ផ្គរលាន់ដើមឆ្នាំអូនចាំថ្លៃ (បទពាក្យ៨)
ផ្គរលាន់ដើមឆ្នាំដីចាំទឹកភ្លៀង ហ៊ីងក្អាត់ខំផ្ទៀងផ្អៀងផ្អងមើលមេឃ
ដីមិនទាន់ដាស់កញ្ច្រំាងចាស់ដេក សម្លឹងទៅមេឃសង្វែកដួងចិត្ត។
ផ្គរលាន់ដើមឆ្នាំដីចាំទឹកភ្លៀង ហ៊ីងក្អាត់ខំផ្ទៀងផ្អៀងផ្អងមើលមេឃ
ដីមិនទាន់ដាស់កញ្ច្រំាងចាស់ដេក សម្លឹងទៅមេឃសង្វែកដួងចិត្ត។
និពន្ធដោយ-កញ្ញា ជាសុវណ្ណនី sovanny2010@yahoo.com
ផ្គរលាន់ដើមឆ្នាំដីចាំទឹកភ្លៀង ហ៊ីងក្អាត់ខំផ្ទៀងផ្អៀងផ្អងមើលមេឃ
ដីមិនទាន់ដាស់កញ្ច្រំាងចាស់ដេក សម្លឹងទៅមេឃសង្វែកដួងចិត្ត។
អូនអានអក្ខរ:ឆ្លាក់ដោយសេ្នហ៍ស្នង មើលរូបថតបងផូរផង់ផ្តងផ្តិត
រំពឹងផ្លូវបងសៅហ្មងពេកពិត យប់យន់ងងឹតទុក្ខរួមរឹតប្រាណ។
អូនចាំរៀមរ៉ាផ្សារអូឡាំពិច ទឹកភ្នែកព្រិចៗភ្លេចបងមិនបាន
ចង់អោយបងយល់ជ្រៅដល់សណ្តាន នឹកប្រុសកល្យាណភូមិផានស្នេហ៍សិ្នទ។
មករាកុម្ភ:មិនាមេសា ឩសភាយាត្រាមិថុនាមកជិត
បេះដូងស្រពោនទ្រូងអូនក្រៀមស្វិត នឹកដល់វរមិត្រម្ចាស់ជីវិតអូន។
បងឃើញកំណាព្យសាបដោយភកី្ត ចារដោយចិត្តស្រីស្មោះថ្លៃមិនសូន្យ
សង្ឃឹមរៀមរ៉ាយាត្រាមកស្ងួន នឹងមកជួបអូនសាងក្បូននៅខែ្មរ។
ផ្គរលាន់ដើមឆ្នាំអូនចាំជួបថ្លៃ នៅលើទឹកដីនៃដែនឪម៉ែ
នៅកម្ពុជាដែនកំណើតសេ្នហ៍ អូនចាំមាសមេលុះតែក្សិណក្ស័យ៕
ចែករំលែកព័តមាននេះ