ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ត្បាញអាយ កំពុងផ្គើនលើសដើម…

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖​ មាន​ក្រុម​អ្នកកាសែត​ប្រមាណ​២០០​នាក់​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ ក្នុង​នោះ​មាន​ជនជាតិ​យួនមួយចំនួន​តួច​ដែល​អត់​ចេះ​អក្សរ​ខ្មែរ​មួយ​តួ​ផង​ដែរ​ បាន​កំពុង​មាន​វត្តមាន​លើ​ផ្លូវ​សាធារណ​ចាំ​ប្រដេញ និង​កាក់​រថយន្ត​ដឹកឈើ​យក​លុយ ​។

ខេត្តរតនគិរី ៖​ មាន​ក្រុម​អ្នកកាសែត​ប្រមាណ​២០០​នាក់​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ ក្នុង​នោះ​មាន​ជនជាតិ​យួនមួយចំនួន​តួច​ដែល​អត់​ចេះ​អក្សរ​ខ្មែរ​មួយ​តួ​ផង​ដែរ​ បាន​កំពុង​មាន​វត្តមាន​លើ​ផ្លូវ​សាធារណ​ចាំ​ប្រដេញ  និង​កាក់​រថយន្ត​ដឹកឈើ​យក​លុយ ​។

បើ​តាម​សមត្ថកិច្ច​ប្រចាំការ​ផ្លូវជាតិ​លេខ​៧៨ប្រាប់​ឲ្យ​ដឹង​ថា ​ជា​រៀងរាល់ថ្ងៃ​ ពួក​គាត់​សង្កេត​ឃើញ​មាន​រថយន្ត​ជា​ច្រើន​ប្រភេទ ​ដូច​ជា​ម៉ាក​កាម​រី​គូទស្វិត​, គូទ​​ប៉ោង​, ​រថយន្ត​ឆ្លាម​, ​ហា​យ​ឡិន​ឌ័​រ​​ជាដើម ហើយ​មាន​ដាក់​ស្លាក​ឡូ​ហ្គោ​ ក្រសួង​ព័ត៌មាន​ទៀត​ផង ​។

​ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ថា​ ពេល​សមត្ថកិច្ច​សួរនាំ ​(​អ្នកកាសែត​)​ នោះ​ឆ្លើយ​ថា កាសែត​ក្រសួង​, កាសែត​នាយកដ្ឋាន​មិន​បញ្ជាក់​ច្បាស់លាស់​, កាសែត​សមាគម​និង កាសែត​ក្លឹ​ប​ជាដើម​។​រីឯ​អ្នក​ដឹក​ផល​-​អនុ​ផល​ព្រៃឈើ​ប្រាប់​ឲ្យ​ដឹង​ថា​ក្រុម​អ្នកកាសែត​ជា​ច្រើន​នាក់​នៅ ខេត្តរតនគិរី​(​មិនដឹង​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​កន្លែង​ណា​)​ ឲ្យ​តែ​ឃើញ​រថយន្ត​ដឹក​ធ្ងន់​គួរ​ឲ្យ​សង្ស័យ​គឺ​ប្រដេញ​ដោយ​ពុំ​បាន​គិត​ពី​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​អ្នក​ដទៃ​ឡើយ ហើយ​បើ​ពួក​គាត់​ប្រទះ​ឃើញ​ឈើ​វិញ ច្បាស់​ជា​ជម្រិត​ទារ​លុយ​ឆៅ​ៗ​តែ​ម្តង​ ដែលសង្ស័យថា សុទ្ធតែ​ជា​អ្នកកាសែត​ត្បាញអាយ ។ បើ​អ្នក​កាសែត​មែន​ទែន មិនផ្គើន​បែបនេះទេ ។

សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ឱ្យ​ចាប់​វ៉ៃ​ខ្នោះ​​ពួក​កាសែត​ខុសវិជ្ជាជីវៈ​ ប៉ុន្តែ​សកម្មភាព​រញ៉េរញ៉ៃ​របស់​អ្នកកាសែត​ទាំងនោះ​ នៅ​ខេត្តរតនគិរី​លើស​ដើម ។