ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ ដែលស្រីស្អាត​​ហ៊ាន​បើកសេវាបែប​នេះ

7 ឆ្នាំ មុន

រុ​ស្ស៊ី​ ៖ តាម​ប្រភព​​​ពី Oddity Central បាន​ឱ្យ​​ដឹង​ថា នារី​វ័យក្មេង​ម្នាក់ មក​ពី​ទីក្រុង​ម៉ូ​ស្គូ ប្រទេស​រុ​ស្ស៊ី ​បាន​បង្កើត​គំនិត​ថ្មី​មួយ ដោយ​រកស៊ី​​ផ្តល់​សេវា​ដេក​លើ​គ្រែ​​របស់​កំលោះ​ៗ​រយៈពេល​មួយ​​ម៉ោង ដើម្បី​កម្តៅ​ពូកឱ្យ​​ដេក​លក់​ស្រួល ​។

រុ​ស្ស៊ី​ ៖ តាម​ប្រភព​​​ពី Oddity Central បាន​ឱ្យ​​ដឹង​ថា នារី​វ័យក្មេង​ម្នាក់ មក​ពី​ទីក្រុង​ម៉ូ​ស្គូ ប្រទេស​រុ​ស្ស៊ី ​បាន​បង្កើត​គំនិត​ថ្មី​មួយ ដោយ​រកស៊ី​​ផ្តល់​សេវា​ដេក​លើ​គ្រែ​​របស់​កំលោះ​ៗ​រយៈពេល​មួយ​​ម៉ោង ដើម្បី​កម្តៅ​ពូកឱ្យ​​ដេក​លក់​ស្រួល ​។

នារី Viktoria Ivachyova អាយុ​២១​ឆ្នាំ គិត​​ប្រាក់​ក្នុង​មួយ​យប់​៨២​​ដុល្លារ និង​១៧០០​ដុល្លា​រ​ក្នុង​មួយ​ខែ ដោយ​គ្រាន់តែ​ទៅ​ដេក​លើ​គ្រែ​របស់​អតិថិជន​​តែ​ប៉ុណ្ណោះ​ ​វា​ពិតជា​ចម្លែក​​ណាស់ ចំពោះ​​សេវាកម្ម​បែប​​នេះ​។ តែ​ឥលូវ​នេះ នាង​មាន​​អតិថិជន​១០​នាក់​ហើយ ដែល​ទាក់ទង​មក​នាង ​​​ថែម​ទាំង​មាន​គម្រោង​បង្កើត​ជា​ក្រុម​នារី​ដើរ​ដេក​លើ​គ្រែ​ទៀត​ផង​ ។

យើង​ក៏​ធ្លាប់​​​ផ្សាយ​ម្តង​ដែរ ពី​នារី​​​​ម្នាក់​ផ្តល់​សេវា​ដេក​​អោប​ ។ ដោយឡែក​ចំពោះ កញ្ញា Viktoria វិញ នាង​មិន​ឲ្យ​មានការ​ប៉ះ​ពាល់​ខ្លួនប្រាណ​​នោះ​ទេ​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏​យក​អង្គរក្ស​ទៅ​តាម​ខ្លួន​ទៀត​ផង ដើម្បី​ការពារ​ការ​រំលោភ​បំពាន​ពី​សំណាក់​អតិថិជន​។

តើ​សេវាកម្ម​របស់​នាង​ប្រព្រឹត្ត​ទៅ​យ៉ាងដូចម្តេច?
វា​ពិតជា​សាមញ្ញ​មែនទែន​ គឺ​ចាប់ផ្តើម​ពី​ការ​ទាក់ទង​របស់​អតិថិជន​នៅ​លើ​វ៉េបសាយ​របស់​នាង ​។ នាង​ក៏​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​វិញ ដើម្បី​ពន្យល់​ពី​សេវាកម្ម​របស់​នាង​ឲ្យ​អតិថិជន​យល់ និង​មិន​ច្រឡំ ​។ ប្រសិនបើ​អតិថិជន​យល់ព្រម​​ទទួល​សេវាកម្ម នាង​ក៏​ចាប់ផ្តើម​ណាត់​​ម៉ោង ​និង​ថ្ងៃ​ឱ្យ​បាន​ត្រឹមត្រូវ​។

នៅ​មុន​ពេល​​អតិថិជន​​នាង​ចូល​​ដេក នាង​ក៏​ឡើង​ទៅ​ដេក​នៅ​លើ​គ្រែ​រយៈពេល​១​ម៉ោង ជាមួយនឹង​សម្លៀក​បំពាក់​ដេក​យប់​។ អតិ​ថិជន​អាច​និយាយ​លេង​ជាមួយ​នាង​បាន ប្រសិនបើ​ពួក​គេ​ចង់​ ។ នៅ​ពេល​គ្រប់​​១​ម៉ោង នាង​ក៏​ស្លៀកពាក់​ខោអាវ​ធម្មតា​វិញ ហើយ​ដើរ​ចេញ ​ចំពោះ​ការ​បង់ប្រាក់​វិញ គេ​មិន​ទាន់​ដឹង​ច្បាស់​​នៅឡើយ​ទេ ។