ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ច្នៃ​ជា​ផ្ទះ​ចល័ត​មាន​តម្លៃ​2,5​លាន​ដុល្លារ

7 ឆ្នាំ មុន

វេ​ប​សាយ «Lifebuzz» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​បង្ហាញ​ភាព​ស្រស់​ស្អាត​របស់​រថយន្ត​ផ្ទះ​ចល័ត «Elysium RV» ដោយ​មាន​បំពាក់​ឧបករណ៍​ប្រើប្រាស់​គ្រប់យ៉ាង និង​ទំនើប​ទាន់សម័យ រួម​ទាំង​

វេ​ប​សាយ «Lifebuzz» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​បង្ហាញ​ភាព​ស្រស់​ស្អាត​របស់​រថយន្ត​ផ្ទះ​ចល័ត «Elysium RV» ដោយ​មាន​បំពាក់​ឧបករណ៍​ប្រើប្រាស់​គ្រប់យ៉ាង និង​ទំនើប​ទាន់សម័យ រួម​ទាំង​មាន​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​លើដំបូល ។

រថយន្ត​នោះ​បាន​បង្ហាញ​រូប​សម្រស់​ថ្មី ច្នៃ​ចេញ​ជា​បន្ទប់​ដ៏​ស្រស់​ស្អាត និង​តុបតែង​បែប​ទាន់សម័យ រួម​ទាំង​បន្ទប់ទទួលភ្ញៀវ​, បន្ទប់​គេង​, ផ្ទះបាយ​, ទូទឹកកក​, ទូរទស្សន៍​ទំហំ​៧៥​អុ​ី​ង និង​ចង្ក្រាន​កម្តៅ ។ ចំណែក​នៅ​លើដំបូល​រថយន្ត​មាន​ឧទ្ធម្ភាគចក្រ​ស៊េរី​«Robinson 22»​។ ក្រៅពី​នេះ​តុបតែង​ជា​កន្លែង​សំដិល​ថ្ងៃ រួម​ទាំង​អាង​ហែល​ទឹក ទោះបីជា​បន្លាស់​ទី​ទៅ​ណា​មក​ណា ប្រៀប​ដូច​ជា​មានផ្ទះ​ផ្ទាល់ខ្លួន​ដ៏​ទំនើប​ទាន់សម័យ ។

រថយន្ត​ផ្ទះ​ចល័ត​មួយ​គ្រឿង​នោះ​គឺជា​ដើម​គំរូ​ដំបូង​មាន​តម្លៃ​ប្រហែល​២,៥​លាន​ដុល្លារ ៕