ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kiddo ឧបករណ៍​តាមដាន​សកម្មភាព​កូន

7 ឆ្នាំ មុន

ការណ៍​សម្ងាត់​របស់ កូន​ៗ​របស់​លោក​អ្នក​ប្រហែល​លែង​មាន​ទៀត​ហើយ នៅ​ពេល​អ្នក​ប្រើប្រាស់​ឧបករណ៍​ម្យ៉ាង​ដែល​មានឈ្មោះ​ថា Kiddo ។ វា​ជា​ខ្សែ​ពាក់​ដៃ​ដូច ជា​នាឡិកា និង​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ឪពុក​ម្តាយ​តាម

ការណ៍​សម្ងាត់​របស់ កូន​ៗ​របស់​លោក​អ្នក​ប្រហែល​លែង​មាន​ទៀត​ហើយ នៅ​ពេល​អ្នក​ប្រើប្រាស់​ឧបករណ៍​ម្យ៉ាង​ដែល​មានឈ្មោះ​ថា Kiddo ។ វា​ជា​ខ្សែ​ពាក់​ដៃ​ដូច ជា​នាឡិកា និង​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ឪពុក​ម្តាយ​តាម​កម្មវិធី​របស់​វា ។ កម្មវិធី​របស់ Kiddo នៅ​លើ​ទូរស័ព្ទ​ដៃ​នោះ​បាន​តាមដាន​សកម្មភាព​របស់​កូនលោក​អ្នក​កំពុង​ហូប​អ្វី ឬ​សូ​ម្បី​តែ​កំពុង​ខឹង​ក៏​យើង​ដឹង​ដែរ​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ឧបករណ៍​មួយ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​លើកទឹកចិត្ត ក្មេង​ៗ​ឲ្យ​មាន​សេចក្តី​សម្រេចចិត្ត​ខ្ពស់​ដោយ​ខ្លួនឯង​លើ​ម្ហូប​ដែល​ពួក​គេ​បរិភោគ កន្លែង​ដែល​ពួក​គេ​ចង់ទៅ និង​សកម្មភាព​ដែល​ពួក​គេ​ចង់​ធ្វើ ដោយ​គ្រាន់តែ​ស្ថិត​នៅ​ក្រោម​ការ​ដឹង​ឮ​ពី​ឪពុក​ម្តាយ​របស់​គេ​តែ​ប៉ុណ្ណោះ ។ ជាង​នេះ​ទៅ​ទៀត​វា​នឹង​តាមដាន​កម្តៅ ចង្វាក់បេះដូង តាមដាន​ការ​រីក​ធំ​នៃ​សាច់ដុំ និង​បរិមាណ​ជាតិ​ខ្លាញ់​ទៀង​ផង ។

លើស​ពី​នេះ​ទៅ​ទៀត​វា​នឹង​ជួយ​ឲ្យ​ក្មេង​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ថែទាំ​សុខភាព​ខ្លួន ឯង​ដូច​ជា ទម្លាប់​ដុសធ្មេញ និង​ទម្លាប់​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ។ ក្មេង​ដែល​ពាក់​ខ្សែដៃ Kiddo នឹង​ផ្តល​សញ្ញា​តាមដាន​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ឪពុក​ម្តាយ តែ​ទូរស័ព្ទ​នោះ​ត្រូវ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។ នៅ​ក្នុង​កម្មវិធី​របស់ Kiddo ក្នុង​ទូរស័ព្ទ​ឪពុក​ម្តាយ​ត្រូវ​បំពេញ​ព័ត៌មាន​ដូច​ជា ភេទ អាយុ កម្ពស់ និង​ទម្ងន់ ។

ក្រុមហ៊ុន​បន្ត​ថា វា​ជា​ឧបករណ៍​មួយ​សាមញ្ញ ព្រោះថា «​យើង​ដឹង​ពី​ក្តី​បារម្ភ​របស់​ឪពុក​ម្តាយ​អំពី​បញ្ហា​សុខភាព និង​ការ​រីក​ធំធាត់​របស់​កូន ហេតុនេះ​ក្រុមហ៊ុន​សម្រេច​បង្កើត Kiddo ដើម្បី​ឲ្យ​ឪពុក​ម្តាយ​ឈ្វេងយល់​ពី​កូន​ខ្លួន​ផង និង​ដឹង​ពី​មូល ហេតុ​ដែល​កើត​មាន​លើ​កូន​នៅ​ពេល​នៅ​ឆ្ងាយ​ពី​ខ្លួន​ផង ។ Kiddo មាន​បី​ជម្រើស​សម្រាប់​ក្មេង​ត្រូវ​ពាក់​វា មួយ​សម្រាប់​ក្មេង​ដែល​មាន​អាយុ​ចាប់ពី​៤​ឆ្នាំទៅ​៦​ឆ្នាំ ទី​ពីរ​សម្រាប់​ក្មេង​ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំទៅ​៨​ឆ្នាំ និង​ទី​បី​សម្រាប់​ក្មេង​ដែល​មាន​អាយុ​ចាប់ពី​៨​ឆ្នាំ ទៅ​១០​ឆ្នាំ ។ តម្លៃ​របស់​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​ប្រាប់​ឲ្យ​ដឹង​នៅឡើយ​ទេ ៕