ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ដែល​គ្រូ​បង្ខំ​បត់ជើងតូចដាក់​ធុង​ទទួល​ប្រាក់​សំណង​1,25​លាន​ដុល្លារ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អតីត​សិស្ស​ស្រី​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ម្នាក់​បាន​ទទួល​ប្រាក់​សំណង​ចំនួន​១,២៥​លាន​ដុល្លារ ក្រោយ​ពី​ត្រូវ​គ្រូបង្រៀន​បង្ខំ​ឱ្យ​បត់ជើងតូច​នៅ​ដាក់​ធុង​ជំនួស​ការ​ចេញ​ទៅ​បន្ទប់ទឹក ។

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អតីត​សិស្ស​ស្រី​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ម្នាក់​បាន​ទទួល​ប្រាក់​សំណង​ចំនួន​១,២៥​លាន​ដុល្លារ ក្រោយ​ពី​ត្រូវ​គ្រូបង្រៀន​បង្ខំ​ឱ្យ​បត់ជើងតូច​នៅ​ដាក់​ធុង​ជំនួស​ការ​ចេញ​ទៅ​បន្ទប់ទឹក ។

កាលពី​ថ្ងៃ​ទី​២៥ មក​រា ២០១៧ ចៅក្រម​នៅ​ក្រុង​សាន​ឌី​យេ​ហ្គោ បាន​សម្រេច​ក្ដី​អតីត​សិស្សសាលា «Patrick Henry High School» ដែល​ប្តឹង​ទាមទារ​ការ​ខាតបង់​ពី​ហេតុការណ៍​ដែល​បាន​កើត​នៅ​ឆ្នាំ​២០១២ ដោយ​ពី​ដំបូង​សាមីខ្លួន​ទាមទារ​ប្រាក់​សំណង​តែ​២៥.០០០​ដុល្លារ​ប៉ុណ្ណោះ ។

នៅ​ក្នុង​បណ្តឹង​បញ្ជាក់​ថា សិស្ស​ស្ដ្រី​អាយុ​១៤​ឆ្នាំ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទប់ទឹក​ទេ ព្រោះ​សាលា​មានច្បាប់​តឹង​រ៉ឹ​ង ។ គ្រូបង្រៀន​បាន​ប្រាប់​នាង​ឱ្យ​បត់ជើងតូច​ដាក់​ក្នុង​ធុង​មួយ​ស្ថិត​ក្នុង​ទូ​ទុក​របស់របរ​ខាងក្រោយ​ថ្នាក់រៀន និង​យក​ទឹកនោម​ទៅ​ចាក់ចោល ។ សវនាការ​បាន​ដំណើរការ​៣​ស​ប្តា​ហ៍ ដោយ​ក្មេង​ស្រី​បាន​រៀបរាប់​ថា រឿង​ហេតុ​ដែល​បាន​កើត​នោះ​ជា​រឿង​គួ​ឱ្យ​ខ្មាស​អៀន ហើយ​ត្រូវ​មិត្តភក្តិ​ក្នុង​ថ្នាក់រៀន​ចំអក និង​បង្ហោះ​អត្ថបទ​ក្នុង​ន័យ​បញ្ឈឺចិត្ត​រហូត​ធ្វើ​ឱ្យ​នាង​ចង់​ធ្វើ​អត្តឃាត ។

លោក​ប្រាយ​អាន់ វ៉ា​ត់​ហ្គី​ន មេធាវី​របស់​ក្មេង​ស្រី​បញ្ជាក់​ប្រាប់ AFP ថា «​រឿង​ក្តី​នៃ​ការ​ខាតបង់​ដល់​កេរ្តិ៍ឈ្មោះ​នេះ គឺជា​រឿង​ចម្លែក​មួយ ។ រឿងរ៉ាវ​នោះ​មិន​គួរ​កើត​ទៅ​លើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ដែល​ទើប​ចូល​រៀន​ក្នុង​វិទ្យាល័យ​ទេ ។

កូនក្តី​របស់ខ្ញុំ​បច្ចុប្បន្ន​មាន​អាយុ​១៨​ឆ្នាំ និង​កំពុង​ទទួល​ការ​ព្យាបាលរ​ម្ងា​ចិត្ត មាន​អារម្មណ៍​ថា ពេញចិត្ត​លើ​ការ​កាត់ក្តី​នោះ ។ ខ្ញុំ​យល់​ថា ការ​កាត់ក្តី​លើក​នេះ​យុត្តិធម៌ និង​ខាង​សាលា​ក៏​យល់​ស្រប ពួក​គេ​បាន​កែសម្រួល​បទបញ្ជា​ថ្មី គឺជា​រឿង​ល្អ​ដល់​ភាគី​ទាំង​២» ។

មន្ត្រី​ផ្នែក​អប់រំ​បាន​ឆ្លើយ​ប្រាប់​តុលាការ​ថា គ្រូ​ដែល​ប្រព្រឹត្ត​ខុស​នោះ​បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ការងារ និង​មិន​ឱ្យធ្វើ​ការ​ក្នុង​សាលា​ទៀត​ឡើយ​។​ទោះជា​យ៉ាងណា​ក្តី គ្រាន់តែ​ធ្វើ​តាម​បទបញ្ជាផ្ទៃក្នុង​សាលា ដោយ​គ្រូ​ម្នាក់​នោះ​គ្មាន​ចេតនា​ធ្វើបាប​សិស្ស​ទេ ៕