ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនមិនស្គាល់​មុខ​​​គប់​​គ្រាប់បែក​ចូល​ផ្ទះ​​ស្ត្រីម្នាក់​​រង​របួស​ធ្ងន់​សង្ស័យ​​រឿង​គំនុំ

13 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​សមត្ថកិច្ច​ស្រុក​គាស់​ក្រឡ បានរាយការណ៍​​មក​ថា ស្ត្រីម្នាក់​​បានរង​របួស​​ធ្ងន់ធ្ងរ ដោយសារ​តែ​​ជនមិនស្គាល់​​មុខ​​​គប់​គ្រាប់បែក​​​មិនស្គាល់​​ម៉ាក​ចូល​ផ្ទះ​​ របស់គាត់ កាល​ពីវេលាម៉ោង​​១១និង​​៤៥​នាទី​​យប់ថ្ងៃទី​៧ ធ្នូ ​២០១០ នៅចំណុច​ភូមិ​ទួលម្ទេស ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ។

ខេត្តបាត់ដំបង ៖ ​សមត្ថកិច្ច​ស្រុក​គាស់​ក្រឡ បានរាយការណ៍​​មក​ថា ស្ត្រីម្នាក់​​បានរង​របួស​​ធ្ងន់ធ្ងរ ដោយសារ​តែ​​ជនមិនស្គាល់​​មុខ​​​គប់​គ្រាប់បែក​​​មិនស្គាល់​​ម៉ាក​ចូល​ផ្ទះ​​របស់គាត់ កាល​ពីវេលាម៉ោង​​១១និង​​៤៥​នាទី​​យប់ថ្ងៃទី​៧ ធ្នូ ​២០១០ នៅចំណុច​ភូមិ​ទួលម្ទេស ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ។

ស្ត្រីរងគ្រោះ​​​ដោយ​ការ​វាយប្រហារ​​ដោយ​គ្រាប់​​បែកដៃ​នេះ ឈ្មោះ​​ចាន់​ ស៊ីណា អាយុ​​៤១​​ឆ្នាំ ​រង​របួស​ចំនួន​២កន្លែង​ធ្ងន់ធ្ងរ ។ លោក​សៀក ភា អធិការ​នគរបាលស្រុកគាស់ក្រឡ បានប្រាប់​កោះសន្តិភាព​​ថា តាម​ការ​សាកសួរ​​​គ្រា​ដំបូង លោក​សង្ស័យ​ថា រឿង​នេះអាចកើតឡើង ដោយ​សារឿង​គំនុំកាលពីខែ​មុន ព្រោះ​ស្ត្រី​ឈ្មោះ​​ចាន់ ស៊ីណា ធ្លាប់​​ឈ្លោះ​​ប្រកែក​ជាមួយ​អ្នក​ភូមិ​​យ៉ាង​​តឹង​តែង​​បែក​ផ្សែង​ម្តង​រួច​មក​ហើយ ក្នុង​រឿង​លួច​មាន់របស់គាត់​។

លោកសៀក ភា បាន​បញ្ជាក់​​ថា លោក​បាន​កំណត់​​មុខសញ្ញា​​ទៅលើ​​ជន​មិនស្គាល់មុខ ដែល​បាន​ប្រើប្រាស់​គ្រាប់​បែក​ដៃ​គប់​​ចូល​ផ្ទះ​​របស់​ស្ត្រី​ឈ្មោះ​ចាន់ ​ស៊ីណា  នេះ​រួច​រាល់​អស់ហើយ ហើយ​​​កំលាំង​​របស់​លោក​កំពុង​​តាម​ប្រមាញ់​ជន​មុខ​សញ្ញា​​យ៉ាង​ដុត​ដៃ​ដុត​ជើង​ ៕