ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​តំណែង​ភ្លាម ស្រី​ស្អាត ប៉ូ​គី​ម​ថេ​ង សុត​ធីតា ប្រកាស​ស្លៀក​.​ស​ហូប​អាហារ​បួស និង​សមាធិ

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​តាមដាន​ប្រហែលជា​យល់​ថា សុត​ធីតា អាច​នឹង​ហត់នឿយ​ជាមួយ​ការងារ​ដែល​មាន​រាល់ថ្ងៃ ចាប់តាំងពី​នាង​មានឈ្មោះ​ជា​បវរកញ្ញា​ល្បី​លេចធ្លោ​មក​។ ដូច​នះ​ការ​រស់នៅ​ជាមួយ​ការ

រាជធានី​ភ្នំពេញ ៖ អ្នក​តាមដាន​ប្រហែលជា​យល់​ថា សុត​ធីតា អាច​នឹង​ហត់នឿយ​ជាមួយ​ការងារ​ដែល​មាន​រាល់ថ្ងៃ ចាប់តាំងពី​នាង​មានឈ្មោះ​ជា​បវរកញ្ញា​ល្បី​លេចធ្លោ​មក​។ ដូច​នះ​ការ​រស់នៅ​ជាមួយ​ការ ងារ​រាល់ថ្ងៃ បង្ក​អោយ​តារា​មុខ​ញញឹម​ស្រស់​រូប​នេះ ដាក់​ពេលវេលា​មួយ​រយៈ​ធ្វើ​រឿង​មួយ​ចំនួន​ដើម្បី​ខ្លួនឯង និង​សម្រាកកាយ​ខ្លះ​។

ជា​ការ​មើលឃើញ សុត​ធីតា ហក់​ឡើង​ទីផ្សារ​ខ្លាំង​ណាស់ តាំងពី​ថត​ស្បត និង​ការងារ​សម្តែង ហើយ​ភារៈ​​ធំ​នាង​បាន​ចុះ​ការងារ​ផ្សេង​ៗ​លើ​ផ្នែក​បវរកញ្ញា ក្នុង​នាម​រៀមច្បង ដែល​នេះ​ជា​មូលហេតុ​។ កញ្ញា​ដ៏​ឆ្លាត​វៃ នាំ​អោយ​ប្រទេស​ជាតិ​ល្បី ក្រោយ​ប្រកួត​ចូល​១០​ប្រទេស​ចុង​ក្រោយ ប៉ូ​គី​ម​ថេ​ង សុត​ធីតា បាន​ធ្វើ​រឿង​មួយ​អោយ​គេ​ចាប់អារម្មណ៍​។ នាង​នឹង​សម្រាក​យក​ខ្លួន​អោយ​ទំនេរ ហើយ​បាន​យក​រឿង​ខ្លះមក​ដាក់​ក្នុង​ផែនការ អំឡុង​ពេល​ដកខ្លួន​មួយ​រយៈ​ខ្លី​។

លើ​បណ្តាញ​សង្គម​របស់​នាង​ផ្ទាល់ បាន​បង្ហោះ​ថា «​បន្ទាប់​ពី​ផ្ទេរ​មកុដ​ចប់ នាង​ខ្ញុំ​សុធី​តា និង​ស្លៀក​.​ស​ពាក់​.​ស ហួ​ប​អាហារ​បួស ព្រមទាំង​សមាធិ​រយៈពេល​មួ​យស​ប្តា​ហ៍ ដោយ​ចាក​ឆ្ងាយ​ពី​ទូរស័ព្ទ ព្រមទាំង​ប្រព័ន្ធ Social media គ្រប់យ៉ាង សង្ឃឹមថា​បង​ៗ​ដែល​មាន​បំណង​ទាក់ទង​ប្អូន​សម្រាប់​កា​ងារ ជួយ​​ទុក​ពេលវេលា​អោយ​ប្អូន​បាន​សំរាក​មួ​យស​ប្តា​ហ៍​ផង អោយ​ប្អូន​បាន​សំរាក និង​មានឱកាស​បាន​ទទួល​កុសលផល​បុណ្យ​ពី​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ផង ដោយ​ក្តី​គោរព​ពី​នាង​ខ្ញុំ សុធី​តា »​។

ធីតា សរសេរ​ទៀត​ថា «​ការ​បើក​សន្លឹក​ទំព័រ​មេរៀន​ជីវិត​ថ្មី​នឹង​ត្រូវ​បាន​ចាប់ផ្តើម ! ហើយ​គ្រប់​ចុងបញ្ចប់​នៃ​ទំព័រ​មេរៀន គឺ​វា​តែងតែ​បញ្ចប់​ទៅ​ដោយ​មាន​ន័យ​បំផុត​! វា​ប្រៀប​ដូច​ទៅ​នឹង​ការ​ដែល​នាង​​ខ្ញុំ​បញ្ចប់​នូវ​ការ​កាន់​តំណែង​ជា MGC2021 តែ​វា​មាន​ន័យ​ពេញលេញ ដោយ​ទទួល​បានការ​ស្រលាញ់ ឱ្យ​តម្លៃ អាណិត​ពី​ពុក​ម៉ែ​បងប្អូន​ចឹ​ង​! ស​ង្ឈឹ​ម​ថា​នាង​ខ្ញុំ​នឹង​នៅ​តែ​ទទួល​បាន​នៅ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​ជា​រហូត​! »​។ រៀមច្បង​មួយ​នេះ បាន​ទទូច​អោយ​អ្នក​ជាប់​មកុដ​ថ្មី បន្តវេន​ខិតខំ​ប្រឹងប្រែង តស៊ូ ដើម្បី​មុខមាត់​ប្រទេស​ជាតិ​បន្ត​ទៀត មាន​តែ​ការ​ខំប្រឹង និង​ជឿជាក់​។

ជា​ការ​កត់សម្គាល់ ការ​ប្រកួត Miss Grand Cambodia ឆ្នាំ​២០២២ បាន​បិទ​បញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២២​កន្លង​ទៅ បន្ទាប់​ពី​ឆ្លងកាត់​ជា​ច្រើន​ដំណាក់កាល​ក្នុង​វគ្គ​នីមួយ​ៗ​។ ហើយ​បេ​ក្ខ​នារី តំណាង​ខេត្ត​ព្រះ​សីហ​នុ គឺ​ស្រី​ស្អាត ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ដ៏​មាន​ភាព​ឆ្លាត​វៃ និង​សម្រស់​ទាក់ទាញ ដំណើរ​ដងខ្លួន​សមសួន បាន​បន្តវេន​ពី​រៀមច្បង ប៉ូ​គី​ម​ថេ​ង សុត​ធីតា ក្លាយជា​រាជ​នី​សម្រស់​ឆ្នាំ​២០២២​។ នាង​ត្រូវ​បាន​ហ្វេ​ន​ៗ​រំពឹង​ថា អាច​ឆក់​យក​ការ​ទាក់ទាញ​បាន​ច្រើន​លើ​ដំណើរ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ នា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ខាង​មុខ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ