ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាំ​ដំណាំ​ដូង​ក្នុង​ប្រទេស​ថៃ​នឹង​កើនឡើង បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​5​ឆ្នាំ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​សម្រាប់​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ បាន​ប្រាប់​ដល់​ភ្នាក់ងារ​រដ្ឋ​ឲ្យ​ដោះស្រាយ​បញ្ហា​កង្វះ​ដូង​ក្នុង​មធ្យោបាយ​ស្វ័​យ​ទ្រទ្រង់​ដូច​ជា តាម​រយៈ​បង្កើន​ការ​ដាំ​ដុះ​ជាដើម ។

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​សម្រាប់​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ បាន​ប្រាប់​ដល់​ភ្នាក់ងារ​រដ្ឋ​ឲ្យ​ដោះស្រាយ​បញ្ហា​កង្វះ​ដូង​ក្នុង​មធ្យោបាយ​ស្វ័​យ​ទ្រទ្រង់​ដូច​ជា តាម​រយៈ​បង្កើន​ការ​ដាំ​ដុះ​ជាដើម ។

គណៈកម្មាធិការ​ខាងលើ ដែល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី Prajin Juntong ទទួលស្គាល់​ថា ផលិតកម្ម​ដូង​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ ព្រោះតែ​មាន​គ្រោះ​រាំង​ស្ងួត និង​សត្វល្អិត​បំផ្លាញ ។ តំបន់​សម្រាប់​ដាំ​ដុះ​ដូង​ទូ​ទាំង​ប្រទេស បាន​ធ្លាក់​ចុះ​ពី​២០​ម៉ឺន​ហិ​កតា​នៅ​ឆ្នាំ​២០១២ មក​ត្រឹម​១៧​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ ។
កាលពី​ថ្ងៃ​ចន្ទ លោក Prajin បាន​បញ្ជា​ឲ្យ​មានការ​បង្កើត​ក្រុម​គណៈកម្មាធិការ និង​ផែនការ​ដើម្បី​បង្កើន​ផលិតកម្ម ឲ្យ​ស្មើនឹង​កម្រិត​រយៈពេល​៥​ឆ្នាំ​មុន ។

អាជ្ញាធរ​និយាយ​ថា ផលិតកម្ម​ដូង​របស់​ថៃ ធ្លាប់​ស្មើនឹង​ប្រមាណ​៨០​ម៉ឺន​តោន ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​មក​ត្រឹម​៧៤​ម៉ឺន​តោន​កាលពី​ឆ្នាំ​មុន ។ ការ​ធ្លាក់​ចុះ​នេះ​បាន​តម្រូវ​ឲ្យ​មាន​ការ​នាំ​ចូល​ដូង​ច្រើន​ជាង​១៤​ម៉ឺន​តោន​ឯណោះ ។ ដើម្បី​បង្កើន​ផលិតកម្ម ផែនការ​ខាងលើ​នេះ​គួរតែ​ផ្តោត​លើ​ការ​បង្កើន​តំបន់​ដាំ​ដុះ ។

គណៈកម្មាធិការ​ខាងលើ​សង្ឃឹមថា នឹង​អាច​ស្វែងរក​ពូជ​ដូង​ល្អ​ៗ​ជាង​នេះ តាម​រយៈ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ការ​ដាំ​ដុះ​នា​ពេល​អនាគត ។

ការ​នាំ​ចូល​ដូង ក៏​ត្រូវ​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ព្រោះ​ភាគច្រើន​មានការ​ទិញ​ចូល​ដោយ​ខុសច្បាប់​ដើម្បី​គេចពន្ធ ។

កង្វះខាត​នៃ​ដូង​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​នាំ​ចូល​ជា​ច្រើន​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក គឺ​ពី​២៧​ពាន់​តោន​ក្នុង​ឆ្នាំ​២០១២ មក​១៤​ម៉ឺន​តោន​កាលពី​ឆ្នាំ​មុន ។ ប្រទេស​ដែល​លក់​ដូង​ទៅ​ឲ្យ​ថៃ​ច្រើន​ជាងគេ គឺ​ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន វៀតណាម និង​មី​យ៉ា​ន់​ម៉ា ។

តម្រូវការ​ដូង​នៅ​ក្នុងស្រុក ក៏​បាន​កើនឡើង​ផង​ដែរ ព្រោះតែ​មានការ​លូតលាស់​នៃ​វិស័យ​អាហារ​របស់​ថៃ ហើយ​ខ្ទិះដូង គឺជា​គ្រឿង​ដ៏​សំខាន់​ក្នុង​អាហារ​ថៃ ។ ទោះជា​យ៉ាងណា ប្រទេស​ថៃ​នៅ​តែ​បន្ត​នាំ​ចេញ​ខ្ទិះដូង​កំប៉ុង​ដដែល​៕