ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចាប់ផ្តើម​ចរចា​ពាណិជ្ជ កម្ម​ជាមួយ​អង់គ្លេស បន្ទាប់​ពី Brexit

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump យល់​ស្រប​ថា នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​ភ្លាម ក្រោយ​ចាក

ចក្រភព​អង់គ្លេស ៖ រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump យល់​ស្រប​ថា នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​ភ្លាម ក្រោយ​ចាក​ចេញពី​សហភាព​អឺរ៉ុប (EU) ដើម្បី​រក្សា​គោលការណ៍​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ។

ការ​ចរចា​កម្រិត​ខ្ពស់​ដែល​ត្រូវ​បាន​យល់​ស្រប​ខាងលើ គឺ​ពេល​ដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May ធ្វើ​ទស្សនកិច្ច​ទៅ​កាន់ White House នា​ថ្ងៃ​សុក្រ​មុន​នេះ ។ វា​ប្រៀប​បាន​នឹង​ប្រឆាំង​ជាមួយ​អ្នកដឹកនាំ​ក្នុង EU ដែល​បាន​ព្រមាន​ដល់​អង់គ្លេស​ថា​មិន​អាច​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​ប្រទេស​ណាមួយ​ឡើយ មុន​ពេល​ចាក​ចេញពី​សហភាព​នេះ ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​និយាយ​ថា ៖ « ដំណាក់កាល​ទី​១ គឺ​កិច្ចព្រមព្រៀង​ចរចា​ពាណិជ្ជ កម្ម (TNA) ដែល​រួម​មាន ការ​ចរចា​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​ចាប់ផ្តើម​ភ្លាម​ៗ»​។

លោកស្រី May ពិតជា​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បានការ​ប្តេជ្ញា​ពី​លោក Trump លើ​ទំនាក់ទំនង​ពិសេស​រវាង​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ។ លោកស្រី​សន្យា​ថា នឹង​ស្មោះត្រង់​ចំពោះ​លោក​ប្រធានាធិបតី​រូប​នេះ ប៉ុន្តែ​បាន​នាំ​យក​នូវ​ការ​រិះគន់​នៅ​ប្រទេស​របស់​ខ្លួន ខណៈ​លោកស្រី​មិន​ព្រម​រិះគន់​ដល់​គោលនយោបាយ​ជនភៀសខ្លួន​របស់​លោក Trump កាលពី​ថ្ងៃ​សៅរ៍ នៅ​ប្រទេស​តួ​ក​គី ។

អា​ល្លឺ​ម៉​ង់ និង​បារាំង​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​លើ​គោលនយោបាយ​នេះ ខណៈ​អង្គការសហប្រជាជាតិ​និយាយ​ថា ពួក​គេ​សង្ឃឹមថា វា​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។
ខណៈ​មានការ​បារម្ភ​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ចាក​ចេញពី​ទីផ្សារ​រួម​របស់​អឺរ៉ុប ការ​ធានា​នូវ​ការ​ចរចា​ពាណិជ្ជកម្ម គឺជា​គោលដៅ​ដ៏​សំខាន់​មួយ​ក្នុងអំឡុងពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក ។

រដ្ឋាភិបាល​អង់គ្លេស​និយាយ​ថា លោក Trump សន្យា​ថា នឹង​ធានា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​អង់គ្លេស​កំពុង​មាន​ជាមួយ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន តាម​រយៈ​ភាព​ជា​សមាជិក EU នឹង​បន្តពេល​ដែល​ប្រទេស​នេះ​ចាកចេញ ។ ការ​ចរចា​នឹង​មាន​គោលដៅ​ដក​ឧបសគ្គ​ផ្សេង​ៗ​លើ​ទំនិញ​នាំ​ចេញពី​អង់គ្លេស ដូច​ជា អាហារ និង​កសិផល​ទៅ​កាន់​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ការ​ទទួលស្គាល់​នូវ​គុណភាព ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​ពីរ​ប្រកប​អាជីវកម្ម ។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ច្រើន​ជាង​១៨៨​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត ហើយ​សហរដ្ឋអាមេរិក​គឺជា​ប្រភព​ដ៏​ធំ​បំផុត​សម្រាប់​ការ​វិនិយោគ​នៅ​អង់គ្លេស ។

គណៈកម្មការ​អឺរ៉ុប​បាន​ព្រមាន​ប្រទេស​នេះ​ផង​ដែរ​កាលពី​ស​ប្តា​ហ៍​មុន ទាក់ទិន​នឹង​ការ​ចរចា​ពាណិជ្ជកម្ម​មុន​ពេល​ចាក​ចេញពី EU ។

គណៈកម្មការ​ពាណិជ្ជកម្ម Cecilia Malmstrom និយាយ​ថា ៖ « ប្រសិនបើ​ពួក​គេ​និយាយ​ពី​វា​នោះ​គឺ​មិន​អី​ទេ ប៉ុន្តែ​ពួក​គេ​មិន​អាច​ចាប់ផ្តើម​ចរចា​ឡើយ​មុន​ពេល​ចាកចេញ »៕