ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រំជួលចិត្តខ្លាំង​! លោក​តា​ស្មោះស្នេហ៍ដល់ដង្ហើម​ចុង​ក្រោយ

7 ឆ្នាំ មុន

តាម​ប្រភពពី​ Viral4real ​​ឱ្យ​ដឹង​ថា លោកតា​​អាយុ​៩២​ឆ្នាំ​ម្នាក់ បាន​ផុត​ដង្ហើម​​ដោយ​ស្ងប់​ចិត្ត ក្រោយ​ពី​​បានឃើញ​លោកយាយ ដែល​​ជា​ប្រពន្ធ​របស់​គាត់ ដែល​រៀប​ការ​អស់​៦៦​ឆ្នាំ​ជា​លើក​ចុង​ក្រោយនោះ ​។

តាម​ប្រភពពី​ Viral4real ​​ឱ្យ​ដឹង​ថា លោកតា​​អាយុ​៩២​ឆ្នាំ​ម្នាក់ បាន​ផុត​ដង្ហើម​​ដោយ​ស្ងប់​ចិត្ត ក្រោយ​ពី​​បានឃើញ​លោកយាយ ដែល​​ជា​ប្រពន្ធ​របស់​គាត់ ដែល​រៀប​ការ​អស់​៦៦​ឆ្នាំ​ជា​លើក​ចុង​ក្រោយនោះ ​។

លោកតា Feng និង​លោកយាយ Feng បាន​រៀប​ការ​ជាមួយ​គ្នា​អស់​ពេល​៦៦​ឆ្នាំ​ហើយ តែ​ពួក​គាត់​នៅ​តែ​មិន​ចេះ​ធុញទ្រាន់​នឹង​គ្នា​ឡើយ​ ។ លោកតា Feng អាយុ​៩២​ឆ្នាំ ដែល​ធ្លាក់ខ្លួន​ឈឺ​ រង់ចាំ​តែ​ថ្ងៃ​ស្លាប់នេះ​ មាន​​ក្តី​បំណង​ចុង​ក្រោយ​មួយ គឺ​ចង់​ជួប​លោក​យាយ Feng ដែល​កំពុង​តែ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ជាមួយនឹង​គាត់​ ។

ទោះបី​ប្តី​-ប្រពន្ធ​វ័យ​ជរា​ទាំង​ពីរ​នាក់​​នេះ ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​មួយ​​ក៏​ដោយ ក៏​ពួក​គេ​មិន​បាន​ជួប​គ្នា​ដែរ ព្រោះ​ពួក​គេ​នៅ​ជាន់​ខុស​គ្នា ហើយ​មិន​អាច​ដើរ​ដោយ​ខ្លួនឯង​​បាន​។

លោកតា​មានជំ​ងឺ​បេះដូង​កម្រិត​​ធ្ងន់ ហើយ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៅ​ជាន់​ទី​៣ ​។ ក្រៅពី​មាន​ជំងឺ​​បេះដូង លោកតា Feng ក៏​មាន​ជំងឺ​​ខូច​គ្រឿងក្នុង​ ដែល​ត​ម្រូវ​​ឲ្យ​លោកតា​ពឹងផ្អែក​ជីវិត​ទៅ​លើ​ម៉ាស៊ីន​ជួយ​ ។ ឯ​លោកយាយ​វិញ បាក់ឆ្អឹង​ហើយ​សម្រាក​នៅ​ជាន់​ទី​១៤ ​។ ពួក​គាត់​ទាំង​ពីរ​នាក់ ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ Yingzhou ប្រទេស​ចិន​។

នៅ​ដង្ហើម​ចុង​ក្រោយ​របស់​លោកតា គាត់​បាន​ប្រាប់​គ្រូពេទ្យ​ឲ្យ​ហៅ​ប្រពន្ធ​សំណព្វចិត្ត​របស់​គាត់​មក​ជួប​ ។ នៅ​ពេល​បាន​ជួប លោកតា​ចេញ​ទឹកភ្នែក​រលីងរលោង ហើយ​កាន់​ដៃ​របស់​លោកយាយ​ប្រាប់​ថា​ឲ្យ «ទៅ​រក​គាត់​ផង» ។ លោកយាយ Feng ក៏​បាន​ឆ្លើយ​តប​វិញ​ថា «​ខ្ញុំ​នឹង​មើលថែ​ខ្លួន​ដោយ​ខ្លួនឯង បន្ទាប់​ពី​បាន​ធូរស្រាល​ហើយ ខ្ញុំ​នឹង​ទៅរ​កបង» ។ ២​ម៉ោង​ក្រោយ​ លោកតា​ក៏​បាន​​ដាច់ដង្ហើម​ទៅ​ដោយ​ស្ងប់ស្ងាត់​ ។