ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ ក្រុម​បឹង​កេ​ត​អង្គរ​នៅ​សល់​គ្នា​តែ​9​នាក់​អាច​ទប់​ស្មើ​1-1 ជាមួយ​ក្រុម​Lao Toyota

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​ពាន​ AFC Cup 2017 នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ មក​រា ក្រុម​បឹង​កេ​ត​អង្គរ​ បើ​ទោះជា​នៅ​សល់​សមាជិក​តែ​៩​នាក់ ​លេង​នៅ​

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​ពាន​ AFC Cup 2017 នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ មក​រា ក្រុម​បឹង​កេ​ត​អង្គរ​ បើ​ទោះជា​នៅ​សល់​សមាជិក​តែ​៩​នាក់ ​លេង​នៅ​លើ​ទីលាន​ក្ដី ក៏​ក្រុម​មួយ​នេះ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ ដោយ​អាច​ទប់​ស្មើ​១-១​ជាមួយ​ក្រុម​Lao Toyota ។

ក្រុម​បឹង​កេ​ត​អង្គរ​មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​តាំងពី​ចាប់ផ្ដើម​លេង​បាន​៩​នាទី​ដំបូង​មក​ម្ល៉េះ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​មានការ​រារាំង​ពី​ខ្សែការពារ​របស់​ក្រុម​ Lao Toyota ។ លុះដល់​នាទី​ទី​១៧ ​ទើប​ខ្សែប្រយុទ្ធ​ឃួ​ន ឡា​បូ​រ៉ា​វី មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ឱ្យ​ក្រុម​បឹង​កេ​ត​អង្គរ​នាំមុខ ​១-០ ប៉ុន្តែ​ចូល​ដល់​នាទី​ទី​២៦​ក្រុម ​Lao Toyota​រកបាន​គ្រាប់​បាល់​តាម​ស្មើ​១-១​វិញ ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រកួត​នៅ​លើ​សមរភូមិ​វាលស្មៅ​កាន់តែ​ឡើង​កម្ដៅ​ដោយសារ​ក្រុម​ទាំង​ពីរ​ចាប់ផ្ដើម​លេង​កាច​ៗ​ដាក់​គ្នា​រហូត​ដល់​ថ្នាក់​អាជ្ញាកណ្ដាល​ចំណាយ​កាត​ក្រហម​ដល់​ទៅ​២​បណ្ដេញ​សមាជិក​ក្រុម​បឹង​កេ​ត​អង្គរ​ចំនួន​២​រូប​ចេញពី​ទីលាន​ប្រកួត ។ អ្នកចាំទី ស៊ូ យ៉ា​ទី ត្រូវ​ពិន័យ​កាត​ក្រហម​បណ្ដេញចេញ​នៅ​នាទី​ទី​២៩ ហើយ​នៅ​នាទី​ទី​៣០ កីឡាករ​គឹ​ម មក​រា ដូរ​ចូល​ជំនួស​ខៀវ វិបុល ដើម្បី​ចាំទី ។ ចូល​ដល់​នាទី​ទី​៤២​កីឡាករ​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ ខ្សែការពារ​ក្រុម​បឹង​កេ​ត​អង្គរ​ត្រូវ​ពិន័យ​កាត​ក្រហម​បណ្ដេញចេញ​ដែរ ។

នៅ​តង់​ទី​២​ក្រុម​បឹង​កេ​ត​អង្គរ​ដែល​នៅ​សល់​សមាជិក​តែ​៩​នាក់​លេង​នៅ​លើ​ទីលាន​នៅ​តែ​អាច​រក្សា​ទម្រង់​លេង​បាន​យ៉ាង​ល្អ បើ​ទោះជា​ក្រុម ​Lao Toyota ​ដែល​មាន​គ្នា​១១​នាក់​ព្យាយាម​លេង​វាយ​សម្រុក​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ទម្លុះ​របាំង​ការពារ​ដ៏​រឹង​មាំ​របស់​ក្រុម​បឹង​កេ​ត​អង្គរ​បាន​ដែរ ។ ផ្ទុយ​ទៅ​វិញ​ក្រុម​បឹង​កេ​ត​អង្គរ​នៅ​តែ​មានឱកាស​លេង​វាយ​បក​​វិញ​ម្ដងម្កាល​ដែរ ធ្វើ​ឱ្យ​ក្រុម​Lao Toyota​ប្រហោង​ពោះ​ឆ្លុ​ង ។ ចាន់ វ​ឌ្ឍ​កា ដែល​ប្ដូរ​ចូល​ជំនួស​កីឡាករ​ Maycon Silva នៅ​នាទី​ទី​៦៥​មិន​អាច​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​របស់​ខ្លួន​បាន​ឡើយ​ ដោយសារ​តែ​គ្មាន​អ្នកគាំទ្រ​ជួយ​លើកទឹកចិត្ដ ។ ប្រកួត​លើក​នេះ គឺជា​លើក​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ​ឱ្យ​ក្លិប​បឹង​កេ​ត​អង្គរ​ ដោយសារ​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ​លោក​ត្រូវ​ទៅ​លេង​ឱ្យ​ក្លិប ​Fujieda MYFC​ ស្ថិត​ក្នុង​លី​គ​ទី​៣ ​របស់​ជប៉ុន​រយៈពេល​១​ឆ្នាំ​ក្នុង​លក្ខណៈ​ខ្ចី​ជើង ។

នៅ​ចុង​ម៉ោង​ក្រុម​ Lao Toyota​ បាន​ព្យាយាម​លេង​វាយ​សម្រុក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្រុម​បឹង​កេ​ត​អង្គ​របុក​ពោះ​មិន​ស្ទើរ ។

ជា​ពិសេស​នៅ​នាទី​ទី​៨៦​ក្រុម​ Lao Toyota បាន​នាំ​បាល់​ទៅ​លេង​មុខ​ទី​ក្រុម​បឹង​កេ​ត​អង្គរ​ជា​ច្រើន​លើក ប៉ុន្ដែ​ធ្វើ​មិន​បាន​សម្រេច​ដោយសារ​មានការ​រារាំង​ពី​ខ្សែការពារ​ធ្វើ​ឱ្យ​ការ​ស៊ុត​បាល់របស់​ក្រុម​ភ្ញៀវ​មួយ​នេះ​ចំ​តែរ​បាទី​ប៉ុណ្ណោះ ។

ចប់​ការ​ប្រកួត​៩០​នាទី​ក្រុម​ទាំង​ពីរ​ទទួល​បានលទ្ធផល​ស្មើគ្នា​១-១ ។ ការ​ប្រកួត​ជើង​ទី​២​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ប្រទេស​ឡាវ ដែល​អ្នកគាំទ្រ​កម្ពុជា​សង្ឃឹមថា ក្រុម​បឹង​កេ​ត​អង្គរ​នឹង​អាច​យកឈ្នះ​ក្រុម​Lao Toyota មិន​ខាន ៕