ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីពឹងពំនាក់និងការភ្ញាក់រលឹក បទវង្សវិចិត្រ(ស្មូតបែបរាស់)

13 ឆ្នាំ មុន

១-ម្រឹគីម្រឹគារស់អាងប្រៃជាពុំនាក់ ដំរីអាងធ្នាក់ជាលំនៅដឹកមុខនាំ
ហ្មប្រឹងអធនការពាររំពៃភ្នែកឃ្នាំ ទោះភ្លៀងជោកជាំតស៊ូនាមជាមិត្ត។

១-ម្រឹគីម្រឹគារស់អាងប្រៃជាពុំនាក់                    ដំរីអាងធ្នាក់ជាលំនៅដឹកមុខនាំ
ហ្មប្រឹងអធនការពាររំពៃភ្នែកឃ្នាំ                       ទោះភ្លៀងជោកជាំតស៊ូនាមជាមិត្ត។

២-គោអូសនង្គ័លខួបប្រាំងវស្សាណាស្ងួន          ចង់ឱយម្ចាស់ខ្លួនមានបានតាមការពិត
ជាសត្វដែលគេចិញ្ចឹមមិនបង់គំនិត                  ស្មៅដុះជុំជិតត្រាប្រណីថ្នាក់ថ្នមថែ។

៣-ត្រីកូនច្រើនចិញ្ចឹមក្រុមមនុស្សបានគ្រប់មុខ     គ្មានស្រូវជង្រុកគ្មានបក្សពួកនិងយាវខ្សែ
ខ្យល់បក់ពីជើងតែងតែនឹកទ្រនំស្នេហ៍                ទោះឆ្ងាយត្រូវបែរស្វែងរកបឹងទ្រនំសុខ។

៤-មនុស្សផ្តល់ក្តីស្រឡាញ់ដល់បុត្រធីតា            ទោះខ្សត់ម្តេចម្តាជួនស្ថិតក្នុងភាពស្រណុក
ទ្រាំលំបាកឈឺក្រីក្រគំរាមចាប់ចុក                    កន្ទុយប្រហុកក៏សណ្តោសស្ងួនពុំងា។

៥-មនុស្សរឺសត្វក៏មានកំណើតលើវាលវដ្ត           ជួបគូនឹងព្រាត់ក្មេងខ្ចីគូនឹងជរា
ច្រអូសពុះពារសុខទុក្ខមកទន្ទឹមគ្នា                    មិត្តសត្រូវមារជានិច្ចគ្មានកាលកំណត់។

៦-កើតជាមនុស្សតែងមានវិចារណញ្ញាណ         បើជួបស្រេកឃ្លានក្រោកឈរខន្តីមិនក្បត់៕

 

ដោយ   វ៉ា    ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន   កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca