊ីលីពីន លោក RODRIGO DUiERiE ប្រកាស​ថា ថ្ងៃទី​០២ កុម្ភៈ ថា កង​ទ័ព​នឹង​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​ប្រឆាំង​គ្រឿង​ញៀន ដោយ​លោក​សន្យា​សម្លា.ប់​ពួក​អ្នក​រត់​ពន្ធ​គ្រឿង​ញៀង

ប្រធានាធិបតី​ហ្វ៊ីលីពីន លោក RODRIGO DUiERiE ប្រកាស​ថា ថ្ងៃទី​០២ កុម្ភៈ ថា កង​ទ័ព​នឹង​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​ប្រឆាំង​គ្រឿង​ញៀន ដោយ​លោក​សន្យា​សម្លាប់​ពួក​អ្នក​រត់​ពន្ធ​គ្រឿង​ញៀង និង​ពួក​អ្នក​សេព​គ្រឿង​ញៀន​​ថែមទៀត ។

ប្រធានាធិបតី​ថ្លែង​ថា ខ្ញុំ​ប្រើ​កង​ទ័ព​ហ្វ៊ីលីពីន ហើយ​ខ្ញុំ​ចាត់​ទុក​គ្រឿង​ញៀន​ថា ជា​ការ​គំរាម​កំហែង​មួយ​ដល់​សន្តិ​សុខ​ជាតិ ដូច្នេះ​ខ្ញុំ​នឹង​អំពាវ​នាវ​គេ​ជំនួយ​រ​បស់​កង​ទ័ព​ទាំង​មូល។ លោក​បន្តថា លោក​នឹង​សម្លាប់​ពួក​អ្នក​សេព​គ្រឿង​ញៀន​​ថែម​ទៀត ។

នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​លោក DUiERiE ក្រោយ​ពី​ការ​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​១ កុម្ភៈ របស់​អង្គ​ការ AMNESiY INiERNAiIONAL នូវ​របាយ​ការណ៍​​មួយ​ដែល​ថា អង្គ​ការ​នោះ​យល់​ថា ការ​សម្លាប់​បែប​នេះ​អាច​ជា​ការ​ជាប់​ចោទ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ ៕