ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ប្រពន្ធ​86​នាក់ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ស្លា.ប់​ក្នុង​អាយុ​93​ឆ្នាំ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ព័ត៌មាន​ស្ថានីយទូរទស្សន៍​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ថា លោក​Muhammadu Bello Masaba គ្រូបង្ហាត់​សាសនា និង​ជា​គ្រូពេទ្យ​បុរាណ​បាន​ស្លា.ប់​បាត់បង់​ជីវិត

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ព័ត៌មាន​ស្ថានីយទូរទស្សន៍​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ថា លោក​Muhammadu Bello Masaba គ្រូបង្ហាត់​សាសនា និង​ជា​គ្រូពេទ្យ​បុរាណ​បាន​ស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​របស់​ខ្លួន ។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៨ អាជ្ញាធរ​សាសនា​នៅ​ក្រុង​មីន​ណា ប្រទេស​នី​ហ្សេ​បាន​សម្រេច​ថា លោក​Masaba ជា​អ្នក​ប្រព្រឹត្ដ​បទល្មើស​លើ​ច្បាប់​សាសនា ដោយ​រៀប​ការ​ខុស​ច្បាប់​មាន​ប្រពន្ធ​៨៦​នាក់ រួម​ទាំង​ចេញ​បញ្ជា​ឱ្យ​លែងលះ​ប្រពន្ធ​ចំនួន​៨២​នាក់ សល់​តែ​៤​នាក់ ជា​ចំនួន​ខ្ពស់​ដែល​អនុញ្ញាត​សម្រាប់​បុរស​មូ​ស្ល៊ី​ម ។

លោក​Masaba បាន​បដិសេធ និង​បញ្ជាក់​ថា លោក​មិន​បាន​ល្មើស​លើ​ច្បាប់​សាសនា​ទេ ។ អំឡុង​ពេល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​លើក​ដំបូង ប្រពន្ធ​ទាំង​៨៦​នាក់ និង​កូន​ចំនួន​២០​នាក់​ពី​ចំនួន​សរុប​១៧០​នាក់ បាន​ចូលរួម​វ៉ា​នៅ​បរិវេណ​ខាង​មុខក្រសួង​យុត្ដិធម៌​របស់​នី​ហ្សេ ហើយ​ចុង​ក្រោយ​រឿង​ក្ដី​របស់​លោក​ត្រូវ​លុប​ចោល ។

លោក​Salahu Bello បុគ្គលិក​ម្នាក់​នៅ​ស្ថានីយទូរទស្សន៍​ដែល​ផ្សាយ​ពី​ការ​ស្លាប់​របស់​លោក​Masaba មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ទេ គ្រាន់តែ​ថ្លែង​ថា​លោក​ស្លាប់​ក្នុង​អាយុ​៩៣​ឆ្នាំ និង​ក្នុង​មួយ​ជីវិត​របស់​លោក​Masaba មាន​សុខភាព​ល្អ ព្រោះ​មិន​ធ្លាប់​លេបថ្នាំ និង​មិន​បាន​ណែនាំ​ឱ្យ​នរណា​ម្នាក់​លេបថ្នាំ​ទេ ។

សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​Musaba បាន​ជួបជុំ​គ្នា រួម​ទាំង​ប្រពន្ធ​ទាំង​៨៦​នាក់ បាន​ចោមរោម​ថែទាំ និង​ចូលរួម​សោកស្ដាយ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក ៕