ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពានរង្វាន់​មិត្ដភាព​ក្លិប​បាល់ទាត់​អា​ស៊ី​ឆ្នាំ​2017

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​មិត្តភាព​ក្លិប​បាល់ទាត់​អាស៊ី​ឆ្នាំ​២០១៧ (ASIA CLUBS PRESEASON CHAMPIONSHIP 2017) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នោះ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​មិត្តភាព​ក្លិប​បាល់ទាត់​អាស៊ី​ឆ្នាំ​២០១៧ (ASIA CLUBS PRESEASON CHAMPIONSHIP 2017) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នោះ មាន​ប្រទេស​ចំនួន​៣​ចូលរួម ។ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​មាន​២​ក្រុម ​គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្រុម​ក្រសួងការពារជាតិ ចំណែក​ក្រុម​ភ្ញៀវ​មាន​ក្រុម Petalino Jayarangers FC មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ក្រុម​ Warriors ​មក​ពី​ប្រទេស​សិង្ហ​បុរី ។

ការ​ប្រកួត​មាន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ។ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​មាន​២​ប្រកួត ​គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ជួប​ប្រកួត​ជាមួយ​ក្រុម​ Petalino Jayarangers FC​ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច និង​ក្រុម​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​ក្រុម​ Warriors​ របស់​ប្រទេស​សិង្ហ​បុរី ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ដល់​ម៉ោង​៨ និង​៣០​នាទី​យប់ ។ ថ្ងៃ​ទី​២ កុម្ភៈ មាន​លេង​ពីរ​ប្រកួត​ដែរ​គឺ​ក្រុម ​Warriosr ​ប្រកួត​ជាមួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្រុម​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ​ក្រុម Petalino Jayarangers FC​។ ថ្ងៃ​ទី​៣ កុម្ភៈ ក្រុម​ Petalino Jayarangers FC​ ជួប​ប្រកួត​ជាមួយ​ក្រុម ​Warriosr និង​ក្រុម​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ។ នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ក្រុម​ទាំងអស់​ត្រូវ​បានឱ្យ​សម្រាក​ ដើម្បី​ត្រៀមកម្លាំង​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​ជា​បន្ត​ទៀត ។

លោក ទេព ឡុ​ង​រចនា គ្រូបង្វឹក​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ មក​រា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ ថា ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បែប​នេះ កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​១​ប៉ុណ្ណោះ ។ ការ​ប្រកួត​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​យើង ​ដោយសារ​តាម​រយៈ​ព្រឹត្តិការណ៍​នេះ​អាច​ជួយ​ដល់​ក្លិប​បាល់ទាត់​កម្ពុជា​យើង​ទទួល​បាន​នូវ​បទ​ពិសោធន៍​បន្ថែម​ទៀត និង​អាច​ជំរុញ​ឱ្យ​វិស័យ​កីឡាបាល់ទាត់​នៅ​ក្នុង​តំបន់​អាស៊ី​ទាំងមូល មាន​ការ​​រីក​ចម្រើន​ផង​ដែរ ។

លោក ខូ​វ ឆាយ អ្នកចាត់ការ​ទូទៅក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​មួយ​នេះ​អាច​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​ព្រោះ​យើង​ធ្វើ​ឡើង​នៅ​មុន​​រដូវ​កាល​​លី​គ​កំពូល​ចាប់ផ្ដើម ។ លោក​ថា ឆ្នាំ​ដំបូង​នេះ​មាន​ប្រទេស​តែ​៣​ប៉ុណ្ណោះ​ចូលរួម​ទោះបី​យ៉ាងណា​លោក​សង្ឃឹមថា ការ​ប្រកួត​លើក​ក្រោយ​ៗ​ទៀត​នឹង​មាន​ក្រុម​ចូលរួម​ច្រើន​​ជាង​នេះ​មិន​ខាន ខណៈ​ពានរង្វាន់​បាល់ទាត់​មួយ​នេះ​នឹង​ធ្វើ​ឡើង​រហូត​ដល់​ឆ្នាំ​២០២០ ៕