ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​អន្ដរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​ចុង​ស​ប្ដា​ហ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូប្រកួត​ប្រដាល់​អន្តរជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍ ​ទី​៤ កុម្ភៈ ខាន​ស្អែក​នេះ មាន​ចំនួន​៣​គូ ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​-​ថៃ ។ អ្នក​និយម​ទស្សនា

រាជធានី​ភ្នំពេញ ៖ គូប្រកួត​ប្រដាល់​អន្តរជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍ ​ទី​៤ កុម្ភៈ ខាន​ស្អែក​នេះ មាន​ចំនួន​៣​គូ ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​-​ថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា ​តើ​កីឡាករ​កម្ពុជា​ទាំង​៣​រូប​នេះ ​អាច​ទៅ​រួច​ជាមួយ​កីឡាករ​បរទេស​ឬ​យ៉ាងណា? ខណៈ​​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ មាន​សមត្ថភាព​ពិបាក​ផ្ដួល​អីុចឹង​នោះ ។

គូ​អន្ដរជាតិ​ទី​១ កីឡាករ ឃុន សុ​ខាន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ដែល​ធ្លាប់​ប្រកួត​៨៧​ដង ឈ្នះ​៦២​ដង ចាញ់​២២​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ​យ៉ ​ត ឃុន​ផុ​ន​អេក​ប៉ា​ង​សៃ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។

កីឡាករ​ថៃ​រូប​នេះ​ ធ្លាប់​ប្រកួត​៨៦​ដង ឈ្នះ​៦៩​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣​ដង ព្រមទាំង​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​ទៀត​ផង ។ ដូច្នេះ​គេ​ពិតជា​ធ្លាប់​ស្គាល់​ពី​ថ្វីដៃ​ប្រកួត​របស់​កីឡាករ​កម្ពុជា​បាន​ច្បាស់ ទើប​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កីឡាករ​កម្ពុជា ​មាន​ម​ន្ទឹ​ល​ចំពោះ​លទ្ធផល​ចុង​ក្រោយ​របស់​កីឡាករ ​ឃុន សុខាន ។

គូ​អន្ដរជាតិ​ទី​២ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរាគុន​ខ្មែរ ដែល​ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៥១​ដង ឈ្នះ​៤៣​ដង ចាញ់​៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​ដង នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ឈ្មោះ ឈោ​ក​ពិ​ឈិ​ត អ៊ា​វ​មុន​ដា​ហាន ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដង ស្មើ​​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ ទោះបី​សែន រ៉ា​ដេ​ត មាន​ប្រវត្ដិ​ប្រកួត​តិច​ជាង​មែន តែ​ថ្វីដៃ​ប្រកួត​របស់​គេ​អាច​ទុកចិត្ត​បាន​ថា ​នឹង​កំដរ​កីឡាករ​ថៃ​រូប​នេះ​ដល់ទី​បញ្ចប់ ។

គូ​អន្ដរជាតិ​ទី​៣ ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​ធ្លាប់​ប្រកួត​បាន​៦៩​ដង ឈ្នះ​៥៥​ដង ចាញ់​១៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ឈ្មោះ​ ភិត​ផាក់ ភិត​សូ​រ៉ា​ក់ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៩៥​ដង ឈ្នះ​៧០​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០ ។ ចាំ​មើល​ ផល សោ​ភ័​ណ្ឌ អាច​តស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​បាន​ឬ​អត់ ?

នា​ថ្ងៃអាទិត្យ​ ទី​៥ កុម្ភៈ នៅ​លើ​សង្វៀន​ដដែល​ ក៏​មានការ​ប្រកួត​ប្រដាល់​អន្ដរជាតិ​ផង​ដែរ ។ សម្រាប់​គូ​អន្ដរជាតិ​មាន​កីឡាករ​ កំពែង​ខ្មៅ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ដែល​ធ្លាប់​ប្រកួត​​៣៤​ដង ឈ្នះ​១៩​ដង ចាញ់​១៤​ដង ស្មើ​១​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ប​ល្លាំ​ង​ធីប បាន​ធី​អ៊ុំ​រឿ​ន​ភី​ថុ​ង ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​៦០​ដង ឈ្នះ​៤៥​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣​ដង ។

មួយគូ​ទៀត​កីឡាករ ចាត ស៊ី​ចាន់ មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ដែល​ធ្លាប់​ប្រកួត​៤០​ដង ឈ្នះ​២៨​ដង ចាញ់​៨​ដង ស្មើ​៤​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ដាវ​អាំង​ខាន​កៅ​ក្លៃ​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។

កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា ​និង​កម្ពុជា​វិញ មាន​កីឡាករ ពុ​យ ឈិ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សិទ្ធ សា​រ៉ាត់ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ សំខាន់ ប៉ាវ​ចិន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ ជឹ​ម សុ​ភី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ឌុ​ម កែវ​ដាំ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ៕