ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ចំណាស់​កូរ៉េ​ខាងត្បូង​ប្រកប​របរ​ផ្លូវភេទ

7 ឆ្នាំ មុន

ភាព​ក្រីក្រ​ក្នុង​ក្រុម​មនុស្ស​វ័យ​ចំណាស់​របស់​កូរ៉េ​ខាងត្បូង​ជា​ច្រើន​ចាប់ពី​វ័យ​ពាក់កណ្តាល​ដល់​ចាស់ជរា បាន​ប្រកប​របរ​ផ្លូវភេទ ខណៈ​ពេល​មួយ​ចំនួន​មិន​ធ្លាប់​ប្រកប​មុខរបរ​បែប​នេះ​ពី​មុន​មក​ទេ ។

ភាព​ក្រីក្រ​ក្នុង​ក្រុម​មនុស្ស​វ័យ​ចំណាស់​របស់​កូរ៉េ​ខាងត្បូង​ជា​ច្រើន​ចាប់ពី​វ័យ​ពាក់កណ្តាល​ដល់​ចាស់ជរា បាន​ប្រកប​របរ​ផ្លូវភេទ ខណៈ​ពេល​មួយ​ចំនួន​មិន​ធ្លាប់​ប្រកប​មុខរបរ​បែប​នេះ​ពី​មុន​មក​ទេ ។

សារព័ត៌មាន​បរទេស​ឱ្យ​ដឹង​ថា នៅ​តំបន់ «Jongo» ក្រុង​សេ​អ៊ូ​ល មាន​ស្ត្រី​ចាស់ជរា​ឈរ​នៅ​លើ​ដងផ្លូវ​ស្វែងរក​ម៉ូយ​ដែល​ហៅ​ថា «Bacchuus Ladies» តាម​ឈ្មោះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។ អ្នកស្រី​ប៉ាក​(​ឈ្មោះ​សន្មត​)​ឱ្យ​ដឹង​ថា គាត់​ឈរ​ចាំ​អតិថិជន​នៅ​លើ​ដងផ្លូវ​ប្រហែល​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប្រសិនបើ​សំណាងល្អ​ក៏​មាន​ម៉ូយ​ប្រហែល​ពី​៣​ទៅ​៤​នាក់ ហើយ​ទទួល​កម្រៃ​ប្រហែល​១០០.០០០​វ៉ុ​ន ។ ប្រាក់​ដែល​ទទួល​បាន​មួយ​ផ្នែក​យក​ទៅ​ប្រើប្រាស់​លើ​ថ្លៃ​ឱសថ​ដែល​ត្រូវ​ប្រើ​ប្រចាំខែ ។

អ្នកស្រី​ប៉ាក ឱ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​នៅ​អាយុ​១៩​ឆ្នាំ ក្រោយមក​ប្តី​ញៀន​ល្បែង និង​បោះបង់​ចោល​គ្រួសារ ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​ត្រូវ​រ៉ាបរង​ចិញ្ចឹម​កូន​៤​នាក់​តែ​ម្នាក់ឯង ។

ដោយសារ​តែ​ការ​លំបាក​ក្នុង​ក្រុម​គ្រួសារ មិន​មាន​ប្រាក់​គ្រប់គ្រាន់​ឱ្យ​កូន​បាន​រៀនសូត្រ និង​ថែទាំ​ខ្លួន​នៅ​ពេល​ចាស់ជរា ដូច្នេះ​ហើយ​នៅ​អាយុ​៧០ គាត់​មិន​អាច​បម្រើ​ការងារ​អ្វី​បាន​ក៏​ត្រូវ​លក់ខ្លួន បើ​មិន​ដូច្នេះ​នឹង​គ្មាន​ប្រាក់​ទិញ​ថ្នាំ ឬ​ទៅ​មន្ទីរពេទ្យ​ទេ ។

កន្លង​មក​អ្នកស្រី​ប៉ាក ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់​ពិន័យ​ប្រហែល​២​ទៅ​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​ប្រព្រឹត្ត​អាជីព​នេះ​បន្ត​ទៀត ព្រោះ​គ្មាន​ជម្រើស ។

លោក​សាស្ត្រាចារ្យ​លី ហូ​ស៊ុន ដែល​ស្រាវជ្រាវ​ទាក់ទិន​នឹង​ស្ត្រី​ពេស្យា​វ័យ​ចំណាស់​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៣​ដល់​២០១៤ ស្ត្រី​ចាស់ជរា​ប្រកប​មុខរបរ​ផ្លូវភេទ មាន​អត្រា​ខ្ពស់​ដល់​ទៅ​៣០០​ទៅ​៤០០​នាក់ ជា​ពិសេស​នៅ​តំបន់ «Jongo» ៕