ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិមាណ​និង​សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​រាង​កាយ​មនុស្ស

7 ឆ្នាំ មុន

សារធាតុ​រ៉ែ គឺ​ចាំបាច់​ដើម្បី​លើកកម្ពស់​សុខភាព និង​អនុវត្ត​មុខងារ​ជា​ច្រើន​នៃ​រាង​កាយ ។ សូម​បន្ត​ការ​អាន​ដើម្បី​ដឹង​ពី​បរិមាណ និង​សារធាតុ​រ៉ែ​ដែល​សំខាន់​ចំពោះ​រាង​កាយ ។

១-​កាល់ស្យូម
តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាង​កាយ​របស់​យើង គឺ​

សារធាតុ​រ៉ែ គឺ​ចាំបាច់​ដើម្បី​លើកកម្ពស់​សុខភាព និង​អនុវត្ត​មុខងារ​ជា​ច្រើន​នៃ​រាង​កាយ ។ សូម​បន្ត​ការ​អាន​ដើម្បី​ដឹង​ពី​បរិមាណ និង​សារធាតុ​រ៉ែ​ដែល​សំខាន់​ចំពោះ​រាង​កាយ ។

១-​កាល់ស្យូម
តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាង​កាយ​របស់​យើង គឺ​នៅ​ចន្លោះ​៨០០​មី​លី្ល​ក្រាម​ទៅ​១.៣០០​មី​លី្ល​ក្រាម ។ ជាតិ​កាល់ស្យូម​មាន​សារៈសំខាន់ សម្រាប់​ការ​បង្កើត​ភ្នាស​កោសិកា​។ វា​ត្រូវការ​កោសិកា​ទាំងនេះ​សម្រាប់​ការ​សាងសង់​ឆ្អឹង សាច់ដុំ បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ​។

២-​ផូស្វ័រ
យើង​ត្រូវការ​ជាតិ​រ៉ែ​ផូស្វ័រ​ប្រមាណ​៨០០​មី​លី្ល​ក្រាម​ជា​រៀងរាល់ថ្ងៃ ។ រ៉ែ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​បង្កើត​ឆ្អឹង និង​ការ​ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង ។

៣-​ប៉ូ​តា​ស្យូ​ម
រាង​កាយ​របស់​យើង​ត្រូវការ​ជាតិ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ប្រមាណ​ពី​២.៥០០​មី​លី្ល​ក្រាម​ទៅ​៤.៧០០​មី​លី្ល​ក្រាម​ក្នុង​របប​អាហារ​របស់​ពួក​យើង ។ ប៉ូ​តា​ស្យូ​ម ជួយ​ក្នុង​ការ​សាងសង់​សាច់ដុំ រក្សា​ការ​លូតលាស់​របស់​រាង​កាយ និង​រក្សា​បាន​នូវ​មុខងារ​អគ្គិសនី និង​កោសិកា ។

៤-​សូ​ដ្យូ​ម
ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង រាង​កាយយើង​ត្រូវការ​ជាតិ​សូ​ដ្យូ​ម​ប្រមាណ​ពី​១.៥០០មី​លី្ល​ក្រាម​ទៅ​២.៥០០​មី​លី​ក្រាម ។ សូ​ដ្យូ​ម ជួយ​ក្នុង​ការ​គ្រប់គ្រង​បរិមាណ​ជាតិ​ទឹក​សរុប និង​កម្រិត pH នៅ​ក្នុង​រាង​កាយ ។ វា​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​មុខងារ​សរសៃប្រសាទ និង​ការ​កន្ត្រាក់​សាច់ដុំ ។

៥-​ម៉ា​ញ៉េ​ស្យូ​ម
រាង​កាយ​របស់​យើង​ត្រូវការ​ជាតិ​រ៉ែ​ម៉ា​ញ៉េ​ស្យូ​ម​ប្រហែល​៣៥០​មី​លី្ល​ក្រាម​ទៅ​៤២០​មី​ល្លី​ក្រាម នៅ​ក្នុង​របប​អាហារ​របស់​យើង ។ ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​អាច​ជួយ​ភ្ញោ​ច​អង់​ហ្ស៊ី​ម និង​គ្រប់គ្រង​តុល្យភាព​អេឡិចត្រូលីត​នៅ​ក្នុង​រាង​កាយ ៕