ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ ឆាយ​រិ​ទី្ធ និង​ រឿង សោ​ភ័​ណ្ឌ ដល់​ថ្ងៃ​ប៉ះ​ថៃ​ និង​ឡាវ​នៅ​លើ​រេញ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ​ទី​៤ កុម្ភៈ ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​រំពឹង​ថា​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ​ទី​៤ កុម្ភៈ ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​សភាព​កាន់តែ​ក្តៅ​គគុក ។ សមាសភាព​កីឡាករ​កម្ពុជា​ដែល​នឹង​មាន​វត្តមាន​ឡើង​ប្រកួត​ដណ្ដើម​យក​៣​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ និង​ឡាវ គឺ​កីឡាករ ពុទ្ធ​ឆាយ​រិ​ទី្ធ និង​កីឡាករ រឿង សោ​ភ័​ណ្ឌ ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង ​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​ទាំង​កម្ពុជា និង​បរទេស​សុទ្ធតែ​មាន​កម្រិត​ល្អ ហើយ​មើលទៅ​ម្នាក់​ៗ​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។ កីឡាករ​កម្ពុជា​២​រូប ​រួម​មាន ជើង​ខ្លាំង ពុទ្ធ ឆាយ​រិ​ទ្ធី និង រឿង សោ​ភ័​ណ្ឌ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ឡាវ និង​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​​ខាន​ស្អែក ដែល​ការ​ប្រកួត​របស់​ពួក​គេ​សុទ្ធ​តែ​មិន​ចង់​ចាញ់​ដូច​គ្នា ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា ​សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ និង​ទទួល​​បាន​ប្រាក់​លាន​អម​ដោយ​កិត្តិយស​មុខមាត់ ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​យក​បាន​៣​ពិន្ទុ​នៅ​ស​ប្ដា​ហ៍​នេះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀម​ទុក​ពី​ចម្ងាយ ហើយ​ជាមួយនឹង​ប្រវត្តិ​ចាញ់​ខ្លះ​ឈ្នះ​ខ្លះ សុទ្ធតែ​ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវការ​ស្ដារ​មុខមាត់ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា ជើង​ខ្លាំង​២​រូប​ខាងលើ​ នឹង​បើក​ឆាកប្រយុទ្ធ​សម្រាប់​​ស​ប្ដា​ហ៍​ទី​៤ ​ដែល​នឹង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ ។ កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេ​វី​វង្ស​កីឡា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សាំង យ៊ុ​ត ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​ដណ្ដើម​ពិន្ទុ ។

លោក​ជឿជាក់​ថា កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ថ្វី​ដ្បិតថា​ គេ​ប្រកួត​ឈ្នះ​ក៏​មិន​បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​ខា​រ៉ា​បាវ​ដែរ ។ លោក​ថា កីឡាករ​រូប​នេះ នឹង​ត្រូវការ​ឈ្នះ​ ដើម្បី​លុបលាង​ភាព​អាម៉ាស់ ប៉ុន្តែ​បើ​ចាញ់​មួយ​សា​នេះ​ ក៏​ពិតជា​ប៉ះពាល់​ដល់​ប្រជាប្រិយភាព ។

លោក​រំពឹង​ថា ការ​ប្រកួត​បើក​ឆាក​របស់​គូ​អន្តរជាតិ​នេះ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា ដោយសារ​កីឡាករ​ឡាវ ​គឺ​ត្រូវការ​ឈ្នះ ​ដើម្បី​ឈាន​ឡើង​ទៅ​វគ្គ​បន្ត ហើយ​កីឡា​ករ​កម្ពុជា ​ក៏​ត្រូវការ​សង្គ្រោះ​ប្រជាប្រិយភាព ។  កីឡាករ សាំង យ៊ុ​ត ធ្លាប់​ប្រកួត​៧៦​លើក ឈ្នះ​៦២​លើក  ចាញ់​១៣​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៨៥​លើក ឈ្នះ​៦៧​លើក ចាញ់​១៧​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ រឿង សោ​ភ័​ណ្ឌ លោក​ញាណ សុធី បញ្ជាក់​ថា គេ​កាន់តែ​នឹង​បញ្ចេញថ្វីដៃ​មិនធម្មតា​ក្នុង​ជំនួប​កីឡាករ​ឡាវ​ឈ្មោះ​ថា អ៊ូ​ឡាន ក្នុង​ការ​ដណ្ដើម​ឱ្យ​បាន​៣​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នេះ ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​កន្លង​មក​កីឡាករ​រូប​នេះ​ នៅ​មិន​ទាន់​ច្បា​ស់ថា បាន​ឡើង​នោះ​ទេ​ ទើប​ការ​ប្រកួត​លើក​នេះ​ គឺជា​រឿង​សំខាន់​​មួយ​ដែល​អាច​កំណត់​ថា​ គេ​បាន​ឡើង​វគ្គ​បន្ត ឬ​ធ្លាក់​ហាលអាវ ។

លោក​ថា កីឡាករ​ឡាវ​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥៥​លើក និង​ចាញ់​១១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​១៤៥​លើក ឈ្នះ​១២៨​លើក ចាញ់​១៥​លើក និង​ស្មើ​២ ទើប​លោក​រំពឹង​ថា ​បទ​ពិសោធន៍​ល្អ​ជាង​របស់​កីឡាករ​កម្ពុជា ​នឹង​ជួយ​ឱ្យ​គេ​នៅ​តែ​មាន​ពិន្ទុ​នាំមុខ ។ យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ប្រាកដ​ថា សមត្ថភាព​របស់​កីឡាករ រឿង សោ​ភ័​ណ្ឌ នឹង​អាច​យកឈ្នះ​គូប្រកួត​ដោយ​ងាយ​នៅ​ថ្ងៃខាន​ស្អែក​ទេ ក្នុង​ពេល​កីឡាករ​ឡាវ​ក៏​មិនមែន​ធម្មតា ទាំង​កម្លាំង បច្ចេកទេស និង​សមត្ថភាព ដែល​មាន​ន័យ​ថា ការ​ប្រកួត​​លើក​នេះ​ក៏​សំខាន់​សម្រាប់​គេ ដោយសារ​តែ​គេ​ក៏​ចង់​ឈ្នះ​ ដើម្បី​បាន​ឆ្លង​ផុត​វគ្គ​បន្ត​ដូច​គ្នា ។ ម្នាក់​ៗ​បាន​ត្រឹម​ចាំ​មើល​ការ​ប្រកួត​មួយ​នេះ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​រឿង សោ​ភ័​ណ្ឌ ក៏​ចង់​ឈ្នះ​មិន​អាច​ចាញ់ ហើយ​កីឡាករ​ឡាវ​ក៏​ចង់​ឈ្នះ​មិន​អាច​ចាញ់​ដូច​គ្នា ។ គូ​នេះ​ត្រូវ​គេ​មើលឃើញ​ថា ​នឹង​ស៊ីសាច់ហុតឈាម ដោយសារ​តែ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​អ្នក​ចាញ់​ត្រូវ​ប្រឈម​បាត់​ឱកាស​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ៕