ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ និង​វៀតណាម ​សហការ​គ្នា​ដំឡើង​ថ្លៃ​អង្ករ​លើ​ទីផ្សារ​ពិភពលោក

1 ឆ្នាំ មុន

ថៃ-វៀតណាម ៖ ប្រទេស​ថៃ និង​វៀតណាម​បាន​ព្រមព្រៀង​សហការ​គ្នា​ដើម្បី​ដំឡើង​តម្លៃ​អង្ករ​នៅលើ​​ទី

ថៃ-វៀតណាម ៖ ប្រទេស​ថៃ និង​វៀតណាម​បាន​ព្រមព្រៀង​សហការ​គ្នា​ដើម្បី​ដំឡើង​តម្លៃ​អង្ករ​នៅលើ​​ទីផ្សារ​ពិភពលោក បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​ក្នុង​គោលបំណង​លើក​ស្ទួយ​ប្រាក់​ចំណូល​កសិករ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កសិកម្ម​ថៃ​នៅ​ថ្ងៃ​ចន្ទ ទី ២៩ សីហា​នេះ​។

លោក Alongkorn Ponlaboot ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​កសិកម្ម និង​សហ​ករ​ថៃ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​នេះ​ជា​លើក​ដំបូង​ដែល​ថៃ និង​វៀតណាម​បាន​ព្រមព្រៀង​សហការ​គ្នា​ក្នុង​ការ​លើក​តម្លៃ​អង្ករ​នៅ​ទីផ្សារ​ពិភពលោក»​។

ថៃ និង​វៀតណាម​ចាប់ផ្តើម​ពិភាក្សា​គ្នា​នៅ​ខែឧសភា​។ អ្នកនាំពាក្យ​ថៃ​និយាយ​ថា គោលបំណង​នៅ​ពេល​នោះ​គឺ​ដើម្បី​ដំឡើង​តម្លៃ​ការ​នាំ​ចេញ​អង្ករ បង្កើត​អនុភាព​របស់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​ពិភព​លោក និង​ជំរុញ​ប្រាក់​ចំណូល​របស់​កសិករ​។

បើ​យោង​តាម​ក្រសួងកសិកម្ម​អា​មេ​រិ​ក ថៃ និង​វៀតណាម មាន​ប្រហែល​១០​ភាគ​នៃ​ផលិតផល​អង្ករ​ពិភពលោក និង​២៦​ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​ពិភពលោក​។

គេ​មិន​ទាន់​ដឹង​ភ្លាម​ៗ​ទេ​ថា​ នៅ​ពេល​ណា​ការ​ដំឡើង​ថ្លៃ​អង្ករ​នឹង​មាន​ប្រសិទ្ធភាព​។

លោក Alongkorn Ponlaboot ថ្លែង​ថា សេចក្តី​សង្ខេបនៃ​ការ​ពិភាក្សា​ចុង​ក្រោយ និង​អនុសាសន៍​ដើម្បី​រួម​គ្នា​ដំឡើង​ថ្លៃ​អង្ករ​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​រដ្ឋមន្ត្រី​កសិកម្ម​នៃ​ប្រទេស​ទាំង​ពីរ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ