ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន ​៖ បក្សនយោបាយណាធ្វើផ្ទុយពីច្បាប់​ ត្រូវរំលាយចោល

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានបង្ហញទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច ​ដោយចង់ឲ្យការ​ធ្វើវិសោធនកម្មច្បាប់ស្តីពី​​គណបក្សនយោបាយ​យកលំនាំ​តាមប្រទេសថៃ​ ដោយកំណត់ថា ​បក្សនយោបាយណាធ្វើផ្ទុយពីច្បាប់​ ត្រូវរំលាយចោលតែម្តង ​ហើយហាមឃាត់សិទ្ធិធ្វើនយោបាយ​ថែមទៀត។

នៅក្នុងពិធីចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិត​ជាង៥ពាន់នាក់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ​នៅមជ្ឈមណ្ឌកម្សាន្តនិងពិព័រណ៍កោះពេជ្រ ​នាព្រឹកថ្ងៃទី០២ កុម្ភៈនេះ​ សម្តេចតេជោនាយករដ្ឋមន្រ្តី ​ក៍បានបង្ហើបឲ្យដឹងដែរថា​ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ​ នឹងមានកិច្ចប្រជុំស្តីពីការធ្វើវិសោធនកម្មច្បាប់​ស្តីពីគណណបក្សនយោបាយ ។

កាលពីព្រឹកថ្ងៃទី៣១ មករា ​២០១៧ នៅក្នុងសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា ​សម្តេចតេជោ ហ៊ុន សែន ​បានស្នើដល់ក្រុមតំណាងរាស្រ្តខាងគណបក្សប្រជាជនកម្ពុជា ​រៀបចំ​ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ​ដោយសម្តេចចង់ឲ្យដាក់ក្នុងច្បាប់​ ប្រធាន ឬអនុប្រធានបក្សនយោបាយ ​ដែលជាទណ្ឌិត ​មិនអាចឈរឈ្មោះជាប្រធាន ឬអនុប្រធានគណបក្សតទៅទៀតឡើយ ៕